• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20


វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសក្រុម G20

នាយប់ថ្ងៃទី១៦​ ខែកុម្ភះ ឆ្នាំ២០១៧ (តាមម៉ោង​វៀតណាម) សន្និសីទរដ្ឋមន្ត្រី​ការ​បរទេស​ក្រុមបណ្ដាខឿន​សេដ្ឋកិច្ច​​អភិវឌ្ឍន៍​ និង​ទើបលេច​ចេញជួរ​មុខ​លើ​ពិភពលោក (G20) បានប្រារព្វឡើងនៅទីក្រុង Bonn (ប្រទេស​អាលឺម៉ង់​)។ ​ឧបនា​យ​​ក​​រដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានដឹកនាំ​គណៈប្រតិភូវៀតណាម​​អញ្ជើញ​ចូលរួម​សន្និសីទ។
 
ក្នុងក្របខ័ណ្ឌចូលរួម​សន្និសីទលើកនេះ នារសៀលថ្ងៃទី១៦ ខែ​កុម្ភះ ​ឆ្នាំ២០១៧ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិ​នៅកិច្ច​ប្រជុំ ​ស្ដីអំពី៖របៀបវារះឆ្នាំ២០៣០ ​ដើម្បី​ការ​អភិវឌ្ឍន៍​​ចីរភាព​។ ដោយមាន​សារ “​​បង្កើន​ទំនាក់ទំ​នងដៃ​គូសកល ដើម្បីទ​ទួលអោយបា​នគោលដៅ នៃរបៀប​វារះឆ្នាំ២០៣០” ឧបនាយករដ្ឋមន្ត្រី​ លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើ​ការបង្កើនកិច្ច​សហប្រតិបត្តិ​ការ​​សកល ក្នុងការអនុវត្តកិច្ចសន្យា និងគោលដៅ​របៀបវារះឆ្នាំ២០៣០ ដោយ​មានផែន​ការ និងវិធានការណ៍​ជាក់ស្ដែង ស្នើអោយ​​បណ្ដាប្រទេសG20 បង្កើន​ជំនួយសំរាប់ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេសគឺ​ក្នុងវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និង​ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ឧបនាយក​រដ្ឋមន្ត្រី ក៏​បានវាយ​តំលៃអំពីការស្ថិរភាព របស់​ខឿនសេដ្ឋកិច្ចសកល ជាលក្ខណះចាំ​បាច់​សំរាប់ការ​អភិវឌ្ឍន៍​ចីរភាព​ជាពិសេស​គឺ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រី​ក៏បានអះ​អាង​ថា៖ ដោយ​មានតួនាទី​ជា​ប្រទេស​​​ម្ចាស់ផ្ទះ​ឆ្នាំ APEC​ 2017 វៀតណាមកំពុងរួមសហការជិតស្និទ្ធ ​ជាមួយខឿន​សេដ្ឋកិច្ចជា​សមាជិ​ក​​ ​APEC ​ខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ចីរភាព ​ច្នៃប្រឌិត និងគ្រប់ដណ្ដប់។ នៅខាង​ក្រៅសន្និ​សីទ ឧបនាយក​​រដ្ឋ​មន្ត្រី លោក Pham Binh Minh ក៏មាន​ជំនួប​​សន្ទនា​ជាមួយរដ្ឋមន្ត្រីការ​បរទេស​អេស្ប៉ាញ លោក Alfonso Dastis និង​​​រដ្ឋមន្ត្រី​ការបរទេស​សអាលឺម៉ង់ លោក Sigma Gabriel ផងដែរ៕

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top