• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅអូស្ត្រាលី


វៀតណាមនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅអូស្ត្រាលី

នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ នៅក្រុមហ៊ុនចំកាត់ Hoang Phat (ស្រុក Chau Thanh ខេត្ត Long An ភាគត្បូងវៀតណាម) ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត​ Long An រៀបចំ “ពិធីប្រកាសនាំចេញផ្លែស្រការនាគស្រស់ដំបូងទៅទីផ្សារអូស្ត្រាលី”។ ផ្លែស្រការនាគនាំចេញលើកនេះជាស្រការនាគសាច់សដែលមានផលិតផលសរុបប្រមាណ ៣ តោន ដោយនាយកដ្ឋានការ​ពារ​ដំណាំវៀតណាមត្រួតពិនិត្យនិងផ្ដល់វិញ្ញាបនប័ត្រដែលគ្មានសត្វល្អិតចង្រៃ។ ផ្លែស្រការនាគនេះបានដឹកជញ្ជូន​ទៅអូស្ត្រាឡលីតាមផ្លូវអាកាស។ ការនាំចេញលើកនេះបានកត់សម្គាល់ការជឿនលឿននៃផ្នែកកសិកម្មវៀតណាមនិយាយរួមនិងផ្នែកសិកម្មខេត្ត Long An និយាយដោយឡែក ក្នុងការពង្រីកទីផ្សារប្រើប្រាស់និងសមាហរណកម្មអន្តរជាតិនៃផ្លែស្រការនាគវៀតណាម។ សហគ្រាសនាំចូលនៅក្នុងនិងក្រៅប្រទេស​មួយចំនួនបានវាយតម្លៃខ្ពស់ចំពោះផ្លែស្រការនាគនៅពេលនាំចេញនឹងនាំមកនូវចំណេញសម្រាប់​វៀត​ណាមជាងច្រើនដងបើប្រៀបនឹងផ្លែឈើផ្សេងៗទៀតដោយសារផ្លែឈើនេះមាន​រដូវប្រមូល​ផលពេញ​មួយ​ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top