• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅតំបន់


 បំភ្លឺទៀននៅឈាបនដ្ឋានខេត្ត Quang Tri (រូបថត៖VOV)

នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅ​សាកសួរ​សុខ​ទុក្ខ​និង​ជូន​អំណោយចំពោះជនមាន​គុណូបការៈ​នៅ ទីក្រុង Hung Yen ភាគខាង​ជើង​វៀត​ណាម។ លោក​ឧបនាយក​រដ្ឋមន្រ្តីបា​នទៅ សាកសួរសុខទុក្ខនិងជូនអំណោ​យ ចំពោះវីរៈអ្នក​ម្ដាយ Ta Thi C​a មានអាយុ៩៦ ឆ្នាំ និងលោក​យាយ Duong Thi The មានអាយុ​៩២ឆ្នាំ ជាកម្មាភិបាលដំណាក់​កាល តស៊ូប្រយុទ្ធ​នៅទី​នេះ។
 
នាថ្ងៃដដែល មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ​នីស្តហូជីមិញ បានរៀបចំកម្មវិធី “ទៅតាមស្នាមជើងរបស់វី​រៈជន” នៅ​ខេត្ត Quang Tri។ កម្មវិធីនេះរួមមាន​ សកម្មភាពជាក់ស្ដែង​ជាច្រើន​ដូចជា សាកសួរសុខទុ​ក្ខ ពិនិត្យ​ជំងឺ ចែក​ជូន​​ឱស​​ថឥត​គិតថ្លៃ ជូនអំណោយចំ​ពោះអតីតយុវជនស្ម័គ្រចិត្ត ​គ្រួសារគោល​នយោបាយនិង គ្រួសារយុ​ទ្ធជន​ពិការ​ដែលមាន​ជីវភាព​រស់នៅ​លំបាក។
 
នាយប់ថ្ងៃទី២​៦ ខែកក្កដា ​ឆ្នាំ២០១៧ នៅឈាបនដ្ឋានទីក្រុងហាណូយ​ យុវជននិងនិស្សិត ប្រ​មាណ២ពាន់នាក់បាន​ទៅអុជ​ធូប ដាក់កម្រងផ្កា គោរពវិញ្ញាណ​ក្ខ័ន្ធចំពោះ កុលបុត្រ​កុលធីតា​ក្នុងទូ​ទាំងប្រទេស​ដែល​បាន​ពលីជីវិត ដើម្បី​បុព្វហេតុតស៊ូ​ ប្រយុទ្ធរំដោះប្រជា​ជាតិនិង​ឯកភាពប្រទេស​ជាតិ។ អ្នកស្រី Pham Thi Huyen និស្សិត​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​បានចែករំលែកថា៖ “កម្មវិធីនេះមានអត្ថ​ន័យសំខាន់ណាស់ ដោយសារ​វាជួយ​ឲ្យយុវជន​ និស្សិត និងមនុស្សគ្រប់​រូបយល់​បន្ថែម​អំពី​គុណូបការៈ​ដ៏ធំធេង​របស់វីរៈ​ជន​ដែលបាន​ពលីជីវិត ដើម្បីមាតុប្រទេស​”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top