• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ


ប្រធានតុលាការប្រជាជនកំពូល វៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបសម្តែងការគួរសម
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa 

ក្នុងជំនួបនេះ លោកស្រី Yoko Kamikawa បានឲ្យដឹងថា វៀណាមជាដៃគូសំខាន់របស់ជប៉ុន តាមនោះ ក្រសួង យុត្តិធម៌ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ដើម្បីជួយវៀតណាមពង្រឹងប្រព័ន្ធច្បាប់ ព្រមទាំងសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យការធ្វើកំណែទម្រង់ផ្នែក​ច្បាប់ផងដែរ។

ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅជប៉ុន​លើកនេះ លោកបានចូលរួមសន្និសីទប្រធានតុលាកានៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងវាយតម្លៃខ្ពស់​ចំពោះជោគជ័យនៃសន្និសីទ។ លោកបានចាត់ទុកថា ទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុនកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យសេដ្ឋកិច្ច ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top