• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

សភាពដើមនៃពិធីសំណែនរបស់ជនជាតិកុង (Cong)

ជនជាតិ​​កុង​ (Cong) ជាជនជាតិ​ភាគតិច​នៅ​វៀតណាម​​ មាន​​ប្រជា​ជន​ប្រហែល​​ជាង​២០០០នាក់​។ រស់​នៅ​តែ​ក្នុង​ស្រុក​មឿង​តែ (Muong Te) ខេត្ត​ឡាយ​ចូវ (Lai Chau) ទោះបី​​មាន​ប្រជាជន​តិច​ក៏​ដោយ​ ប៉ុន្តែ​ពួកគេ​នៅតែ​រក្សា​បាន​លក្ខណៈ​​វប្បធម៌​ពិសេស​ជាច្រើន​។ ក្រៅ​ពីឃ្លាំង​រឿង​ទេវ​កថា​ រឿង​ព្រេង​​​​​សម្បូរ​បែប​បាន​ប្រើ​ប្រាស់​​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ទំនៀម​សែន​ព្រេនក្នុង​ស្រុក​​ បាន​ចាត់​ទុក​ជា​​សកម្មភាព​មិន​ប្រែ​កាឡៃ​គឺ​នៅ​ដូច​​ដើម​ ហើយ​​ពិសេស​បំផុត​ ដែល​​​​ជនជាតិកុង​ (Cong) នៅ​រក្សា​​បាន​សភាព​ដើម​។​ មិន​បញ្ចប់​​នៅត្រឹម​ទំនៀម​ទំលាប់​អរូបី​  ពិធី​សំណែន​​ស្រុក​​ នៅ​ជា​សកម្មភាព​​វប្បធម៌​សហគមន៍​​មួយ ដែល​ផ្សារភ្ជាប់​ជាមួយ​មនុស្ស​គ្រប់​គ្នា​​នៅ​​ក្នុង​ស្រុក​​​​។​​

សំណែន​ស្រុក​ ជា​​ការងារ​ចាំបាច់​ត្រូវ​អនុវត្ត​ជា​​រៀង​រាល់​ឆ្នាំ នៅ​ខែ​៤ មុន​រដូវ​សាបស្ទូង​ស្រូវ​ថ្មី​។ សំណែន​ស្រុក​ជា​ពិធី​​សែន​​​បួងសួង​សុំ​អារក្ស​ទឹក​ អារក្ស​ព្រៃភ្នំ​ ផ្តល់​​​រដូវ​​​អំណោយ​ផល ​​ អ្នក​​​ស្រុក​មិន​ត្រូវទឹក​លិច​​ស្លាប់​ មិនត្រូវ​រង​គ្រោះ​​​តាម​​ផ្លូវថ្នល់​​។ តាម​ធម្មតា​ ប្រធាន​​ស្រុក​ ជា​អ្នក​រ៉ាប់​រង​ចំណែក​ត្រៀម​បម្រុង​​​​ពិធីការ​ មាន​តែ​លោក​អាចារ្យ​ម្នាក់​ជា​ធ្វើ​។ លោកអាចារ្យ​នៃ​អ្នកស្រុកជនជាតិ​​​កុង​ (Cong) បាន​ជ្រើស​​តាម​របៀប​កូន​ស្នង​ឪពុក​ ឬ​យ៉ាង​ហោច​​បំផុត ​ក៏មាន​មនុស្ស​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់​​ម្នាក់​ តែងតែ​ប្រព្រឹត្តពិធី​សក្តិសិទ្ធ​នេះ​។​
 
នៅ​ថ្ងៃ​សំណែន​ស្រុក​​ ក្នុង​ពេល​មនុស្ស​គ្រប់​គ្នា​មមាញឹក​ រួម​វិភាគ​ទាន​គ្រឿង​សំណែន​នៅលើ​​ទីលាន​​ផ្ទះលោក​​ប្រធាន​ស្រុក​ លោកអាចារ្យ​និង​ប្រពន្ធ​​ស្ងាត់ៗ​ត្រៀម​​បម្រុង​​ថាស​គ្រឿង​សំណែន​ សែន​អារក្ស​នៅ​នឹង​ផ្ទះ​ខ្លួន​។ ថាស​សំណែន​មាន​អង្ករ​ កងដៃប្រាក់​​​របស់​ប្រពន្ធ​លោកអាចារ្យមួយ​គូ​ ពង​មាន់ពីរ​​គ្រាប់​ ស្លឹក​ឈើ និង​សូត្រ​អំបោះ​គ្រប់​ពណ៌ឆើត​ឆាយ​មួយ​បាច់​។ ពិធីសំណែន​ស្រុក​​មិន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ផ្ទះ​លោកអាចារ្យទេ​ តែ​នឹង​បាន​អនុវត្ត​នៅ​កន្លែង​ពិសេស​មួយ​ចំពោះ​​អ្នកស្រុក​ជនជាតិកុង​ (Cong)។​

 


 រូបភាព​ផ្ទាល់នៃ​ថាស​សំណែន​សែន​ស្រុក​​របស់​អ្នកស្រុក​​ជនជាតិកុង​ (Cong)។ ថាស​គ្រឿង​សំណែន​បាន​ត្រៀម​បម្រុង​នៅ​ផ្ទះ​លោកអាចារ្យ​។​

 
លោក​អាចារ្យ​អនុវត្ត​ពិធីការ​​នៅក្នុង​​ផ្ទះ មុន​ពេល​ឡើង​ទៅ​កាន់​តំបន់​ដី​ពិសិដ្ឋ​ ដើម្បី​ធ្វើ​ពិធី​សំណែន​ស្រុក​។​

 
អ្នក​ស្រុកជនជាតិ​កុង​ (Cong)ចេញពី​ផ្ទះ​​លោកអាចារ្យ​សែន​គ្រឿង​សំណែន​​ថ្វាយ​ដល់​​អារក្ស​ទឹក​ និង​អារក្សព្រៃភ្នំ​ទាំងពី​រព្រះអង្គ​។​

 ក្រៅពី​គ្រឿង​សំណែន​ ដែល​លោកអាចារ្យ​បាន​ត្រៀម​បម្រុង​ ពួកគេ​នៅ​នាំយក​​អង្ករ​ មាន់​និង​ជ្រូក​ សម្រាប់​បូជា​អារក្ស​​​។

 
អ្នកស្រុក​​ជនជាតិកុង ​​(Cong) កាប់​ឆ្ការ​តំបន់​ដី​ពិសិដ្ឋ​ ជា​ទីកន្លែង​ដែល​មាន​ប្រភពទឹក​ហូរនាំ​ទៅកាន់​ស្រុក​​។​

 មុនពេល​ធ្វើ​ពិធី​ការ​ បុរស​ក្នុងស្រុក​សង់​ខ្ទម​តូច​មួយ​ សម្រាប់​ទទួល​អារក្ស មក​​ធ្វើ​​​សាក្សី​នៃ​ពិធី​សំណែន​របស់​ពួកគេ​។​

 
លោកអាចារ្យ​សូត្របទកថា​​​បួងសួង​មេ​ដំបូង​​ក្នុង​ពិធី​សំណែន​ ដើម្បី​អញ្ជើញ​អារក្ស​​​មក​កាន់​ភូមិ​ស្រុក​ សម្រាប់​អ្នក​ស្រុក​​អនុវត្ត​ពិធី​ការ។​

 
លោកអាចារ្យ​សម្លាប់​មាន់​ធ្វើជា​គ្រឿង​បូជា​សុំ​អារក្ស​​ គ្រប់​គ្រង​ថែ​រក្សា​​ភូមិ​ស្រុក​របស់​ពួកគេ​បាន​សុខសន្តិភាព​។

 
ក្រោយ​វគ្គ​បូជា​យញ្ញ ពួកគេ​ត្រៀម​បម្រុង​គ្រឿង​ចម្អិន​ សម្រាប់​ថ្វាយ​អំណរគុណ​ដល់​អារក្ស។​​

 បុរស​ក្នុង​ស្រុក​ជួយ​លោកអាចារ្យ​ត្រៀម​បម្រុង​គ្រឿង​បរិក្ខារ​ សម្រាប់​ពិធី​សំណែន​។

 លោកអាចារ្យ​ចាក់​ស្រា​​អញ្ជើញ​អារក្ស​ ក្រោយ​ពេល​អនុវត្ត​សម្រេច​បទ​កថា​បួងសួង​។

 
ទស្សន៍​ទាយ​តាមរយៈ​ថ្លើម​ ជា​វគ្គ​ដ៏​សំខាន់​នៃ​ពិធី​សំណែន​ស្រុក​។​ តាម​លក្ខណៈ​ថ្លើម​ ដែល​ទើប​បូជា​អារក្ស​ លោកអាចារ្យ​នឹង​និយាយ​ប្រាប់​អ្នកស្រុក​​ ពី​លទ្ធផល​​នៃ​ពិធី​សំណែន​​​នេះ។​

 
ពិធី​សំណែន​ស្រុក​របស់​អ្នក​ស្រុក​ជនជាតិកុង​ (Cong) សម្រាប់តែ​បុរស​ៗ​។ ពួកគេ​នឹង​ពិសា​តាម​បែប​បូរាណ​ ដូច​បុព្វការី​ជន​រ​បស់​ពួកគេ​ នៅនឹង​តំបន់​ដីពិសិដ្ឋ​របស់​ស្រុក​។​

 
សញ្ញាបំរាមរបស់​អ្នក​ស្រុក​​។ តាំងពី​ពេល​ “បង្គោល​ផ្លាក​” នេះ​បាន​ដាំ​ចុះ​ ស្រុក​ណឹម​ភុក​ (Nam Puc) នឹ​ង​ធ្វើ​ដំណើរ​ចេញទៅក៏​មិន​បាន ​ចូល​មក​ក៏​មិន​បាន​។​

ទីកន្លែង​ដែល​មាន​ប្រភពទឹក​ជា​តំបន់ដី​ពិសិដ្ឋ​បំផុត​​របស់​ស្រុក​​។ អ្នក​ស្រុក​​ជនជាតិកុង​ (Cong) ​ចាត់ទុក​​ទីកន្លែង​​នេះ មាន​វត្តមាន​នៃ​អារក្ស​​ទាំង​​ពី​រព្រះអង្គ​ គឺ​អារក្ស​​ទឹក​និង​អារក្ស​​​ព្រៃ​ភ្នំ​។ នៅ​ថ្ងៃធម្មតា​ តំបន់​ដី​នេះដាច់​ខាត់គ្មាន​​នរណាធ្វើ​ដំណើរ​ទៅ​មកនៅ​ទីនេះ​។ ដល់​ម៉ោង​ល្អ​ ក្នុង​ថ្ងៃ​សំណែន​ស្រុក​​ លោកអាចារ្យ​និង​បុរស​ក្នុង​ស្រុក​​ ទើប​បាន​អនុញ្ញត​ឲ្យ​ឡើងមក​កាន់​ទីនេះ​។​​
 
ដំបូង​បុរស​កាប់​ឆ្ការ​ដើម​ឈើ​ បង្កើត​ទីលាន​ទូលាយ​ ហើយ​យកឫស្សី​ ពក​ សង់​ខ្ទម​​ខ្ពស់ពី​ដី​តូច​មួយ​ ទីកន្លែង​សម្រាប់​​លោកអាចារ្យ​​​ដាក់​គ្រឿង​សំណែន​ថ្វាយ​ដល់​អារក្ស​ទាំងឡាយ​។ ធ្វើ​ស្រេច​បាច់លោកអាចារ្យ​​​កែ​សម្រួល​សម្លៀក​​បំពាក់​ ចាក់​ស្រា​ រួ​ច​បត់​ជង្គង់​ពី​មុខថាស​​សំណែន​ សូត្រ​បទកថា​បួងសួង​។ លោក​ឡ​វ៉ាន់​ចើ (Lo Van Cho) ជា​​​អាចារ្យ​សំណែនឲ្យ​​​ភូមិ​ណឹម​ភុក (Nam Puc) មឿង​តែ (Muong Te) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ជាង​២០​ឆ្នាំ​ឲ្យ​ដឹង​​ថា៖ “បទកថា​សំណែន​​ក្នុង​ពិធី​សំណែន​ស្រុក​ បាន​ស្នង​បន្ត​ពី​​​បុព្វការី​"​។
 
ខ្លឹមសារ​នៃ​បទកថា​សំណែន​ គឺ​អញ្ជើញ​ពួក​អារក្ស​​មក​ធ្វើ​សាក្សី​ឲ្យ​ក្តីបំណង​របស់​មនុស្ស​គ្រប់​គ្នា​” បន្ទាប់​មក ជាមួយ​​​ការជំនួយ​​​របស់​បុរស​ក្នុងស្រុក​​ លោកអាចារ្យ​នឹង​សម្លាប់​មាន់​ ជ្រូក​ដើម្បីបូជាអារក្ស​។ ទ្រុង​មាន់​ និង​ថ្លើម​ជ្រូក​​បាន​រក្សា​ទុកមក​សម្រាប់​ធ្វើ​ពិធី​ដ៏​សំខាន់​នៅ​​វគ្គ​ក្រោយ​នៃ​ពិធីការ​​។ នៅពេល​នោះ​ បុរស​ក្នុង​ស្រុក​​នឹង​បង្កាត់​ភ្លើង​ ដើម្បី​ចម្អិន​គ្រឿង​សំណែន​​ឲ្យ​ឆ្អិន​។ ពួកគេ​ដាំទឹក​ ដាក់​អង្ករ​ សាច់​មាន់​ សាច់ជ្រូក​ ទៅក្នុង​ឆ្នាំង​ធំ​តែមួ​យ​។ ពេល​គ្រឿង​ឆ្អិន​ ពួកគេ​ស្រង់​ដាក់​លើថាស​ ​ សម្រាប់​លោកអាចារ្យ​ធ្វើ​ពិធី​ការ​លើកទី​ពីរ​។ ទ្រុង​មាន់​នឹង​បាន​​កប់​​នៅក្រោម​ជើង​សសរខ្ទម​ថ្មី ​ដើម្បី​កម្ចាត់​អំពើអាក្រក់​។ វគ្គ​សំខាន់​បំផុត​ជាមួយ​មនុស្ស​គ្រប់​គ្នា​ គឺ​ទស្សន៍​ទាយ​​ថ្លើម​ដែល​ទើប​បូជា​យញ្ញ​។​ ក្នុងពិធី​សំណែន​ស្រុក​លើកនេះ លោកអាចារ្យ​ឡវ៉ាន់​ចើ (Lo Van Cho) សំឡឹង​មើល​​សសៃ​ឈាម​នៅ​លើ​ថ្លើម​ ហើយ​និយាយ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ថា ការងារ​គ្រប់​ជំពូក​មានស​ភាព​រលូន​ណាស់​៖ “អារក្ស​​ទាំងឡាយ​ បាន​យល់​ព្រម​ជាមួយ​សម្តី​បួងសួង​របស់​អ្នក​ស្រុក​​”។​
 
មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​រំភើ​បរីករាយ​ ជាមួយ​ដំណឹង​ល្អ​។ ពួក​គេ​តម្រៀប​ថ្ម​ធ្វើ​ជា​កៅ​អី​ កាត់​ស្លឹក​ចេក​ធ្វើជា​ថាស​ រួច​ហើយ​រួម​គ្នា​ពិសានៅ​នឹង​តំបន់​ដី​ពិសិដ្ឋ​​តាមបែប​​បុព្វការី​ជន​របស់​អ្នក​ស្រុក​ជនជាតិកុង​​ (Cong)។ ចុង​បញ្ចប់​ពិធី​ ​លោកអាចារ្យ​នឹង​តម្បាញ​ជា​បន្ទះ​ដូច​ផ្លាក​ ក្រង​ស្លឹក​ឈើ​ខៀវ​ និង​ទ្រុង​មាន់​ព្យូរ​ពីលើ​នោះ ជា​សញ្ញា​បំរាម​​ដល់អ្នក​ស្រុក​។ មាន​រូប​រាង​ដូច​ខែល​ វា​នឹងរាល​រាំង​កាន់​ខ្នង​រង​មុខ​​ភូមិ​ស្រុក​ ដែល​ប្រឈម​នឹង​អំពើ​​អាក្រក់​។​ ពេល​សញ្ញា​បំរាម​បានដោត​បញ្ឈរ​​ ខណៈ​នោះ​មនុស្ស​គ្រប់​គ្នា​មិន​អាចធ្វើ​ដំណើរ​ចេញ​ចូលទីនេះ។ បើ​រក្សា​​បាន​ប្រការ​នេះ អំឡុង​ប៉ុន្មានថ្ងៃ​បំរាមអ្នកស្រុក​ ទាំងអស់​នឹង​បាន​សុខ​សាន្ត​៕​

 

អនុវត្ត​៖ វៀតកឿង


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top