• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

វៀតណាម-ឡាវសម្រេចប្រព័ន្ធបង្គោលព្រំដែន

នៅថ្ងៃទី១៦ខែមិនាឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងនិងលោកនាយករដ្ឋមន្ត្រី Thongsing Thammavong បានអញ្ជើញចូលរួមពិធីបូកសរុបថ្នាក់រដ្ឋស្តីពីការសម្រេច​គម្រោងបោះបន្ថែមនិងកែលម្អប្រព័ន្ធបង្គោលព្រំដែនរវាងវៀតណាមនិងឡាវ។

នៅថ្ងៃទី​១៦​ខែមិនាឆ្នាំ​២០១៦ នៅ​រដ្ឋធានី​ហាណូយ​ លោក​នាយក​រដ្ឋមន្ត្រី ​ង្វៀន​តឹន​យុង​និង​លោក​នាយក​រដ្ឋមន្ត្រី​ Thongsing Thammavong បាន​អញ្ជើញ​ចូលរួមពិធី​បូកសរុបថ្នាក់រដ្ឋ​ស្តី​ពីការ​សម្រេច​គម្រោង​បោះបន្ថែម​​និង​កែលម្អ​ប្រព័ន្ធ​បង្គោល​ព្រំដែនរវាង​វៀតណាមនិង ឡាវ។

គម្រោង​នេះ​មិនត្រឹម​តែ​ផ្តល់​​​មុខ​មាត់​ថ្មី​ ងាយ​ស្រួលទទួល​ស្គាល់​ជាង ងាយស្រួល​​គ្រប់​គ្រង​ជាង​​សំរាប់​ខ្សែ​បន្ទាត់​ព្រំដែន​រវាងវៀតណាម - ឡាវតែប៉ុណ្ណោះទេ ថែមទាំង​រួម​ចំណែក​កសាង​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ឲ្យបានរឹងមាំសម្រាប់​កិច្ច​សហប្រតិបត្តិការនិង​សហការ​រវាងភាគីទាំងពីរ​ក្នុង​បញ្ហាការពារ​និង​គ្រប់គ្រង់​ព្រំដែន​ប្រទេស។​


លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​បាន​ថ្លែង​សន្ទរកថា​នៅ​ពិធី​បូក​សរុប។
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​បាន​ផ្តល់​គ្រឿង​ឥស្សរិយយសពលកម្មនិង​គ្រឿង​ឥស្សរិយយស​មត្តិភាព​ឲ្យ​​បុគ្គលជន​ជាតិ​ឡាវ​ ដែល​មាន​ស្នាដៃ​ល្អប្រសើរ​ក្នុង​ការ​អនុវត្តន៍​​​គម្រោង​បោះ​បន្ថែម​និង​កែ​លំអ​បង្គោល​ព្រំដែន​រវាង​វៀតណាម –ឡាវ។ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​នាយករដ្ឋមន្ត្រី​ឡាវ Thongsing Thammavongបាន​ផ្តល់​ឥស្សរិយយស​មត្តិភាព​ឡាវ​ឲ្យ​​បុគ្គលជន​ជាតិ​វៀតណាម​ ដែល​មាន​ស្នាដៃ​ល្អប្រសើរ​ក្នុង​ការ​អនុវត្តន៍​​​កម្រោង​បោះ​បន្ថែម​និង​កែ​លំអ​បង្គោល​ព្រំដែន​រវាង​វៀតណាម –ឡាវ។
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ការ​សម្រេច​គម្រោងនេះ ខ្សែ​បន្ទាត់​​ព្រំដែន​​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវែង ២៣៤០ គីឡូម៉ែត្រ​បាន​​បោះបន្ថែម​និង​បោះ​បង្គោល​​ថ្មី​ចំនួន ១០០២​​ និង​ តម្រុយ​ព្រំដែន​​កើន ៤,៥​​ដង ​បើសិន​ជា​ប្រៀប​ធៀប​នឹង​ពេល​មុន (នៅ​ពេល​មិនទាន់​មាន​គម្រោង​  ​ខ្សែបន្ទាត់​ព្រំ​ដែន​លើ​ដី​គោក​ទាំង​ស្រុង​មាន​បង្គោល​ចំនួន ១៩៩)

ថ្លែងសន្ទរកថាក្នុងពិធីនេះ​ លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពី​រ​បាន​អះអាង​ថា​ គម្រោងនេះ​គឺជា​និមិត្តិរូបមូយទៀត​របស់​ចំណង​ទំ​នាក់​ទំ​នង​មិត្តភាព​ជាប្រពៃណី​ ចំណង​សាមគ្គីភាព​ពិសេស​​និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិ​ស័យ​រវាង​ប្រទេស​ទាំង​ពី​រ​ ដែល​ពឹង​ផ្អែកទៅលើ​គោលការណ៍​ គោរព​ឯករាជ្យ អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី ​និងផលប្រយោជន៍ត្រឹម​ត្រូវ​របស់​គ្នា សមភាព មានផល​ប្រយោជន៍​រួមគ្នា ដើម្បី​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិ​ភាព ស្ថេរភាព សហប្រតិបត្តិការ​ អភិវឌ្ឍន៍រួម​គ្នារ​ ដើម្បី​ផល​ប្រ​យោជន៍​សម្រាប់​ប្រជាជន​នៃប្រទេសទាំង​ពី​រ សម្តែង​ការឯកភាព​ខ្ពស់ ការ​ជឿ​ជាក់​និងយោគយល់​ទៅមក​ទៅវិញ​រវាងបក្សទាំងពីរ រដ្ឋទាំងពីរ​និង​ប្រជាជនទាំងពីរ។

លោកនាយករដ្ឋ​មន្ត្រី​នៃប្រទេស​ទាំងពីរ​បាន​សង្កត់​ធ្ងន់​ថា​ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​​​ប្រសិទ្ធិភាព​​ការ​ងារ​គ្រប់​គ្រង់​និង​ការពារ​ព្រំ​ដែន​ ពង្រឹង​សន្តិសុខ ការពារ​ជាតិ​របស់​ប្រទេសនីមូយៗ​ គម្រោងការនេះ​បាន​ចូលរួម​ចំណែក​​បង្ក​រ​លក្ខណៈ​ងាយស្រួលឲ្យ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ វិនិយោគ​និង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ វប្បធម៌​ ទេសចរណ៍​រវាង​ប្រទេស​​ទាំង​ពីរ​ តាម​រយៈជំរុញ​ទំនាក់​ទំនង​មិត្តភាព​ សហប្រតិបត្តិ​ការ​លើគ្រប់វិស័យ​រវាង​ប្រទេស​ទាំងពីរ។

ដូច្នេះ លោកនាយករដ្ឋមន្រ្តី​នៃ​ប្រទេសទាំង​ពីរបាន​សំណូមពរ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​​របស់​ភាគី​​ទាំង​ពីរបន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ ការពារឲ្យ​រឹងមាំសមិទ្ឋផល​ដែលទទួលបាន​​ពីគម្រោងនេះសំដៅ​រក្សា​ខ្សែបន្ទាត់ព្រំដែន​វៀតណាម - ឡាវ គឺជា​ខ្សែបន្ទាត់ព្រំដែន​សន្តិភាព ស្ថេរភាព​ មិត្តភាព​ សហប្រតិបត្តិការ និងអភិវឌ្ឍន៍យ៉ាង​រឹង​មាំ បន្សល់​ទុក​មរតក​ដ៏ល្អ​ប្រសើរ​​​ឲ្យ​កូនចៅ​​គ្រប់ៗ​ជំនាន់​នៅពេល​​អនាគត។


លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​និង​លោក​នាយករដ្ឋមន្ត្រីធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដ៏សំខាន់ៗមួយ​ចំនួន ដែល​គូស​បញ្ជាក់​ការសម្រេច​គម្រោងប្រកបដោយ​ជោគជ័យ។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ផាម​ប៊ិញ​មិញ​ (ខាង​ស្តាំ) និងលោក​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ឡាវ Thoonglun Sisulith ផ្លាស់​ប្តូរឯកសារ​បាន​ចុះហត្ថលេខាហើយ។ 
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្លៀតឱកាស​នេះ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់ចំនួន​ពីរ​គឺ៖ “ពិធីសារ​ស្តី​ពី​ខ្សែ​បន្ទាត់​ព្រំដែន​និង​បង្គោល​ព្រំដែន” និង​កិច្ច​ព្រមព្រៀង​ស្តីពី​បទបញ្ញត្តិគ្រប់​គ្រង​ព្រំដែន​និង​ច្រក​​ទ្វារ​លើ​ដីគោក​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋសង្គម​និយម​វៀតណាម​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​”./
                                                                                ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម/កាសែត​រូប​ភាព​វៀតណាម


 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top