តាំងពីសៀវភៅ “ចារបុរសដ៏ឆ្នើម“ បានបោះពុម្ពផ្សាយនៅឆ្នាំ២០០៧ សាស្រ្តាចារ្យ Larry Berman បានឆ្លងមកវៀតណាមជាច្រើនលើក ដើម្បីប្រមូលឯកសារសម្រាប់ឲ្យការបោះពុម្ពផ្សាយសាឡើងវិញ បន្ទាប់មកគឺដើម្បីជួបប្រាស្រ័យជាមួយមិត្តអ្នកអាននៅវៀតណាម។ ក្នុងពេលជួបប្រាស្រ័យថ្មីៗនេះ នៅវិថីសៀវភៅ ង្វៀនវ៉ាន់ប៊ិញ (Nguyen Van Binh) ខណ្ឌ១ នៅខែមករាឆ្នាំ២០១៦ សាស្រ្តាចារ្យ Larry Berman ចែករំលែកថា៖ "ខ្ញុំរំភើបចិត្តខ្លាំងណាស់ ពេលបានក្លាយជាអ្នកនិពន្ធជនជាតិអាមេរិក ចូលរួមប្រាស្រ័យដំបូងបង្អស់នៅវិថីសៀវភៅក្នុងទីក្រុងហូជីមិញ ព្រមទាំងជាអ្នកនិពន្ធជនជាតិអាមេរិកដំបូងបង្អស់ បានលោកផាមស្វឹនអឹន (Pham Xuan An) ជ្រើសរើសដើម្បីនិពន្ធអំពីដំណើរជីវិតរបស់លោក”។
ក្រោយពេលបានជួបឧត្តមសេនីយ៍ចារកម្ម ផាមស្វឹនអឹន (Pham Xuan An) លើកដំបូងនៅឆ្នាំ២០០១ អំឡុងពីរឆ្នាំក្រោយមក សាស្រ្តាចារ្យ Larry Berman តែងដាក់បញ្ហានិពន្ធសៀវភៅនិយាយ អំពីជីវិតរបស់លោក។ គ្រាមួយលោកមានជម្ងឺសួតធ្ងន់ត្រូវដេកមន្ទីរពេទ្យ ពេលវេលារស់មិនបានយូរ ផាមស្វឹនអឹន (Pham Xuan An) ទើបយល់ព្រមពាក្យស្នើរបស់សាស្រ្តាចារ្យ Larry Berman ហើយចែករំលែកជាមួយសាស្រ្តាចារ្យ អំពីដំណើររឿងពីជីវិតសកម្មភាពស៊ើបការណ៍សម្ងាត់របស់ខ្លួន។
សាស្រ្តាចារ្យ Larry Berman ជាមួយស្នាដៃ ” X6-ចារបុរសដ៏ឆ្នើម” បានមិត្តអ្នកអានវៀតណាមស្រឡាញ់រាប់អានច្រើនណាស់។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ Larry Berman ក្នុងលើកជួបលោកឧត្តមសេនីយ៍ត្រីចារកម្ម ផាមស្វឹនអឹន (Pham Xuan An) ស្វែងយល់ព័ត៌មានដើម្បីនិពន្ធ "ចារបុរសដ៏ឆ្នើម"។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ Larry Berman សង្ឃឹមថាខ្សែភាពយន្តអំពីខ្សែជីវិតសកម្មភាពស៊ើបការណ៍សម្ងាត់ របស់ឧត្តមសេនីយ៍ផាមស្វឹនអឹន (Pham Xuan An) អាចចូលរួមរង្វាន់ Oscar និងដណ្តើមបានរង្វាន់ខាងផ្នែក "ភាពយន្តបរទេសដ៏ឆ្នើមបំផុត”។ រូបថត៖ ថុងហាយ ជីវិតរបស់ចារបុរសដ៏ឆ្នើម ផាមស្វឹនអឹន (Pham Xuan An) បានរស់រវើកជាក់ស្តែងឡើងវិញ នៅក្នុងស្នាដៃ “X6 -ចារបុរសដ៏ឆ្នើម” (X6 Perfect Spy) របស់សាស្រ្តាចា្យ Larry Berman ។ រូបថត៖ ថុងហាយ សាស្រ្តាចារ្យ Larry Berman និងលោកង្វៀនវ៉ាន់ផឿក (Nguyen Van Phuoc) ជានាយកក្រុមហ៊ុនវប្បធម៌កែច្នៃបញ្ញាវៀតណាម-First News អង្គការរក្សាសិទ្ធបោះពុម្ពផ្សាយ " X6 -ចារបុរសដ៏ឆ្នើម”។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ Larry Berman ចុះហត្ថលេខាលើស្នាដៃ "X6-ចារបុរាសដ៏ឆ្នើម” (X6 Perfect Spy) ជូនប្រវត្តិវិទូយឿងត្រុងក្វឹក (Duong Trung Quoc)។ រូបថត៖ ឯកសារ សាស្រ្តាចារ្យ Larry Berman ជួបប្រាស្រ័យក្នុងកម្មវិធី Talk Vietnam នៃស្ថានីយ៍ទូរទស្សន៍វៀតណាម។រូបថត៖ ឯកសារ សាស្រ្តាចារ្យ Larry Berman និងអ្នកអានគាំទ្រ ក្នុងពិធីជួបប្រាស្រ័យនៅវិថីសៀវភៅក្នុងទីក្រុងហូជីមិញ។រូបថត៖ ថាញដាត សាស្រ្តាចារ្យ Larry Berman បកស្រាយចម្ងល់ឆ្ងល់របស់អ្នកអានអំពីស្នាដៃ "X6-ចារបុរសដ៏ឆ្នើម”។រូបថត៖ ថុងហាយ ពិធីជួបប្រាស្រ័យជាមួយអ្នកអានរបស់សាស្រ្តាចារ្យ Larry Berman នៅវិថីសៀវភៅ ក្នុងទីក្រុងហូជីមិញ ខែមករាឆ្នាំ២០១៦។ រូបថត៖ ថុងហាយ |
“ចារបុរសដ៏ឆ្នើម X6” របស់សាស្រ្តាចារ្យ Larry Berman និពន្ធអំពីខ្សែជីវិតមុខពីរមិនធម្មតា របស់លោកផាមស្វឹនអឹន (Pham Xuan An) អ្នកយកព័ត៌មាន Reuters ស្ថាប័នទស្សនាវដ្តី TIME ទស្សនាវដ្តី New York Herald Tribune។ល។ ហើយជាឧត្តមសេនីយ៍ចារកម្មយុទ្ធសាស្រ្ត របស់បដិវត្តន៍វៀតណាម។ បូកសរុប ផាមស្វឹនអឹន (Pham Xuan An) បានផ្ញើសាររបាយការណ៍ទៅកាន់មូលដ្ឋានចំនួន៤៩៨ច្បាប់ និង ឯកសារ វារស់រវើកនិងហ្មត់ចត់ដល់ថ្នាក់ លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) លាន់មាត់ស្រែកឡើង៖ “ពួកយើងកំពុងនៅក្នុងបន្ទប់ប្រតិបត្តិការកងទ័ពអាមេរិក”។ |
ក្នុងអំឡុងពេល៥ឆ្នាំ សាស្រ្តាចារ្យ Larry Berman អញ្ជើញមកប្រទេសវៀតណាម ១៨លើក ដើម្បីជួបចារបុរស ផាមស្វឹនអឹន (Pham Xuan An) និងប្រមូលឯកសារមុនពេលបោះពុម្ពសៀវភៅ។ បោះពុម្ពផ្សាយលើដំបូងក្នុងឆ្នាំ២០០៧ នៅប្រទេសអាមេរិក សៀវភៅចារបុរសដ៏ឆ្នើម ពិតជាបង្កចំណាប់អារម្មណ៍ដល់មហាជន។ ពីព្រោះមុនពេលសៀវភៅនេះចេញផ្សាយ មនុស្សតិចតួចណាស់ បានដឹងនិងយល់អំពីឧត្តមសេនីយ៍ចារកម្ម ផាមស្វឹនអឹន (Pham Xuan An) ទោះបីគាត់ជាតួអង្គដ៏អស្ចារ្យក្នុងសង្គ្រាមវៀតណាម។ ជីវិតរបស់ផាមស្វឹនអឹន (Pham Xuan An) បង្កប់នៅអាថ៌កំបាំងជាច្រើន ស្តីពីមនុស្សនិងបុព្វហេតុនៃចារបុរសដ៏អស្ចារ្យ ខ្លាំងពូកែ និង ពេញសមត្ថភាព ប៉ុន្តែគាត់មិនអួតអាង ជាអ្នកសាមញ្ញា។
ក្នុងលើកជំនួបប្រាស្រ័យនៅខែមករាឆ្នាំ២០១៦ សាស្រ្តាចារ្យ Larry Berman ក៏ចែករំលែកឧត្តមសេនីយ៍អឹន (An) បាននិទានឲ្យលោកស្តាប់តែមួយចំណែកនៃជីវិតរបស់ខ្លួន។ សាស្រ្តាចារ្យ Larry Berman សំណេះសំណាល៖ “ខ្ញុំបា្រថ្នាជាតិក្រោយ ខ្ញុំអាចធ្វើជាប្រវត្តិវិទូវៀតណាម ដើម្បីនិពន្ធសៀវភៅដ៏ឆ្នើមបំផុតមួយ ស្តីពីដំណើរជីវិតលោកអឹន (An)”។
ក្រៅពីការមានឱកាសរួមប្រាស្រ័យ ជាមួយអ្នកអានវៀតណាម ត្រឡប់មកវៀតណាមលើកនេះ សាស្រ្តាចារ្យ Larry Berman នឹងសហការជាមួយស្ថាប័ន First News (ក្រុមហ៊ុនវប្បធម៌កែច្នៃបញ្ញាវៀតណាម) ពិនិត្យស្រេចនូវដំណើររឿងនិពន្ធនៃខ្សែភាពយន្តចំនួន៣០ភាគ ដែលមានឈ្មោះថា “X6-ចារបុរសដ៏ឆ្នើម” ដើម្បីត្រៀមឲ្យការបង្វិលខ្សែរឿង។ ជាមួយសាស្រ្តាចារ្យ Larry Berman ជីវិតរបស់ឧត្តមសេនីយ៍អឹន (An) ពិតជាអស្ចារ្យខ្លាំងណាស់ ដូចនេះហើយអាចបាននិទានរៀបរាប់ក្រោមបែបខ្សែភាពយន្ត យកបរិបទប្រទេសវៀតណាម ហើយមានការចូលរួមរបស់ Hollywood។ នេះគឺជាខ្សែភាពយន្តមួយ ស្តីពីសង្រ្គាមសន្តិភាព មិត្តភាព ក្តីស្រឡាញ់ របស់លោកផាមស្វឹនអឹន (Pham Xuan An) ផ្តល់ជូនដល់ប្រទេសទាំងពីរវៀតណាម-អាមេរិក៕
- សាស្រ្តាចារ្យ Larry Berman ឲ្យដឹងថា ពិបាកបំផុតក្នុងបទដ្ឋានសម្រេចសៀវភៅ គឺធ្វើដូចម៉្តេចបង្កើតបានរូបភាព លោកផាមស្វឹនអឹន (Pham Xuan An) ជាមនុស្សម្នាក់អាចរស់ក្នុងជីវិតពីរខុសប្លែកពីគ្នា ជីវិតមួយណាក៏ល្អប្រសើរទាំងអស់ បានមិត្តភក្តិស្រឡាញ់រាប់អានច្រើន។ ក្នុងអំឡុង១៥ឆ្នាំ (១៩៦០-១៩៧៥) ធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ លោកអឹន (An) នៅជិតក្បែរមិត្តភក្តិជាជនជាតិអាមេរិក អ្នកកាសែតអាមេរិក ប៉ុន្តែលោកមិនត្រូវពួកគេសង្ស័យឬសង្កេតមើលឃើញ។ ក្រោយសង្រ្គាម ពេលដឹងការពិត មនុស្សក្នុងចំណោមពួកគេ ក៏សម្តែងភាពកោតសរសើរ និយាយនូវពាក្យល្អប្រពៃ ហើយចង់បន្តធ្វើមិត្តជាមួយលោកជានិច្ច។ |
អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ថុងហាយ ង្វៀនវូថាញដាត និង ឯកសារ