• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមវិភាគទានយ៉ាងសកម្មនៅសន្និសីទមន្ត្រីជាន់ខ្ពស់ G២០


ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារក្រុម G២០ នៅ Baden-Baden កាលពីថ្ងៃទី១៧ មិនា (រូបថត៖AFP/TTXVN)

ក្នុងក្របខ័ណ្ឌសកម្មភាព របស់ក្រុមខឿន​សេដ្ឋកិច្ចជួរមុខ លើពិភពលោក​​ទាំង​២០ (G២០)​ នោះ​សន្និសីទ​មន្ត្រី​ជាន់​​ខ្ពស់​G២០​លើកទី២ ត្រូវបាន​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃទី២៣ ដល់ថ្ងៃទី​២៤ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Frankfurt របស់​អាល្លឺម៉ង់​។ នៅទី​នេះ គណៈប្រតិភូ​វៀតណាម បានសកម្ម​និង​​ម្ចាស់ការ​ផ្ដល់​​យោបល់ ​ជាច្រើន​នៅ​​សម័យ​​ប្រជុំ។ ថ្លែងមតិនៅ​សម័យប្រជុំអំពី​ពាណិជ្ជកម្ម និង​វិនិយោគ​ទីប្រឹក្សា​រដ្ឋ​មន្ត្រីការ​បរទេស លោក Vu Quang Minh បាន​ជូនដំណឹង​ពី លទ្ធផល​នៃ​សន្និ​សីទ​មន្ត្រីជាន់​ខ្ពស់ APEC លើកទី១នៅវៀត​ណាម ព្រមទាំងស្នើ ឲ្យ​ APEC និង G២០ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ និងបំពេញបន្ថែមឲ្យ គ្នាទៅ​វិញ​ទៅ​មក​ក្នុង​បញ្ហា​នានា ដែលភាគីទាំងពីរ​យក​ចិត្តទុកដាក់​ដូច​គ្នា ជាពិសេស​គឺ​ពាណិជ្ជកម្ម​និង​វិនិយោគ។ គណៈប្រតិភូវៀត​ណាម ក៏បាន​ចែករំលែក​អំពីលទ្ធផល​និង​បទពិសោធន៍​ ក្នុង​ការដោះ​ស្រាយ​បញ្ហា​ប្រហាក់​ប្រហែល​ក្នុង​រក្រប​ខ័ណ្ឌ​សន្និ​សីទ​ជាច្រើន​ទៀត​ដូចជា សន្និសីទអ.ស.ប​តំបន់អាស៊ី-អឺរ៉ុ​ប​អំពី​ការបង្កើន​កិច្ច​សហ ប្រតិបតិ្តការលើ​វិស័យ​​ដឹក​​​ជញ្ជូន ពាណិជ្ជកម្ម​និង​អនុវត្ត​របៀប​វារៈឆ្នាំ​២០៣០ បណ្ដាក្រប​ខ័ណ្ឌ​សហប្រតិបតិ្តការ​​អនុតំបន់​​ទន្លេ​មេគង្គ យុទ្ធសាស្ត្រ​សហប្រតិ​បតិ្តការ សេដ្ឋកិច្ច ​Ayeyawady-Chao Phraya-Mekong និងកម្ពុជា​-ឡាវ-មីយ៉ាន់ម៉ា -វៀត​ណាម (ACMECS-CLMV) ជា​ដើម​។ យោបល់​ជាច្រើន​របស់​វៀតណាម ទទួលបានការស្វាគមន៍ ​និង​គាំទ្រ​ពីប្រទេ​ស​​ម្ចាស់​​​ផ្ទះ អាល្លឺម៉ង់ និង​តំណាង​ជា​ច្រើន​ទៀត៕
 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top