• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជានិងឡាវ


 វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជានិងឡាវ

នាព្រឹកថ្ងៃទី១៧ ខែសីហា​ ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរ​ដ្ឋាភិបាលវៀតណាម លោក Ng​uyen Xuan Phuc បាន​ទទួល​ជួប​សន្ទនា​ ជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ ព្រះរាជាណាចក្រកម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ​និងរដ្ឋមន្ត្រីក្រសួងសន្តិសុខឡា​វ លោក Somkeo Silavong ក្នុ​ងឱកាស​អញ្ជើញ ចូលរួម​ជំនួបមិត្ត​ភាព​រវាង​រដ្ឋ​មន្ត្រីក្រសួង​នគរបាលវៀតណាម​- ក្រសួង​សន្តិសុខ ឡាវ​និង​ក្រសួង​មហា​ផ្ទៃព្រះរា​ជា​ណាចក្រ​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅនៅ​វៀត​ណាម​។
 
ក្នុងការទទួលជួប​សន្ទនាជាមួយឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រះ​រាជាណាច​ក្រកម្ពុជា សម្ដេច​ក្រឡា​ហោម ស ខេង នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអះអា​ងថា៖ វៀត​ណាម​ជានិច្ចកាល​សាមគ្គី​គាំទ្រ ប្រជាជ​ននិងរាជរដ្ឋាភិបាលកម្ពុជាតាមទិសស្លោក​ «ប្រទេសជិតខាង​ល្អប្រសើរ មិត្តភាព​ប្រពៃណី ​សហប្រតិបត្តិការ​លើគ្រប់ជ្រុង​ជ្រោយ និរន្តរភាពយូរ​អង្វែង»។ នាយករដ្ឋ​មន្ត្រី Nguyen Xuan Phuc ​បាន​ស្នើឲ្យកំលាំង​នគរបាល នៃប្រ​ទេសទាំង​ ពីរបន្តសហការប្រយុទ្ធ​ប្រឆាំង រាល់ឧបាយក​លបំបែកបំបាក ស្មារតី​សាមគ្គី​ភាព មិត្តភាពទ្វេភាគី ​សហការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញ​ទៅមក​លើបណ្ដា វេទិកា​អន្តរជាតិ​ពហុភាគី ស្តីពីកា​រប្រយុទ្ធប្រឆាំងនឹងបទ​ល្មើស។ កំលាំងនគ​របាល វៀត​ណាម​និង​កម្ពុជា​សហការ​យ៉ាង​ជិតស្និទ្ធ​ ជាមួយស្ថាប័នសមត្ថកិ​ច្ចពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខសុវត្ថិ​ភាពរបៀង ព្រំដែនវៀតណាម​-កម្ពុជា​ កសាងខ្សែ ព្រំដែនសន្តិភាព​ស្ថិរភាពមិត្តភាព​ សហប្រតិបត្តិការ​និងអភិវឌ្ឍន៍។
 
នៅជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីសន្តិសុខឡាវ លោក Somkeo Silavong នាយ​ករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានលើកច្បាស់ថា៖​ ក្នុងកាលៈទេសៈស្ថានភាពពិ​ភពលោក មានបំរ៉ែបំរួលស្មុគ​ស្មាញ កំលាំង​នគរបាល វៀ​តណាមនិងឡាវ គប្បីបន្តសហការអនុ​វត្តល្អ នូវកិច្ចព្រមព្រៀងរបស់​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​វៀត​ណាម​ និងឡាវដើម្បីធានាសន្តិសុខ ​នយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៃ​ប្រទេសនិមួយៗ។ រួមជាមួយគ្នា​នេះ ភាគីទាំងពីរប្រយុ​ទ្ធប្រឆាំង សកម្មនឹងបទល្មើស ជាពិសេសគឺ​ការជួញដូរគ្រឿង​ញៀនអាវុធគ្រឿ​ងផ្ទុះឆ្លង ព្រំដែន​ខុស​ច្បាប់ មិនអនុញ្ញតឲ្យកំលាំងអ​មិត្តណាប្រើប្រាស់តំបន់ដែនដី​ របស់ ​ប្រទេសនេះ ដើម្បីបង្ក​មហន្តរាយ​ទៅលើសន្តិសុខ​សណ្តាប់ធ្នាប់ នៃប្រទេសនោះឡើយ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top