• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសមានការទទួលខុសត្រូវសម្រាប់សហគមន៍អន្តរជាតិ


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថតៈ TTXVN)

ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិជាអាទិភាពចម្បងនៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។

ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឲ្យកាន់តែស៊ី ជម្រៅប្រកបដោយប្រសិទ្ធិភាព រួមចំណែកសកម្មទៅក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់និងលើពិភពលោក។ ជាពិសេស វៀត ណាមនឹងបង្កើនការចូលរួមនៅកម្រិតខ្ពស់ជាងទៅក្នុងរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈ ២០៣០ រាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពនិងកិច្ចព្រមព្រៀង​ប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុផងដែរ។


ឯកអគ្គ រដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍
វៀតណាមប្រចាំអង្គការសហប្រជាជាតិ

ក្នុងឱកាសនេះ អញ្ជើញឆ្លើយសំភាសន៍របស់វិទ្យសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនៅទីក្រុង​ញូវ​យ៉ក​ប្រទេសអាមេរិកបានគូសបញ្ជាក់ថា៖

“វៀតណាមជាសមាជិកមួយមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិនិងវៀតណាមបន្តម្ចាស់ការចូលរួមយ៉ាងសកម្មទៅក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិក្នុងនោះ មានការទប់ទល់ជាមួយបម្រែបម្រួល​អាកាសធាតុ កំណើនបៃតង និងលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ​។ គោលដៅធំបំផុតរបស់វៀតណាមនាពេលខាងមុខ គឺត្រូវប្រមូលផ្តុំ អនុវត្តប្រកបដោយជោគជ័យការចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ដើម្បីបន្តពង្រីកនូវតួនាទី​និងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top