វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម (VNA)
ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែមករា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាលហ្សេរី និង Senegal លោក Pham Quoc Tru បានទៅបំពេញទស្សនកិច្ចការងារនៅ Senegal ដើម្បីប្រគល់ជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Pham Quoc Tru បានមានក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ ទូរគមនាគមន៍ និងរដ្ឋមន្ត្រីពន្លឿនវិនិយោគ និងដៃគូប្រទេសម្ចាស់ផ្ទះ។ ក្នុងជំនួបសន្ទនាទាំងនោះ ភាគីទាំងពីរបានឯកភាព បង្កើនទំនាក់ទំនងសហប្រតិបត្តិការ នាពេលខាងមុខ ជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគ តាមរយៈរាល់សកម្មាភាពជាក់ស្តែង ដូចជាការរៀបចំផ្សារណាត់វៀតណាម Expo និងផ្សារណាត់អន្តរជាតិ Dakar បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រិន នៃប្រទេសទាំងពីរវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមផងនិង Senegal ផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម