• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគូសសញ្ញារយៈពេល៤០ឆ្នាំក្នុងទំនាក់ទំនងការទូតពហុភាគី

ឆ្នាំ២០១៧ គូសសញ្ញារយៈពេល ៤០ ឆ្នាំដែលវៀតណាមចូលរួមអង្គការសហប្រជាជាតិជាអង្គការអន្តរជាតិធំបំផុតមានតួនាទីកំណត់ទិសនយោបាយសកលលោក។ ជាប្រទេសតូចមួយត្រូវបានពិភពលោកស្គាល់ដល់តាមរយៈសង្គ្រាមនិងភាពក្រីក្រនោះ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានក្លាយទៅជាប្រទេសមានឥទ្ធិពលរបស់អង្គការសហប្រជាជាតិនិងត្រូវបានអន្តរជាតិវាយតម្លៃថា ជាប្រទេសមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតក្នុងការអនុវត្តរាល់គោលដៅសហស្សវត្សដែលអង្គការសហប្រជាជាតិដាក់ចេញ។ ក្នុងឱកាសរំលឹក​ខួប​លើកទី៤០នៃទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិវិទ្យុសម្លេងវៀតណាមសូមធ្វើការឧទ្ទេស នាមអត្ថបទមានចំណងជើងថា “វៀតណាមគូសសញ្ញារយៈពេល ៤០ ឆ្នាំក្នុងទំនាក់ ទំនងការទូតពហុភាគី”។


លោក Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូតវៀតណានប្រចាំអង្គការសហប្រជាជាតិ
ដំណាក់កាល១៩៩៣-១៩៩៩ 

មុននេះ៤០ឆ្នាំ (ថ្ងៃទី២០កញ្ញា១៩៧៧-២០កញ្ញា២០១៧) វៀតណាមបានចូលរួមជាសមាជិកអង្គការសហប្រជាជាតិ​ជាផ្លូវការ។ នេះជាព្រឹត្តិការណ៍បើកចេញកំណាត់ផ្លូវថ្មីសម្រាប់គោលនយោបាយ “ពហុភាគី” “ពហុបែប” នៃទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម។ អស់រយៈពេលច្រើនឆ្នាំនោះជាមួយការរួម ចំណែកសកម្មរបស់ខ្លួន វៀតណាមក៏ទទួលបានការជួយឧបត្ថម្ភសំខាន់ៗរបស់អង្គការសហប្រជាជាតិ ហើយឋានៈរបស់វៀតណាមក៏ត្រូវបានលើកកំពស់លើឆាកអន្តរជាតិផងដែរ។

ការបោះជំហាននៃឋានៈរបស់វៀតណាម
វៀតណាមចូលរួមជាសមាជិកអង្គការសហប្រជាជាតិក្នុងដំណាក់កាល ពោរពេញទៅដោយក្តីលំបាក ព្រោះ​ថា​ ​ខ្លួនទើបឆ្លងផុតពីគ្រាសង្គ្រាម អូសបន្លាយរួមទាំងការហ៊ុំព័ត្តិក្នុងពេលយូរអង្វែង។ ដោយបានកំណត់ច្បាស់ថា ចូលរួមអង្គការសហប្រជាជាតិគឺសំដៅតស៊ូការពារផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន រួមចំ​ណែក​ពង្រឹងបរិយាកាសសន្តិភាព សន្តិសុខ ព្រមទាំងឆ្លៀតយករាល់ប្រភពកម្លាំងពលំខាងក្រៅ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាមបានម្ចាស់ការចូលរួមជាសមាជិកអង្គការសហប្រជាជាតិ ឈរលើគោលការណ៍​ម្ចាស់ការ យកផលប្រយោជន៍របស់ជាតិជាចម្បង ព្រមទាំងគោរពផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។

ដោយស្វិតស្វាញជាមួយគោលមាគ៌ាកិច្ចការបរទេស ការទូតពហុភាគីវៀតណាមមានការបោះជំហានយ៉ាងធំធេងជាច្រើន ក្នុងនោះមានព្រឹត្តិការណ៍ជារបត់ដូចជា ប្រក្រតីភាពទំនាក់ទំនងការទូតជាមួយអាមេរិក ចូលរួមអាស៊ាន ចុះហត្ថលេខាលើក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចថ្មីជាមួយសហភាពអឺរ៉ុប (EU) និងចូលរួមអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាដើម។ តាមនោះ ឋានៈរបស់វៀតណាមមានការផ្លាស់ប្តូរជាបណ្តើៗ និងកាន់​តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូតវៀតណានប្រចាំអង្គការសហប្រជាជាតិដំណាក់ កាល​១៩៩៣ ​-​១៩៩៩​ បានចែករំលែកថា៖

“ក៏ដោយសារដំណាក់កាលក្រោយឆ្នាំ ១៩៩១ - ១៩៩៣នោះ វៀតណាមមានការផ្លាស់ប្តូរថ្មី ម្ចាស់ការធ្វើសកម្មភាពឈរលើមូលដ្ឋានផលប្រយោជន៍របស់ខ្លួន តភ្ជាប់ជាមួយផលប្រយោជន៍របស់មិត្តភក្តិអន្តរជាតិ ដើម្បីឲ្យពិភពលោកឃើញថា វៀតណាមជាប្រទេសមួយនិងជាសមាជិកមួយមានការទទួលខុសត្រូវក្នុងអង្គការ​សហប្រជាជាតិ​និងជាដៃគូពោរពេញទៅដោយការជឿទុកចិត្តនិងសក្កានុភាព។ ហើយដល់ដំណាក់កាល​២០០៨​ - ២០០៩ វៀតណាមបានបំពេញល្អកាតព្វកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ​​សហប្រជាជាតិ។ ការទូតពហុភាគីនិយាយរួមនិងឋានៈរបស់វៀតណាមក្នុងអង្គការសហប្រជាជាតិមានការផ្លាស់ប្តូរ ច្បាស់លាស់ដ៏អស្ចារ្យដែរ”។

ធានាសិទ្ធិនិងផលប្រយោជន៍ក្នុងដំណើការអភិវឌ្ឍន៍

អស់រយៈពេល ៤០ ឆ្នាំកន្លងទៅ ចូលរួមជាសមាជិកអង្គការសហប្រជាជាតិ នោះបាននាំមកឲ្យវៀតណាមនូវសមិទ្ធិធំធេងជាច្រើន។ អង្គការសហប្រជាជាតិបានសកម្មជួយវៀតណាមក្នុងការអភិវឌ្ឍន៍សុខុមាលភាពសង្គម​ ប្រមូលផ្តុំទាក់ទាញប្រភពកម្លាំងសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី ផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម។

រយៈពេល ៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម អង្គការសហប្រជាជាតិបានឆ្ពោះទៅការលើកកំពស់គុណភាព​ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួន សំដៅជួយវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់យុទ្ធសាស្ត្រអភិ វឌ្ឍន៍។ យោងតាមអតីតឯកអគ្គរដ្ឋទូតវៀតណាម លោក Ngo Quang Xuan ថា៖

“អាចនិយាយបានថា អង្គការសហប្រជាជាតិបានជួយវៀតណាមច្រើនណាស់ពីមូលដ្ឋានសំភារៈ ប្រភពធនធាន​មនុស្ស ការធ្វើសមាហរណកម្មអន្តរជាតិ  ហើយពាណិជ្ជសញ្ញារបស់វៀតណាមក៏ត្រូវបានកសាងឡើងតាមរយៈគ្រឹះស្ថាននេះ។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមជាមួយប្រទេសដទៃ ក៏ជួបប្រ ទះនឹងការលំបាកដែរ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ សុទិដ្ឋិនិយមនិងតម្លាភាព”។

អស់រយៈពេល ៤០ ឆ្នាំខណៈដែលទំនាក់ទំនងអន្តរជាតិនៅមានភាពស្មុគស្មាញច្រើន ហើយការប្រតិបត្តិរបស់​មហាអំណាចជាមួយប្រទេសតូចៗកំពុងជះឥទ្ធិពលដល់សណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិនោះ ប៉ុន្តែ វៀតណាមនៅបន្តចូលរួមយ៉ាងសកម្ម ម្ចាស់ការនៅបញ្តាវេទិកាពហុភាគី ក្នុងនោះមានអង្គការសហប្រជាជាតិ តស៊ូនិងការពាររាល់សិទ្ធិសារវ័ន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជា គោលការណ៍សមភាពអធិបតេយ្យភាព​ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ព្រមទាំងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះមានវៀតណាមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top