• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខអបអរសាទរការំលឹកខួបលើកទី៦៦ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា

   
នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណៈបក្សប្រជាជនកម្ពុជាសម្ដេច តេជោ ហ៊ុន សែន (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc ក្នុងដំណើទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្ដេច ហ៊ុន សែន នៅវៀតណាម (រូបថត៖VOV)

 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតគណៈបក្ស ប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១​ - ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧) គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម បានផ្ញើសា​រ​ទូរលេខ​អបអរសាទ​រ​ជូន ចំពោះគណៈកម្មាធិការ​កណ្ដាលគណៈ​បក្សប្រជាជន​កម្ពុជា។

ក្នុងសារទូរលេខនេះ បក្សកុម្មុយនី​ស្តវៀតណាមនិងប្រជាជនវៀតណាមបាន ជូន​ពរ​គណៈ​បក្ស​ប្រជា​ជន​កម្ពុជា​និង​ប្រជាជន​កម្ពុជា ដែលទទួលបាន សមិ​ទ្ធិផលដ៏ធំធេងនាពេលកន្លងទៅ ហើយអបអរ​សាទរគណៈ​បក្ស​ប្រជា​ជន​​កម្ពុជា ដែលទើបនឹងដណ្ដើមបា​នជ័យជំនះក្នុងកា​របោះឆ្នោតក្រុម​ប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤។​វៀត​ណាម​ ជឿជាក់ថា  ក្រោមការដឹកនាំរបស់គណៈ​បក្ស ប្រ​ជាជន​កម្ពុជានោះ ប្រជាជនកម្ពុជា​នឹងរក្សារឹង​មាំ​សន្តិភា​​ព​ ស្ថិរ​ភាព ហើយ ទទួល​បាន​សមិទ្ធិផល​ជាច្រើន​ថែមទៀត​ក្នុងបុព្វហេតុ​កសាង​និង​អភិវឌ្ឍ​ន៍ប្រ​ទេសជា​តិ។​

បក្សកុម្មុយនីស្តវៀតណាមនិងប្រជាជនវៀតណាមក៏បានសំដែងក្ដីសប្បាយ ​រីករាយ​ចំពោះការ​អភិវឌ្ឍន៍​យ៉ាងល្អ​ប្រសើរ​នៃទំនាក់ទំនង​មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបតិ្តការ​លើគ្រប់វិស័យរវាង វៀតណាម​និងកម្ពុជា ដើម្បី​ផល​ប្រយោជន៍ របស់ប្រជាជននៃប្រទេ​សនិមួយៗ ដើម្បីសន្តិភា​ព ស្ថិរភាព កិច្ចស​ហប្រតិបតិ្តការ និងវឌ្ឍនភាព​ក្នុងតំបន់​និង​លើពិភពលោក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top