• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៦គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បិទ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​


សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់​ប្រកបដោយជោគជ័យ

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៧ នៅវិមាន​រដ្ឋសភា សម័យប្រជុំលើកទី៦​ នៃគណៈ​​កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​នីតិកាលទី១៤ បានបិទបញ្ចប់ប្រកបដោយ ​ជោគ​ជ័យ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ​ សមាជិកទាំងអស់​បានផ្តល់​មតិ​ទៅ​លើ​បញ្ហាមួយចំនួន ដែលនៅមានការ​ខ្វែងគំនិត​របស់គម្រោងច្បាប់​ចំនួន៨ ដែល​ក្នុង​នោះ មាន​គម្រោង​ច្បាប់​ទទួល​ខុស​ត្រូ​វសំណង របស់រដ្ឋ (ធ្វើវិសោធនកម្ម) គម្រោង​ច្បាប់​ផែន​ការមេ និង​គម្រោង​ច្បាប់​ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្មធុន​តូច​និង មធ្យមជាដើម។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ​គណៈកម្មាធិការ​ទទួលយករាល់​មតិនៅ ក្នុង​អង្គ​ប្រជុំ​នេះ​ដើម្បី​​បំពេញ​​របាយ​​ការ​ណ៍។​

​ខុទ្ទកាល័យ​រដ្ឋសភាគប្បីកសាងផែនការមួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋ​សភា ដើម្បីរៀប​ចំ​សន្និសិទ​ជំនាញ​​សំដៅ​ពិភាក្សា​លើគម្រោងច្បាប់ ដែល​នៅ​​មាន​​ការខ្វែងគំនិតមុន នឹង​ដាក់​ជូន​រដ្ឋសភានៅ​ក្នុង​កិច្ច​ប្រជុំ​លើក​​ទី​៣ រដ្ឋ​សភា​វៀត​ណាម​​នីតិកាលទី១៤ ​ខាងមុខ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top