• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

សាន្តត្រាណទ្រឿងសា

វាចារបស់ការិយាល័យនិពន្ធ៖ នាឆ្នាំ១៩៨៨ ជើងនាវាដំបូងរបស់ អ្នកយកព័ត៌មាន នៃកាសែតរូ​ភាព​វៀតណាម បានអនុវត្តដោយអ្នកកាសែតពីររួប៖ ឡេភឹក និងង្វៀន វិញ​ក្វាង។

ចាប់ពីពេលនោះមកដល់សព្វថ្ងៃ អ្នកយកព័ត៌មាននៃកាសែតរូបភាពវៀតណាម ជា​ច្រើន​​​ បាន​ទៅ​ដល់​​​ទ្រឿងសា ប៉ុន្តែក្នុងជើងនាវាទៅទ្រឿងសាម្តងៗ ពួកគាត់​មាន​អារម្មណ៍​ថ្មីៗ រួមនឹងរឿងរ៉ាវថ្មីៗ បណ្តា​រូបភាពថ្មីៗ សែនរស់រវើកអំពីតំបន់ស័ក្កសិទ្ធ រងខ្យល់និងរលកសមុទ្ររបស់មាតុភូមិ។ ចំ​ពោះ​​អ្នក​យកព័ត៌មានវ័យក្មេង វីថាវ ក៏ដូច្នោះដែរ។ នៅឆ្នាំ២០១៣​ ជើង​ធ្វើ​សកម្មភាពទៅឆ្ងាយ​ដំ​បូង​ នៅ​ពេល​​គាត់​ទើប​ធ្វើ​ជា​អ្នកកាសែត គឺដំណើរទៅកោះទ្រឿងសា នៅទីនេះ គាត់​មាន​អារម្មណ៍​សាន្ត​​ត្រាណ​​និងស្និទ្ធស្នាលដូចបណ្តាភូមិជនបទវៀតណាមជាទីស្រឡាញ់
!

 

កោះស៊ីញតូន ចំណុះប្រជុំកោះទ្រឿងសានៅឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង។

    ក្បែរបង្គោលកំណត់អធិបតេយ្យភាព នៅលើកោះស៊ីញតូន នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង។

បណ្តាយុទ្ធជននៅលើកោះកូលិន ចំណុះប្រជុំកោះទ្រឿងសា នាឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង។
 
 

អ្នកកាសែតឡេភឹក និងវិញក្វាង (ខាងឆ្វេង) នៅទ្រឿងសា នាឆ្នាំ១៩៨៨។ រូបថត៖ ឯកសារ   

ប្រសិនគ្មានសម្លេងរហ៊ឹម ជួនកាលគឺសម្លេងគ្រាំងៗ នៃរលកសមុទ្រនៅជុំវិញម្ល៉ោះ ហើយ ក្នុងរយៈពេល ៥ ថ្ងៃ​រស់នៅលើកោះទ្រឿងសាធំ បេះដូងរបស់ស្រុកកោះទ្រឿងសា យើងខ្ញុំស្មានថា កំពុង​បំពេញ​បេសកកម្ម​នៅ​តំបន់ណាមួយ ស្ថិតនៅដីគោក ពីព្រោះ ទោះបីនៅតំបន់កោះឆ្ងាយក៏ដោយ ប៉ុន្តែមនោសញ្ចេតនា និងមូលដ្ឋានសម្ភារៈនៅទីនេះក៏សម្បូរ និងគ្រប់គ្រាន់ដូចនៅតំបន់ដទៃណាមួយនៃមាតុភូមិជាទីស្រឡាញ់។

ប្រហែល យើងខ្ញុំគឺមួយក្នុងចំណោមមនុស្សយ៉ាងតិចដែលមានភព្វសំណាង បាន​ស្នាក់​នៅ​លើ​កោះ​ទ្រឿង​សា​ធំ ក្នុងរយៈពេល ៥ ថ្ងៃ ៤ យប់។ ដោយសារភព្វសំណាងនេះ យើងខ្ញុំបាន «ភ្នែកឃើញ ត្រចៀកស្តាប់ ដៃប៉ះ» យ៉ាងច្បាស់លាស់ និងរស់រវើកបំផុត អំពីជីវភាពរស់នៅរបស់ប្រជាជន នៅកោះទ្រឿងសាធំ។ នៅ​ទី​នោះ ​មាន « ភូមិ » មួយដ៏សាន្តត្រាណ ដូចភូមិជនបទដទៃទៀតរបស់ប្រជាជនវៀតណាម ប៉ុន្តែភាពខុសគ្នា គឺ​វាស្ថិតនៅកណ្តាលមហាសមុទ្រល្វឹងល្វើយ។


1.  នាវាយើងខ្ញុំ មកដល់កំពង់ផែកោះទ្រឿងសាធំ ចំពេលព្រះអាទិត្យជិតអស្តង្គត។ ព្រះអាទិត្យ ហាក់​ដូច​ជា​លិច​ចុះផ្ទៃសមុទ្រ ពាំនាំតាមធាតុអាកាសក្តៅស្អុះនៃបណ្តាថ្ងៃនៅដើមខែមិថុនា។ ផ្ទុយពីនេះ គឺពេល​យប់​មាន​ខ្យល់បក់ត្រជាក់តិចៗ បំបាត់ការនឿយហត់របស់សមាជិកទាំងឡាយក្នុងក្រុមយើងខ្ញុំ បន្ទាប់​ពី​ឃ្លេង​ឃ្លោង​លើសមុទ្រ អស់ពីរថ្ងៃ ។

ថ្ងៃដែលក្រុមយើងខ្ញុំមកដល់កោះ ចំនឹងថ្ងៃ នៅទីនេះកំពុងប្រពឹ្រត្តកម្មវិធីទូរទស្សន៍ ផ្សាយ​ផ្ទាល់​ជា​មួយ​ដី​គោក​។ យើងខ្ញុំភ្ញាក់ផ្អើលអំពីភាពធំនិងប្លែកអស្ចារ្យនៃឆាកសម្តែង ដែលបាន​ដំឡើង​យ៉ាង​ម៉ត់​ចត់​នៅ​កោះ​ឆ្ងាយ​ រួមមានប្រព័ន្ធសំឡេង ពន្លឺភ្លើងទំនើបៗ។ បន្តនេះគឺជាប្រព័ន្ធភ្លើងអគ្គិសនីវ៉ុលខ្ពស់ ត្រូវបាន​បំ​ភ្លឺ​គ្រប់​តំ​បន់​នានា ធ្វើឲ្យកោះទ្រឿងសាធំភ្លឺត្រចះត្រចង់។ មិននិយាយហួសហេតុទេ កោះទ្រឿងសាថ្ងៃនេះ ភ្លឺ​ផ្លេក​ដូច​ជាទីក្រុងមួយលើសមុទ្រ។

ជួបប្រាស្រ័យចម្រៀងសិល្បៈ ពោរពេញមនោសញ្ចេតនា រវាងដីគោកនិងកោះទ្រឿងសាធំ។ រូបថត៖ វៀតគឿង។

 តំបន់ផ្ទះរបស់ប្រជាជន នៅឃុំកោះស៊ីញតូនសព្វថ្ងៃនេះ។ រូបថត៖ ត្រឹនមិញង៉ុក។

ប្រព័ន្ធអគ្គិសនីប្រើបណ្តាផ្ទាំងថាមពលព្រះអាទិត្យ ដើម្បីបំរើសជីវភាពប្រចាំថ្ងៃរបស់ប្រជាជន រស់នៅលើកោះទ្រឿងសាធំបច្ចុប្បន្ននេះ។ រូបថត៖ វៀតគឿង។

ប្រព័ន្ធអគ្គិសនីខ្យល់លើកោះសុងទឹតីសព្វថ្ងៃនេះ។ រូបថត៖ ត្រឹនមិញង៉ុក។


 
 

ស្ថានីយ៍ឧតុនិយម នៅកោះទ្រឿងសាធំ ជាទីកន្លែងមានភារកិច្ចវាស់វែង និងដោះស្រាយទិន្នន័យឧតុនិយម ដើម្បីបំរើតំរូវការរបស់ប្រជាជនរស់នៅប្រជុំកោះ ទ្រឿងសា ថតដោយអ្នកកាសែតវិញក្វាង នៅឆ្នាំ១៩៨៨ និងអ្នកកាសែតវៀតគឿង នៅឆ្នាំ២០១៣។

ដើរក្រោមជួរភ្លើងអគ្គិសនីវ៉ុលខ្ពស់ បានបំភ្លឺដ៏ត្រចះត្រចង់ ស្ថិតនៅសងខាងផ្លូវនាំចូលតំបន់ប្រជាជន វរសេនីយ៍ត្រី​ ឌិញត្រុងថាំ អនុប្រធានយោធានៅកោះ ទទួលបន្ទុកភ័ស្តុភារ នៅ​កោះ​ទ្រឿង​សាធំ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា៖​ ដោយប្រព័ន្ធអគ្គិសនីខ្យល់ និងអគ្គិសនីថាមពលព្រះអាទិត្យ ដូច្នេះអគ្គិសនីលើកោះធានាបាន​ជិត​២៤/២៤​​​ម៉ោង។ នៅរដូវមានខ្យល់ស្ថេរភាព ដូចជា ៦ ខែដើមឆ្នាំ អគ្គិសនីបានផ្គត់ផ្គង់ដល់ប្រជាជន ដែល​រស់​នៅលើកោះ ដោយអនុភាពជាអតិបរមា២៤/២៤ម៉ោង។

អគ្គិសនីស្អាតមានវត្តមាននៅកោះទ្រឿងសាធំ បាន​រួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទីនេះ។ យើងខ្ញុំមកដល់បណ្តាគ្រួសារ រស់នៅលើកោះ ឃើញផ្ទះណាក៏មានទូរទស្សន៍ ទូទឹកកក កំព្យូទ័រ​។ល។​គ្រឿងសម្ភារៈ​ក្នុងផ្ទះនៅទីនេះមិនចាញ់នឹងក្នុងគ្រួសារមួយនៅដីគោកទេ។ ឃើញយើងខ្ញុំមកដល់ក្មេង​ ប្រុសទ្រីញស៊ី និងក្មេងស្រីហុងហឿង ប្រជាជនតូចពីរនាក់រស់នៅកោះ សប្បាយរីករាយ​ទាញ​ដៃ​យើង​ខ្ញុំ​ចូលផ្ទះ និងមើល VCD ភាពយន្តគំនូរជីវចលជាមួយពួកគេ ដែលសាច់ញាតិរស់នៅដីគោកផ្ញើមកឲ្យ។

2. នាពេលយប់ យើងខ្ញុំសំរាកនៅផ្ទះសំណាក់ធូដូ នៅលើកោះ។ ផ្ទះសំណាក់នេះមានម៉ាស៊ីនត្រជាក់ ទូរទស្សន៍​ និងជាពិសេសយើងខ្ញុំបានងូតទឹកក្តៅ ចេញមកពីធុងទឹកក្តៅ -ត្រជាក់ ធ្វើឲ្យ​យើង​ខ្ញុំ​សែន​ស្រួល​ខ្លូន​។ ដេក​នៅ​លើ​ពូកទន់ យើងខ្ញុំមិនជឿថា កំពុងស្នាក់នៅស្រុកកោះឆ្ងាយពីដីគោកជាង២៥០ម៉ាយនាវិច។ 

នៅថ្ងៃទី២លើកោះទ្រឿងសាធំ។ ម៉ោង ៥ ភ្លឺ។ ប្រសិនជានៅម៉ោងដដែលនេះនៅដីគោក មនុស្ស​ទាំង​ឡាយ​កំពុង​ដេកស្រមុកក្នុងភួយនៅឡើយ ប៉ុន្តែនៅទីនេះប្រជាជនបានភ្ញាក់ ហាត់ប្រាណ និងរៀបចំ​ការ​ងារ​សំ​រាប់​មួយ​ថ្ងៃថ្មី។ នៅពេលអារុណរះ កោះដូចជាពាក់លើខ្លួនអាវពណ៌លឿងច្រាលមួយ ដែលធ្វើ​ឲ្យ​មហា​ទង់​ជាតិ​ធ្វើ​ពី​ភាជន៍​ ធំបំផុតនៅវៀតណាម មានទំហំ៣១០ម៉េត្រការេ ស្ថិតនៅលើដំបូលគ្រឹះស្ថាននៃមជ្ឈមណ្ឌលកោះ កាន់​តែ​ក្រហមជាំថែមទៀត។ ពីកន្លែងតាំងទង់ជាតិនេះ ចោលកន្ទុយភ្នែកទៅឆ្ងាយ គឺជាតំបន់សមុទ្រដ៏ធំល្វឹងល្វើយ និងទីស្ថានធំធេងនៃកោះរួមមានបណ្តាកង្ហារនៃទូប៊ិនអគ្គិសនីខ្យល់់ ប្រព័ន្ធថាមពលព្រះអាទិត្យ វត្តទ្រឿងសាធំ តំបន់ប្រជាជន និងទាំងប្រព័ន្ធផ្លូវបេតុង ត្រូវបានកសាងយ៉ាងរឹងមាំ មកដល់ច្រកនិមួយៗនៅលើកោះនេះ។

ខ្ញុំតាមរថយន្តមួយគ្រឿង ដឹកអីវ៉ាន់ទៅដល់បណ្តាគ្រួសាររស់នៅលើកោះនេះ។ តាមដងផ្លូវ ខ្ញុំជួប​មនុស្ស​ជា​ច្រើន​នាក់ កំពុងបបួលគ្នាទៅវត្ត។ បរិយាកាសពិតជាសាន្តត្រាណ កក់ក្តៅ។ វត្តទ្រឿងសាធំ លេច​ចេញ​យ៉ាង​ស្កឹម​ស្កៃ។ ហេតុនេះ មានមនុស្សមួយចំនួន បានប្រៀបធៀបវត្តនេះដូចជា «បង្គោល​វិញ្ញាណក្ខន្ធ​នៅ​ចំ​កណ្តា​ល​មហា​សមុទ្រ»។ ហេតុនេះ ទើបដឹងថា ជំនឿដ៏ខ្លាំងក្លារបស់ប្រជាជនវៀតណាម។ ទោះ​បីនៅតំបន់​ឆ្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ ជីវភាពជំនឿសាសនា និងស្មារតីនៅតែបានមនុស្សគ្រប់រូបយកចិត្តទុកដាក់យ៉ាងម៉ត់ចត់។
 

ស្តូករូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីជីវិត នៅកោះទ្រឿងសាធំ។ រូបថត៖ ត្រឹនមិញង៉ុក។

ផ្ទះរំលឹកលោកប្រធានហូជីមិញ នៅលើកោះទ្រឿងសាធំ។ រូបថត៖ ត្រឹនមិញង៉ុក។

ការជួសជុលប្រព័ន្ធអគ្គិសនី នៅលើកោះទ្រឿងសាធំ។ រូបថត៖ ត្រឹនថាញ់យ៉ា

ប្រជាជននៃឃុំកោះស៊ីញតូន។ រូបថត៖ ត្រឹនមិញង៉ុក។


«
- ប្រជុំកោះទ្រឿងសា គឺជួរមួយ រួមមានកោះធំ កោះតូច វាលដីក្នុងទឹក វាលផ្តាថ្មចំនួន១០០ ដែលបានហ៊ុមព័ទ្ធដោយតំបន់សមុទ្រធំប្រមាណ ១៦០ពាន់ ដល់ ១៨០ពាន់គីឡូម៉ែត្រការេ។ មុន បដិវត្តខែសីហា ទ្រឿងសា​គឺជា​អង្គ​ភាព​រដ្ឋបាល​ចំណុះខេត្តបារៀ។ នាថ្ងៃទី១២ខែធ្នូ ឆ្នាំ១៩៣៣​ទេ​សាភិបាលភូមិភាគខាងត្បូង Krautheimer​Jean​ - Félix បានចុះហេត្ថ​លេខា​លើ​អនុក្រិត្យ​លេខ ​​4762/CP ស្តីពី​ដាក់​កោះទ្រឿង​សា​ចំណុះ​ខេត្ត​​​បារៀ។ ដល់​សម័យ​អាជ្ញាធរ​សាយហ្គន ទ្រឿង​សា​ជាកម្មសិទ្ធ​របស់​ខេត្ត​ភឿក​ទ្វី។​

- ក្រោយថ្ងៃរំដោះប្រទេសជាតិទាំងស្រុង (១៩៧៥)​  នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៨២ ស្រុក ទ្រឿង​សាបានបង្កើតឡើងជាផ្លូវការ ហើយ​ចំ​ណុះ​​ខេត្តដុងណាយ។ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨២​ សេចក្តីសម្រេចនៃរដ្ឋសភានិតីកាលទី៧ បាន​បញ្ជូលស្រុកទ្រឿងលាក្នុងខេត្តភូខាញ់។ នា​ថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ១៩៨៩ ខេត្តភូខាញ់ បាន​បែង​ចែកជាពីរខេត្ត៖ ភូអៀន និងខាញ់ហ្វា។ ចាប់​ពីពេលនោះ ស្រុកកោះទ្រឿងសាចំណុះ ខេត្ត​ខាញ់ហ្វា។ "

            (ប្រភព៖ គេហទំព័រខេត្តខាញ់ហ្វា)

3.ថ្ងៃបន្ទាប់ នាម៉ោង ៥ ភ្លឺ។ នៅពេលដែល ខ្ញុំនៅ​ដេក​លើ​ពូក​ទន់​​ក្នុងផ្ទះសំណាក់រធូដូ ក្មេងប្រុសទ្រីញស៊ី បាន​ដាស់​ឲ្យ​ខ្ញុំ​ក្រោក​ ដើម្បីត្រៀមតាមវាទៅសាលាចូលរួម​ការ​រៀន​វិស្សមកាល​មួយពេលដំបូងរបស់កូនក្មេងរស់នៅលើកោះ។

និយាយអំពីកូនក្មេងរស់នៅលើកោះនេះ។ ចំពោះពួកវា ភ្ញៀវ​មក​ពី​ដីគោក ដូចពួកយើងខ្ញុំ គឺជាអំណោយមានតំលៃ និង​គួរឲ្យ​រង់​ចាំ​បំផុត។ ពីព្រោះ ពួកវាចង់និយាយបណ្តា រឿងរ៉ាវ អំពីពួកវា និង​ចូលចិត្តបំផុតគឺបានស្តាប់រឿងរ៉ាវអំពីដីគោក។ ដូច្នេះ នៅ​ពេល​ទើបទៅដល់កោះទ្រឿងសា ក្នុងរយៈពេលខ្លី ពួក​កូន​ក្មេង​បាន​សិ្នទ្ធស្នាលជាមួយខ្ញុំ និងសមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​យើង​ខ្ញុំ​។

ខ្ញុំតាមជើងទ្រីញស៊ីទៅដល់សាលា។ សាលា​នេះ​ស្ថិត​ក្រោយ​ម្លប់​ឈើឆ័ត្ររូត និងដើមឈើផុងបា។ នេះ​ជា​សា​លា​មាន​ពីរ​ជាន់​ដ៏គង់វង់ ឈ្មោះ «សាលាបឋម​សិក្សា​ទីរួម​ស្រុក​ទ្រឿង​សា»​។​ ទោះបីសាលានេះគ្មានតារាងសញ្ញាពេចន៍ពណ៌ក្រហម គ្មាន​សំ​ឡេងស្គរ ក៏ដោយ ប៉ុន្តែរាល់​ថ្ងៃ​នៅតែ​លាន់​រំពង​សំឡេង​កូន​សិស្សអានមេរៀន និងសំឡេងសើចរបស់ពួកគេ។

នៅទីនេះ ក្រៅម៉ោងវៀន អ្នកគ្រូបួយធីញុង ដែលជាអ្នក​គូ្រ​តែ​មួយ​​គត់ ព្រមទាំងជាចាងហ្វាងនៃសាលានេះផងដែរ គាត់​បង្រៀន​កូនសិស្សរបស់គាត់នូវកំណាព្យ បទចម្រៀង​អំពី​លោក​ប្រធាន​ហូជីមិញ អំពីសមុទ្រនិងកោះ និងអំពី​កោះ​ទ្រឿង​សា​ជា​ទីស្រឡាញ់​ ដែលជាកន្លែង​ពួកវា​កំពុង​រស់​នៅ​ និង​ធំឡើង​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ។

នៅពេលល្ងាចចេញពីរៀន ពួកវាត្រឡប់ទៅផ្ទះវិញ និងបបួល​គ្នា​ធាក់​កង់​ទៅដល់​ច្រក​ទាំង​ឡាយ​នៅ​លើ​កោះ​ទ្រឿង​​សានេះ។ បរិយាកាស​ពិតជាសប្បាយរីករាយ កក់ក្តៅនិងសាន្តត្រាណ...

 

ម៉ោងរៀនអក្សរសាស្ត្រ នៅសាលាបឋមសិក្សាទ្រឿងសា អ្នកគ្រូបួយធីញុងបង្រៀនកូនសិស្ស “កំណាព្យសមុទ្រកោះ” និងបំណងប្រាថ្នាអំពីការពូនជ្រុំទឹកចិត្តកូនសិស្សឲ្យស្រឡាញ់សមុទ្រ កោះនៃមាតុភូមិ។ រូបថត៖ វៀតគឿង



រៀងរាល់ឆ្នាំ បណ្តាក្រុមបំពេញបេសកកម្មរួមមាន កម្មាភិបាលសុខភិបាលចំណុះបណ្តាមន្ទីរពេទ្យធំៗ រៀបចំជើងនាវា ដើម្បីទៅសួរសុខទុក្ខ ពិនិត្យ និងថែទាំសុខភាពឲ្យយុទ្ធជន និងប្រជាជន ដែលស្នាក់នៅលើកោះទ្រឿងសា។ រូបថត៖ វៀតគឿង។

បង្គោលទាញ និងផ្សាយទូរគមនាគមន៍ បានដាក់នៅកោះ ដាតី ចំណុះប្រជុំកោះទ្រឿងសា ជួយផ្ដល់ព័ត៌មានរលូនរាល់ថ្ងៃ។ រូបថត៖ ត្រឹនថាញ់យ៉ាង។

ប្រព័ន្ធ Internet បានមាននៅទ្រឿងសា ដើម្បីបំរីប្រជាជន និងយុទ្ធជននៅលើកោះ។ រូបថត៖ ត្រឹនថាញ់យ៉ាង។

 

4.នាថ្ងៃទី៤ស្នាក់នៅកោះទ្រឿងសាធំ។ ដោយមិនទាន់ធ្លាប់នឹងអាកាសធាតុតឹងតែងនៅទីនេះខ្ញុំកើតជំងឺ។ តាម​​ការណែនាំ ខ្ញុំទៅគិលានដ្ឋាន ដើម្បីសុំថ្នាំ។ ឡើងដល់ទីនេះ ខ្ញុំបានបងឡេមិញផុង ប្រធាន មណ្ឌល សុខភិបាលនៃកោះនេះ រៀបចំឲ្យសំរាកដោយឡែកក្នុងបន្ទប់មួយ នៅគិលានដ្ឋាន ។

មានឈ្មោះថា គិលានដ្ឋាន នៅកោះឆ្ងាយ ប៉ុន្តែសម្ភារៈពិនិត្យសុខភាពមានគ្រប់គ្រាន់។ នៅទីនេះ មានម៉ាស៊ីន ថត X-quang ម៉ាស៊ីនវិភាគពិសោធន៍ឈាម មានទាំងបន្ទប់កាត់បន្ថយកម្លាំងឧស្ម័នចល័ត ដើម្បីសង្គ្រោះ អ្នក នេសាទ នៅពេលពួកគេរងគ្រោះចំពេលនេសាទក្នុងតំបន់ទ្រឿងសា ។ ល។ ជាពិសេស គិលានដ្ឋានក៏បាន មន្ទីរពេទ្យ​យោធា ១៧៥ នៅទីក្រុងហូជីមិញ បំពាក់ប្រព័ន្ធកំណត់រោគតាមផ្កាយរណប Telecom Medicin មួយ​ដែរ​។ ដោយសារមានប្រព័ន្ធនេះ តាម រយៈការណែនាំ និងដឹកនាំដោយផ្ទាល់របស់គ្រូពេទ្យនៅដីគោក គ្រូពេទ្យនៅកោះទ្រឿងសាធំ បានវះកាត់ជាបន្ទាន់បណ្តាករណីវះកាត់យ៉ាងស្មុគស្មាញ ប្រកបដោយជោគជ័យ ហើយ​មិនបាច់បញ្ជូនអ្នកជំងឺមកដីគោកទេ។

5. ដូច្នេះ ៤ ថ្ងៃស្នាក់នៅកោះបានកន្លងទៅ ។ តាមកម្មវិធី នៅពេលថ្ងៃត្រង់នៃថ្ងៃទី ៥ នាវា នឹង​មកដល់​កំពង់​ផែ​ទ្រឿង​សាធំ ទទួលយើងខ្ញុំត្រឡប់ទៅដីគោកវិញ។ ដឹងថាថ្ងៃនេះក្រុមយើងខ្ញុំនឹងចាកចេញពីកោះ ព្រះសង្ឃ​ធីច​យ៉ាក​ងៀ ព្រះចៅអធិការវត្តទ្រឿងសាធំ បានពឹងពាក់បណ្តាគ្រួសារ ដែលរស់នៅលើកោះ មកវត្ត រៀបចំ​ពិធី​ជប់​លៀង​ម្ហូបបួសតូចមួយ ដើម្បីលាក្រុមយើងខ្ញុំ ។ យើងខ្ញុំនិងសមាជិកទាំងឡាយក្នុងក្រុម ក៏រួមកម្លាំង​ក្នុង​ការ​រៀប​ចំធ្វើម្ហូបក្នុងបន្ទប់បាយតូចរបស់ព្រះសង្ឃ ធីចយ៉ាកងៀ ។ សំឡេងសើចអូអ៊រ និងកក់ក្តៅ ធ្វើ​ឲ្យ​យើង​ខ្ញុំ​នឹក​ដល់​បរិយាកាសជួបជុំគ្នារបស់មហាគ្រួសារមួយ នៅពេលមានពិធីបុណ្យសំខាន់ៗ។ ពិធីជប់​លៀង​លា​គ្នា​កក់​ក្តៅ​ ប៉ុន្តែក៏មានការអាឡោះអាល័យយ៉ាងចំឡែកៗ។ មនុស្សទាំងឡាយ អ្នកណាក៏សប្បាយចិត្ត ពេញចិត្ត ដោយ​បានទៅសួរសុខទុក្ខប្តី និងកូន ប៉ុន្តែក៏មានតំណក់ទឹកភ្នែក នៅពេល​លា​សាច់​ញាតិ​ដើម្បី​ត្រឡប់មក​ដី​គោក​​វិញផង។

ពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីជីវិត ដើម្បីអធិបតេយ្យភាពសមុទ្រ កោះរបស់មាតុភូមិ។ រូបថត៖ ត្រឹនមិញង៉ុក។



យុទ្ធជនកំពុងបំពេញភារកចិ្ច នៅប្រជុំកោះទ្រឿងសា។ រូបថត៖ ហ្វាងហា។

កម្មាភិបាល យុទ្ធជននៅកោះទ្រឿងសាធំ ទៅដល់កំពង់នាវា ដើម្បីលាភ្ញៀវដែលអញ្ជើញមកទស្សនាកោះ។ រូបថត៖ ហ្វាងហា។

 

សូមលាទ្រឿងសា សូមលាតំបន់ស័ក្តសិទ្ធពោរពេញខ្យល់និងរលកសមុទ្ររបស់មាតុ ភូមិ ជាទីស្រឡាញ់។ យើង​ខ្ញុំត្រឡប់មកដីគោកវិញ ដោយក្តីជឿជាក់ខ្លាំងអំពីអនាគតល្អប្រសើរ របស់ទ្រឿងលា។ ពីព្រោះនៅទីនេះ តែងតែមានមនុស្ស ដែលសម្បូរកម្លាំងកាយ-ចិត្ត ជឿជាក់យ៉ាងនឹងនរ ស្និទ្ធស្នាលជានិច្ចកាល កៀក​ស្មាជា​មួយ​គ្នា ​ដើម្បីរួមគ្នាកសាងទ្រឿងសាមួយសាន្តត្រាណនិងសម្បូររុងរឿង៕ 

« ស្រុកកោះទ្រឿងសា តែងតែបានបក្ស រដ្ឋ រួមនឹងប្រជាជនទូទាំងប្រទេស និងអាណិកជននៅបរទេស យក​ចិត្តទុកដាក់ វិនិយោគ ឧបត្ថម្ភយ៉ាងអតិបរមា។ មូលដ្ឋានសម្ភារៈលើបណ្តាកោះ ស្ថិត​នៅ​ប្រជុំកោះ​ទ្រឿង​​សាដូចជា សុងទឹតី កោះស៊ីញតូន កោះទ្រឿងសាធំ។ ល។ ត្រូវបានកសាងព្រមៗគ្នា និងរឹងមាំ។ ជីវភាព​​រស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាច្រើនបើប្រៀបធៀននឹងសម័យមុន។ អាស្រ័យនេះ ទ្រឿងសានឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា បង្កើតតំបន់មួយដ៏រឹងមាំ សំរាប់ប្រជាជន​រស់​នៅ​និង​រក​ស៊ី​ដោយ​ស្ថេរភាព។ »

(វរសេនីយ៍ឯក ផាមវ៉ាន់ហៀន ប្រធានគណៈកម្មាការប្រជាជនទីរួមស្រុកទ្រឿងសា)


អត្ថបទ៖ថាវវី រូបថត៖កាសែតរូបភាពវៀតណាម

 

nguyenhuonggiang

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top