• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយ ប្រធានគណៈបក្សប្រជាធិប
តេយ្យឥណ្ឌូនេស៊ីតស៊ូកំពុងកាន់អំណាច Megawati Soekarnoputri (រូបថត៖TTXVN)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ច​នៅឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី​វៀតណាម លោក Vuong Dinh Hue បានជួបសន្ទនា​ជាមួយ ប្រធានគណៈបក្សប្រជាធិប តេយ្យឥណ្ឌូនេស៊ីតស៊ូ​កំពុងកាន់អំណាច Megawati Soekarnoputri ជួបធ្វើការ​ជាមួយប្រធានគណៈកម្មាធិការ​សម្របសម្រួលការវិនិ យោគ Thomas Lembong ហើយចូលរួមនិងថ្លែង​បទ សន្ទរកថានៅសិក្ខាសាលា ជាមួយ​ក្រុមអ្នក​ជំនាញ​ការជាន់​ខ្ពស់​និង​អាជីវករ​។
 
នៅជំនួប​ជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូ Megawati Soekarnoputri នោះ ឧបនាយក​រដ្ឋមន្រ្តី​លោក Vuong Dinh Hue បានអះអាងថា គោលនយោបាយមុន ក៏ដូចជាក្រោយរបស់វៀតណាមគឺគោរព និង​មាន​​បំណងបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការ​យុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ រួមចំណែក​ទៅក្នុង​ការពង្រឹង​សាមគ្គីភាព ឯកភាពនិ​ងពង្រីក តួនាទីជាមជ្ឈមណ្ឌលរប​ស់​អាស៊ានក្នុងតំបន់។
 
ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការសម្របសម្រួលការវិនិយោគ Thomas Lembong នោះ ឧបនាយ​ករដ្ឋ​មន្រ្តី ​លោក Vuong Dinh​ Hue បានស្នើឲ្យ ឥណ្ឌូនេស៊ីបង្កើនការវិនិយោគទៅក្នុង​វៀតណាម ហើយចូល​រួម​ដំណើការ​​កែទម្រង់ រៀប​ចំ​រចនា​សម្ព័ន្ធ​សហគ្រាស​រដ្ឋនិង​ប្រព័ន្ធហិរញ្ញវត្ថុ​ធនាគារ​ឡើង​វិញ។​
 
មុននោះ​ អញ្ជើញថ្លែងមតិប្រារព្ធសិក្ខាសាលាក្រោមប្រធានបទ “ការប្រែ ប្រួលខាងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រ​​សេដ្ឋកិច្ចនៅតំបន់និងការប្រតិបត្តិ របស់ប្រទេសអាស៊ីអាគ្នេយ៍នានា ក្នុងនោះមាន​វៀតណាម និង​ឥណ្ឌូនេស៊ី​” នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue សង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូ នេស៊ីនិយាយ​ដោយឡែក​ និងអាស៊ាននិយាយរួមចាំបាច់​ត្រូវបង្កនថែមទៀតកិច្ច សហប្រតិបតិ្តការ ព​ង្រឹង​សាមគ្គីភាព សហការយ៉ាង​ស្អិត​រមួតសំដៅទប់ទល់​ឲ្យ បានល្អជាងជាមួយការ​សាកល្បង បម្រើគោលដៅសន្តិ​សុខ វឌ្ឍន​ភាព ក៏ដូចជា​ រួមវិភាគ​ទានទៅក្នុងកិច្ចការពារសន្តិ​ភាព ស្ថិរភាព កិច្ច​សហប្រតិបតិ្តការនិងភាព សម្បូរ​រុងរឿង​រួម​ក្នុង​​តំបន់​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top