• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC

​​នៅទីក្រុង Nha Trang ខេត្ត Khanh Hoa កំ​ពុងប្រព្រឹត្តទៅបណ្តាកិច្ច​ប្រជុំនៃ​ក្រុមការ​ងារ APEC នានា ជាកិច្ច​ចាប់​ផ្តើម​​សម្រាប់សកម្មភាព របស់សន្និសីទ​មន្ត្រីជាន់ខ្ពស់លើកទី១ SOM1 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ​​ ដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១​៧។ នៅក្នុង​កិច្ចប្រជុំទាំងអស់នេះ វៀតណាម​បានដាក់ចេញគោលគំ​និត​និង​សំណើរជាក់​ស្តែងជាច្រើន។ 

 
វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC

នៅក្នុងកិច្ចប្រជុំលើកទី១១ នៃក្រុមការងារទទួលបន្ទុកទប់ទល់បន្ទាន់ ជាមួយ​គ្រោះ​អាសន្ន របស់ APEC តំណាង​វៀតណាម​បានអះអាងថា វៀត​ណាម​ចូល​រួមពេញ​លេញនិងមានការទទួល ខុសត្រូវ​ដើម្បីចែក​រំលែក​ព័ត៌មាន​​និងបទ​ពិសោធន៍ ​​ក្នុងការបង្ការប្រឆាំងគ្រោះធម្ម​ជាតិ ព្រមទាំងរៀនសូត្របទពិសោន៍ពី​ប្រទេស​សមាជិក​ APEC។ ។
 
នៅក្រុមការងារស្តីពីការប្រឆាំង អំពីពុករលួយ​និងធ្វើឲ្យមានតម្លាភាព ដោយ​សិក្ខា​សាលា ស្តីពីតួនាទី​របស់​សហគមន៍​​សង្គមទៅ ក្នុងការបង្កាប្រឆាំងអំពើ​ពុក​រលួយ​នោះ តំណាង​វៀតណាម លោក Phan Van Sau អគ្គអធិការរដ្ឋាភិ​បាល​វៀតណាម​​បានសង្កត់ ធ្ងន់ថា៖
 
“លទ្ធផលនៃសិក្ខាសាលានេះ នឹងជាចំណុចចាប់ផ្តើមសម្រាប់ក្រុមការងារ ​ទទួលបន្ទុក​បង្កាប្រឆាំង​អំពើពុក​រលួយនិង​ធានាតម្លាភាព របស់ APECកសាង​ឯកសារមាន ចរិតលក្ខណៈ​កំណត់ទិសដៅ​ឬសន្យាដើម្បី​ធានាការ​ចូលរួម​នេះ​ប្រកបដោយប្រសិទ្ធ ភាពនិងសុវត្ថិភាពសង្គម ក្នុងនោះមានការចូលរួមរបស់អង្គ​ភាពអាជីវកម្ម​ទៅ​ក្នុង​​ការ បង្កា​ប្រឆាំងអំពើ​ពុករលួយនាពេលខា​ងមុខ”៕

 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top