• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

សិល្បករឆ្នើម ថាច់សុង-អ្នករក្សាពន្លកល្ខោនយីកេខ្មែរ

ចំពោះទស្សនិកជនខ្មែរនៅតំបន់ណាមបូ សិល្បករឆ្នើមថាច់សុង ដែល​ស្គាល់​ច្បាស់​ក្នុង​នាម​តួ​សម្តែង​​គួរ​ឲ្យចាប់​អារម្មណ៍  និងកម្ម​វិធីសម្តែង​ល្ខោនយីកេ​ជាច្រើន ដោយ​លោក​ជាអ្នក​ដឹក​នាំ​រឿង​។ ទំនុក​បទ​ចម្រៀង និង​សំនៀងដ៏​ពិរោះរណ្តំ រួមនឹង​ទេព​កោសល្យ​សម្តែង​ដ៏អស់​ពី​បេះ​ដូង​​​របស់​លោក តែង​ទទួល​បាន​ការ​ស្រឡាញ់​ពេញ​ចិត្ត​អំពី​សំណាក់​អ្នក​ស្នេហា​នូវ​ប្រភេទ​សិល្បៈ​​​ល្ខោន​​យីកេ​​នេះ។

សិល្បករឆ្នើម​ថាច់សុងឲ្យ​ដឹងថា កាល​នៅវ័យកុមារ​តែង​តែរត់​ទៅកាន់​ផ្ទះលោក​តាមែក​នៅក្បែរ​ផ្ទះ​ខ្លួន លោក​តាចេះ​​ច្រៀង ចេះ​លេង​ទាំង​អស់នូវ​ឧបករណ៍​ភ្លេង​របស់​ជនជាតិ​ខ្មែរ  ដើម្បីរៀន​ដេញ​ចាប៉ី រៀន​​ទះស្គរ​​និង​ហាត់​​ច្រៀង​​នូវ​​បទ​យីកេ​​ទាំង​​នោះ។ ដោយសារ​មាន​សម្លេង​ពិរោះ រួម​នឹងការចូល​ចិត្ត​ខាង​​ចម្រៀង មិន​​យូរ​ប៉ុន្មាន​ លោក​ក៏អាច​​ដេញចាប៉ី​ដោយ​​ខ្លួន​ឯង  ច្រៀង​បទ​ប្រ​ជាប្រិយ និង​បទល្ខោន​បាសាក់​​ដ៏ពិបាក​​បាន។


សិល្បករឆ្នើមថាច់សុងខែមេសាឆ្នាំ២០១៥។ រូបថត៖ ង្វៀនឡឹន



វគ្គដកស្រង់ក្នុងល្ខោនយីកេប្រពៃណីមួយចំនួនរបស់ជនជាតិខ្មែរ ដោយសិល្បករ​ឆ្នើម​ថាច់សុង​ជាអ្នកដឹកនាំរឿង។ រូបថត៖ ង្វៀនឡឹន

សិល្បករឆ្នើមថាច់សុង សម្តែងក្នុងវគ្គដកស្រង់ល្ខោនយីកេបម្រើទស្សនិកជនខ្មែរ នៅក្នុងជ្រុងចំការមួយ។ រូបថត៖ ង្វៀនឡឹន

សិល្បករឆ្នើមថាច់សុង នៅជាគ្រូបង្រៀនម្នាក់ ដែលចូលរួមបង្ហាត់បង្រៀនក្នុងសាលាមធ្យមសិក្សាសិល្បៈយីកេ នៅខេត្តត្រាវិញ។ រូបថត៖ ង្វៀនឡឹន

សិល្បករឆ្នើមថាច់សុង បានគ្រួសារខ្មែរជាច្រើនក្នុងស្រុកស្រឡាញ់រាប់អានយ៉ាងខ្លាំង។ រូបថត៖ ង្វៀនឡឹន

សិល្បករ​ឆ្នើម ថាច់សុង​កើត​ឆ្នាំ​១៩៦៤ ស្រុក​កំណើត​​​​យ៉ៀង​ហាយ ខេត្ត​​​ត្រា​វិញ។ សព្វ​ថ្ងៃ​លោក​​​ជាអនុប្រធាន​នៃ​ក្រុម​​សិល្បៈ​រស្មី​ប្រទីប-ក្រុម​​សម្តែង​សិល្បៈ​យីកេ​ និង​​សិល្បៈជន​ជាតិ​ខ្មែរ​ធំ​បំ​ផុត​​នៅតំបន់​ណាបូ។ ល្ខោន​យីកេ គឺជាល្ខោន​ប្រ​ពៃណី​​របស់​ជន​ជាតិ​ខ្មែរ។ លោក​ថាច់​សុង​ជា​អ្នក​​ដឹក​នាំរឿង ទទួល​បន្ទុប​ផ្នែក​ខាងសិល្បៈ​របស់​​ក្រុម ហើយ​នៅ​ជា​សិល្បៈ​ករ នឹង​ជា​អ្នក​និពន្ធ​​នូវរឿង​ល្ខោន​យីកេ​ជា​ច្រើន​ដ៏ល្បី​ឈ្មោះ។

នៅឆ្នាំ១៩៨៣ ក្រុម​សិល្បៈ​រស្មី​ប្រទីប​បា​នអញ្ជើញ​លោក​ចូល​រួម​សម្តែង​។ ដោយ​ចិត្ត​ស្នេហា​សិល្បៈ​​ល្ខោន​យីកេ និង​ស្មារតី​ចូល​ចិត្ត​​សិក្សា​រៀន​សូត្រ រួម​នឹង​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ពេល​ដែល​សកម្មភាព​ក្នុង​ក្រុម លោក​មិន​បង្អង់​សិក្សា​បំពេញ​ជំនាញ រៀន​បន្ថែម​ពីសិល្បករ​វ័យ​ចំណាស់ ដើម្បី​មួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែលើក​កម្ពស់បាន​សមត្ថភាព​សម្តែង និង​ច្រៀង​​របស់​ខ្លួន។ នៅ​ឆ្នាំ១៩៨៥ លោក​ចូលរួម​សមាគម​សម្តែង​សិល្បៈជំនាញ​ទូទាំង​ប្រទេស ដែលប្រារព្ធ រៀបចំ​នៅទីក្រុង​វីញ៉ើង​ខេត្ត​ប៊ិញ​ឌិញ ហើយ​ទទួលបាន​រង្វាន់លេខ​១ផ្នែកខាងឯកជន។ ចាប់តាំង​ពីពិធី​សម្តែង​នោះមក សិល្បៈ​ល្ខោន​យីកេ​បាន​ក្រសួង​វប្បធម៌​និង​ពត៌​មាន​ (ចាស់) ទទួល​​ស្គាល់​ជាប្រភេទ​​សិល្បៈសម្តែង​​លើឆាក​ជំនាញ។

តាំងពីនោះមក រូប​លោក​រួមនឹង​បងប្អូន​នៅក្នុង​ក្រុមដើរ​សម្តែង​ជាបន្ត​បន្ទាប់​នៅគ្រប់​ទិសទី​ទាំង​ក្នុងប្រទេស​និង​ប្រទេស​ជាមិត្ត​ភក្តិ​ដូចជា ប្រទេស​កម្ពុជា ឡាវ​ជាដើម។ ក្រុម​បានសម្តែង​បម្រើ​ទស្សនិក​ជននៅខេត្ត​ទាំង១១ ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅនៅតំបន់ណាម​បូ ដោយ​មានការសម្តែង១២០លើក​ក្នុងមួយ​ឆ្នាំ។ ឆ្នាំ២០០៣ ក្រុមចេញទៅ​ក្រុងហាណូយ​សម្តែងបម្រើទស្សនិកជន ក្នុងភូមិវប្បធម៌-ទេសចរណ៍ បណ្តាជន​ជាតិវៀត​ណាម (ដុងម៉ោ ឃុំសើនតី ស្រុកបាវី ក្រុង​ហា​ណូយ)។

ជាពិសេស លោកនៅ​ចូលរួម​ច្នៃប្រឌិត   និពន្ធ​ល្ខោន​យីកេ និង​តែង​ទំនុក​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ។ គិតមក​ដល់សព្វ​ថ្ងៃនេះ លោក​បាន​និពន្ធ​និង​ដឹក​នាំរឿង​យីកេ​បាន​ច្រើន​រឿង ក្នុងនោះ​មានរឿង​ដ៏ល្បីដូច​ជា៖ រាជ​បុត្រ​ជ័យ​សូរ​វង្ស រឿង​ព្រេង​ឥន្ទបុត្រកុមារ​អ្នកតា​ប្រាំរយ ផ្លែដាវ​ដំបៅ​ចិត្ត សុវណ្ណ​សាម។​ល។ ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពីមជ្ឈដ្ឋាន​អ្នក​ជំនាញ និង​ទឹកចិត្ត​សេ្នហា​សិល្បៈ​របស់​ទស្ស​និកជន។

ដោយកា​ររួមចំណែកឥត​ឈប់ឈរ ក្នុងការរួមវិភាគ​ទានរក្សា និងពង្រីកភាព​រស់រវើក​នៃសិល្បៈយីកេ ក្នុង​ជីវ​ភាព វប្បធម៌ ស្មារតី របស់​សហគមន៍​ខ្មែរ លោក​បាន​រដ្ឋប្រទាន​កិត្តិនាម​សិល្បករ​ឆ្នើម​នៅ​ឆ្នាំ២០០៧ ដោយ​ឡែក​ក្រុម​សិល្បៈ​រស្មី​ប្រទីបទទួល​បាន​កិត្តិនាម “វរៈពលកម្ម​ក្នុងសម័យ​ផ្លាស់​ប្តូរថ្មី” (នៅ​ឆ្នាំ២០០0)។ ក្រុម​សិល្បៈ​រស្មី​ប្រទីប​មានអាយុកាល​អភិវឌ្ឍន៍​ជាង៥២ឆ្នាំ រីឯសិល្បករ​ថាច់សុង​ក៏ផ្សារ​ភ្ជាប់និង​រួមវិភាគ​ទាន​ជាង៣០ឆ្នាំ​មកហើយ​ដែរ។


សិល្បករឆ្នើមថាច់សុង (អាវក្រហម) ក្នុងតួមេទ័ពជាវគុណ នៃរឿង “ផ្លែដាវដំបៅចិត្ត” ដោយ​ក្រុមសិល្បៈរស្មីប្រទីបសម្តែង។ រូបថត៖ ង្វៀនឡឹន

សិល្បករឆ្នើមថាច់សុងសម្តែងរួមនិងសិល្បករឆ្នើមថាច់ធីហាក្នុងវគ្គដកស្រង់សម្តែងល្ខោនយីកេ។ រូបថត៖ ឯកសារ





សិល្បករឆ្នើមថាច់សុង សម្តែងអស់ពីកម្លាំងកាយចិត្ត ក្នុងតួសម្តែងនៅលើឆាកល្ខោនយីកេ។ រូបថត៖ ង្វៀនឡឹន

បច្ចុប្បន្ន សិល្បករ​ថាច់សុង នៅបើកថ្នាក់បណ្តុះបណ្តាលប្រភពធានមនុស្ស នៃមុខវិជ្ជា​សិល្បៈយីកេ នៅ​សា​លា​បឋម​សិក្សាវប្បធម៌​សិល្បៈខេត្ត​ត្រាវិញ។ នេះគឺ​ជាថ្នាក់រៀន​ដំបូង​បង្អស់និង​មានតែមួយ​គត់ នៅតំបន់​ទិស​នីរ​តី ដែល​លោកបាន​ផ្តល់អស់ពីកម្លាំង​កាយ​ចិត្ត។ សំណេះ​សំណាល​អំពីការ​ងារ​ដែល​ខ្លួន កំពុង​ធ្វើ សិល្បករ​ថាច់​សុង​គ្រាន់​តែរំពឹង​ថា៖ “ខ្ញុំគ្រាន់​តែសង្ឃឹម​ថាយុវវ័យ សម័យ​ជំនាន់​ក្រោយ​នេះ អាច​ជំនួស​ខ្ញុំ​និង​អ្នក​ជំនាន់​មុន បន្ត​វេន ពង្រីក សិល្បៈល្ខោន​យីកេឲ្យសក្តិ​សមបំផុត"៕
 

អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹង
 

thachdicon

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top