ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖VOV)
នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត់ កម្ពុជា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការរៀបចំសន្និសីទអន្តរជាតិ កសាងខ្សែព្រំដែនកម្ពុជា-វៀតណាមសន្តិភាព មិត្តភាព សហប្រតិបតិ្តការ រួមគ្នាអភិវឌ្ឍន៍លើកទី៥ ដំណាក់កាល២០១៧ - ២០២០។ សេចក្ដីថ្លែងការណ៍រួមនៃសន្និសីទនេះឲ្យដឹងថា ភាគីទាំង២បានឯកភាពលើទិសដៅ ភារកិច្ចសហការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបតិ្តការ រួមគ្នាអភិវឌ្ឍន៍ដំណាក់កាល២០១៧-២០២០។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោកប្រធាន Tran Thanh Man បានជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម