• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពវប្បធម៌ សិល្បៈរស់រវើកក្នុងឱកាសឈប់សម្រាក ថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា


សកម្មភាពវប្បធម៌ សិល្បៈរស់រវើកក្នុងឱកាសឈប់សម្រាក ថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា

ក្នុងឱកាស ឈប់សម្រាក ថ្ងៃទី៣០ មេសា និង ថ្ងៃទី១ ឧសភា ឆ្នាំ២០១៧ មានសកម្មភាពវប្បធម៌ សិល្បៈបានប្រព្រឹត្តិទៅនៅទូទាំងប្រទេស ឆ្លើយតបទៅ​នឹង​តម្រូវការកំសាន្ត ទេសចរណ៍របស់ពលរដ្ឋនៅទូទាំងប្រទេស​។ មហោស្រព​ទេសចរណ៍រដូវក្ដៅ Sa Pa ២០១៧ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៩ មេសា ដល់ ៣០ មិថុនា ។      នាយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧ នៅខេត្ត Quang Ninh បានប្រព្រឹត្តិទៅ​កម្មវិធី​សិល្បៈដោយប្រធានបទ “សប្ដាហ៍ទេសចរណ៍ Mong Cai ទទួលស្វាគមន៍រដូវក្ដៅ ២០១៧។           ចាប់ពីថ្ងៃទី ២៩ មេសា ដល់ ២ ខែ ឧសភា​នៅភូមវប្បធម៌​និងទេសចរណ៍​ បណ្ដាជនជាតិវៀតណាមបានប្រព្រឹត្តិទៅសកម្មភាពជាច្រើនឧទ្ទេស​នាម​​ស្ដីអំពីវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិប្រការលេចធ្លោ​គឺការបង្ហាញ​ទិដ្ឋភាពផ្សារ​នៅ​តំបន់ជើងដោយ​ប្រធានបទ “មកដល់ខ្ពង់រាប Moc Chau​”។​ចូលរួមការប្រជុំផ្សារនេះ លោកស្រី Nguyen Thi Phuong នៅខេត្ត Son La  បានចែករំលែកថា           "ខ្ញុំពិតជារំភើបចិត្តណាស់ដោយបានមកដល់ទីនេះ ។ ខ្ញុំបាននាំយកនូវ វប្បធម៌វិសេសវិសាលនៃជនជាតិយើងខ្ញុំមកទីនេះ នោះគឺផលិតផលក្រណាត់ចរបាប់​និងទំនិញផ្សេងៗទៀត​។​ ជាពិសេសគឺ​ម្ហូបអាហារ​របស់យើង​ខ្ញុំបានធ្វើឲ្យភ្ញៀវ​ទេសចរណ៍​ចូល​ចិត្តណាស់”          នៅមណ្ឌលទេសចរណ៍​  Kim Lien នៅខេត្ត  Nghe An   ស្រុកកំណើត​របស់​លោកប្រធានហូជីមិញ ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស​យ៉ាង​ច្រើន​កុះករបានមកទស្សនា និងអុជធូប​គោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ ។

លោក Somkiat Kingsada ភ្ញៀវទេសចរណ៍​ម្នាក់មកពីឡាវបានចែករំលែកថា៖           "ខ្ញុំបានអាននិងឮអំពីលោក​ប្រធានហូជីមិញ ប៉ុន្តែមកដល់ទីនេះ​ទើបឃើញ​ថា លោកជាមនុស្សដ៏មហិមាម្នាក់​។ ស្រុកកំណើតរបស់​លោកមានភាព​សាមញ្ញ​ដូចស្រុកស្រែផ្សេងៗទៀតរបស់វៀតណាម ។ ​លោកពិតជា​គំរូឲ្យយើងទាំងអស់គ្នា ជាពិសេសគឺជនឡាវយើងខ្ញុំគប្បីសិក្សានិងអនុវត្តតាម ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top