• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

សម្លលៀសជាមួយផ្លែស្ពឺ​

ដើម្បី​ផ្តល់ភាពស្រស់​ស្រាយ​នៅ​រដូវ​ប្រាំងក្តៅ​ហួត​ហែង​ អ្នក​ស្រុក​តំបន់​សមុទ្រ​ភាគ​កណ្តាល​ តែង​តែស្ល​សម្ល​លៀស​នឹង​​​ផ្លែស្ពឺ​ បង្កើតបាន​​ជា​សម្ល​ឆ្ងាញ់​ពិសា​ សារជាតិ​ត្រជាក់ និង​ទាក​ទាញ់​​​ចិត្ត។ ពិសា​សម្ល​មួយ​ចាន​ ដែល​មាន​រសជាតិ​​ផ្អែម​ប្រៃ​​នៃ​សមុទ្រ​សម្រប់​ជាមួ​យរសជាតិ​ជូរ​ល្មម​របស់​ផ្លែ​ស្ពឺ​ ហាក់​ដូចជា​រំសាយ​​នូវ​ភាព​ក្តៅហប់​​នៃ​អាកាស​ធាតុ។​

 សម្លលៀស​​មួយ​ចាន​ តែង​បាន​ស្ល​យ៉ាងសាមញ្ញ​ដោយ​គ្រាន់តែ​មាន​វត្ថុធាតុ​ដើម​ គឺ​ផ្លែ​ស្ពឺ​បី​ផ្លែ ​ ​លៀសរាប់​សិប​កូន​ ​ប៉េង​​ប៉ោះមួយ​ផ្លែ​ ដើម​ឌីល ​ខ្ទឹម​ស្លឹក​ ជី​ក្រសាំង​ទំហំ​ ​​និង​គ្រឿង​ទេស​​ធម្មតា​។​​

     

 លៀស​មាន​ស្រាប់​នៅ​តំបន់​សមុទ្រ​ទូទាំង​ប្រទេស​ និង​បាន​លក់​ដោយ​តម្លៃ​សម​រម្យ​។​

 ផ្លែ​ស្ពឺ​​​ចិត​ជ្រុង​ចោល​ទៅ ​រួចហើយ​កាត់​ទទឹង​មាន​រូប​​​ផ្កាយ​​។

 ដើម​ឌីល​ - គ្រឿង​ទេស​​មិន​អាច​ខ្វះបាន ​នៅ​ក្នុង​ចាន​សម្ល​លៀស​​ដែល​មាន​រសជាតិ​ជូរ​នេះ​។

 ដើមស្លឹក​គ្រៃ​វាយ​ម៉ដ្ឋ ​​កាត់​ជា​កំណាត់​៥សងទិ​ម៉ែត្រ​ ដាក់ទៅ​ក្នុង​សម្ល​លៀស​ បង្កើត​បាន​រសជាតិ​ក្រអូប​ពិសេស​ដោយ​ឡែក​។​

 ឆ្នាំង​សម្ល​លៀស​ដ៏​ចាប់​ចិត្ត ​ជួយ​រំសាយ​ភាព​ហប់​នៅ​​ប៉ុន្មា​ន​ថ្ងៃ​នៃ​រដូវ​​​ប្រាំង។​

លៀស​ពេល​ទិញ​មក​ពី​ផ្សារ យើង​យក​ទៅ​ប្រស់​ជាមួយ​ទឹក​ថ្លា​លាយ​នឹង​ផេះ​ ឬប្រស់​ជាមួយ​ទឹក​អង្ករ​ ដើម្បី​សត្វ​លៀស​ខ្ជាក់​ដី​ ផ្លែ​ស្ពឺ​ចិត​ជ្រុង​ចោល​ រួច​កាត់​ទទឹង​មាន​រូប​ផ្កាយ​។ ផ្លែ​ប៉េង​ប៉ោះ​ពុះ​ជា​ចម្រៀក​ ខ្លឹម​ស្លឹក​​ ជីសាំង​ក្រហំ ​​ និង​​​ដើម​ឌីល​ហាន់ជា​កង់​​តូច​ៗ។
 
ពេល​លៀស​ស្ងោ​រជិត​ឆ្អិន​​ ស្រង់​ដាក់​មក​ឆ្នាំង​ផ្សេង​ដើម្បី​កម្ចាត់​ជាតិ​កខ្វក់​។ បន្ទាប់​មក​ដាក់​ផ្លែស្ពឺ​ ប៉េង​ប៉ោះ​ ចម្អិន​​ជាមួយ​លៀស​ លុះ​កាល​លៀស​ហាមាត់​គឺ​ឆ្អិន​។ បង់​គ្រឿងទេស​ល្មម​ហូប​ ពន្លត់​ចង្រ្កាន​​ ដាក់​​ខ្លឹម​ស្លឹក​ពីលើ អ្នក​នឹង​​មាន​សម្ល​លៀស​​​មួយ​ចាន​ដ៏​ឆ្ងាញ់ពិសា​​សម្រាប់​គ្រួសារ​ពិសា​។​
 
លៀស​មាន​ស្រាប់​នៅ​តាម​តំបន់​សមុទ្រ​ទូទាំង​ប្រទេស​ នឹង​បាន​​លក់​ដោយ​តម្លៃ​សមរម្យ​។ ដោយ​ភាព​សាមញ្ញា​ធ្វើ​ឲ្យ​​​​ម្ហូប​​ធម្មតា​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ពេញ​និយម ​នៅ​ក្នុង​តុ​អាហារ​នៃ​ក្រុម​​​​គ្រួសារ​ទូទាំង​មាតុ​ភូមិ​​៕



ពិពិធកម្ម​អំពី​រូបសណ្ឋាន​ដី​ធ្លី​ និ​ងអាកាសធាតុ​ ទន្ទឹម​នោះ​នាំមក​នូវ​ភាព​សម្បូរ​បែប​នៃ​មុខ​ម្ហូប​អាហារ​វៀតណាម​ ត្រឹម​ត្រូវ​ដូច​ពាក្យ​មួយ​ឃ្លា​ថា​ “រដូវណា​ម្ហូប​នឹង”។ ជាមួយ​ម្ហូប​លៀស​ស្លនឹង​​ផ្លែ​ស្ពឺ​ “និយាម​”នេះកាន់តែ​ត្រឹម​ត្រូវ​ថែម​ទៀត​ ពេល​រដូវ​ប្រមូល​ផល​លៀស​​​​ខែ​ប្រាំង​ ចំ​នឹង​រដូវ​ផ្លែ​ស្ពឺ​រីក​ធំធាត់​។

 អនុវត្ត​៖ ង្វៀនឡឹន​
 



Top