• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបដិវត្តន៍ខែសីហា


វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបដិវត្តន​ ខែសីហា

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទី​៧២ ទិវាបដិវត្តន៍​ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១​៩៤៥ - ថ្ងៃទី១៩ ខែសីហា​ ឆ្នាំ​​២០១៧) កាសែត Nhan ​Dan នាថ្ងៃទី ១៩ ​ខែសីហា ​ឆ្នាំ​២០១៧ បានផ្សាយ​វិចារណកថា​ដោយ​ប្រធាន​បទ ​«បដិវត្តន៍ខែសីហា និងដំ​ណើរផ្លាស់ប្តូរថ្មី»។ វិ​ចារណកថាអះ​ងាងថា៖​ ក្នុងអំ​ឡុង ៧២ ឆ្នាំ កន្លងទៅ​មេរៀន​នៃបដិវត្តន៍​ខែហីហាឆ្នាំ​ ១៩៤៥ នៅរក្សាបានតំលៃដ៏​ ដែលបុព្វហេតុកសាងនិង​អភិវឌ្ឍន៍​ប្រទេសជាតិ។ ជាពិសេស​គឺជាមេរៀន​ស្តីអំពីការងារ​សតិអរម្មណ៍​របស់​បក្ស​ដែល​បង្កើត​ឡើង​ឯកភាព​ក្នុង​មនសិការ​និង​សកម្មភាព​របស់បក្ស​ទាំង​មូលប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងការកសា​ង ផែនមហសាមគ្គីជាតិ។ កាលៈទេសៈ​អន្តរជាតិ និង​ស្ថានភាព​ក្នុងប្រទេសនា​បច្ចុប្បន្ន​ទាមទារ​ឲ្យបក្សទាំង​មូលប្រជាជន​ទាំងមូល និង​កងទ័ពទាំង​មូលសាមគ្គីឯកភាព​ជឿជាក់ដាច់​ខាតទៅលើ​ការដឹក​នាំរបស់​បក្សឆ្លៀតយក​ល្អឱកាស​ដើម្បីជំនះ​ពុះពារ​លើផលវិបាក​សាកល្បង។ នាថ្ងៃដដែល វិ​ចារណកថាដោយប្រ​ធាន​បទ «រឹងមាំឆ្ពោះ​ទៅមុខដោយ​ស្មារតីនៃ​ខែសីហា​បដិវត្តន៍» លើកាសែត Quan do​i nhan dan ក៏បានអះអាងថា៖ ប​ក្សទាំងមូល​ប្រជាជន​ទាំងមូល​និង​កងទ័ព​ទាំងមូលគម្បី​ពង្រីកឲ្យសមិទ្ធិ​ផលអត្ថន័យ ប្រវត្តិសាស្ត្រដ៏ធំធេងរ​បស់បដិវត្តន៍​ខែសីហា បន្តអនុវត្ត​ដ៏ត្រឹមត្រូវ និង​ប្រកបដោយប្រសិទ្ធភាព​ការងារកសាង​បក្សបរិសុទ្ធ និងរឹង​មាំខាង​សតិអារម្មណ៍​នយោបាយ​និងសិ​លធម៌ដើម្បី​សម្រេចភារកិច្ច​ប្រវត្តិសាស្ត្រ​របស់បក្សកាន់​អំណាចក៏ដូច​ជាការទទួល​ខុសត្រូវ​ដែល​ប្រជាជន​បាន​ប្រគល់​ជូន​៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top