• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន


វៀតណាម និងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀន (TTXVN)

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Vu Duc Dam និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិស្ដីអំពីការបង្ការប្រឆាំង​អេដស៍ និងការបង្ការ​ប្រឆាំង​គ្រឿងញៀន ពេស្យាចារ​​វៀតណាម​ បានអញ្ជើញទទួលជួបសន្ទនា​ ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និងជា​ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន​លោក កែគឹមយ៉ាន​។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន​សង្កត់ធ្ងន់ថា ការដែលវៀតណាម និងកម្ពុជាពិភាក្សាអំពី​ស្ថានភាព ចែក​រំលែក​ទស្សនៈ​ រួមសហការ​ដោះស្រាយ​បញ្ហាគ្រឿង​ញៀន​គឺមាន​សារៈ​សំខាន់​ណាស់​។ ​ប្រការនេះបាន​ជួយ លើក​កំពស់​ប្រសិទ្ធភាព ​ចំពោះ​​កិច្ចការ​​បង្ការ​ប្រឆាំង​គ្រឿងញៀននៃប្រទេសទាំងពីរ រួមចំណែក​ដោះស្រាយ​បញ្ហាគ្រឿង​ញៀន​​នៅ​ក្នុង​តំបន់​​។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា រដ្ឋាភិបាល​វៀតណាម​យកចិត្ត​ទុក​ដាក់ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ និងបណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេស​​ប្រទេស ​ដែល​មានខ្សែ​ព្រំដែន​រួមគ្នា សំដៅ​ប្រយុទ្ធប្រឆាំង​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​បញ្ហាគ្រឿង​ញៀន​​។ វៀតណាម​ម្ចាស់ការ សកម្មចូលរួមក្នុងបណ្ដាយន្តការសហ​ប្រតិបត្តិការ​ទ្វេ​ភាគី ពហុភាគីនៅក្នុងតំបន់ និងក្រប​ខ័ណ្ឌ​នៃ​អ.ស.ប​ស្ដីអំពី​ការ​បង្ការប្រឆាំងគ្រឿងញៀន ។ 

រីឯខ្លួនវិញ  ឧបនាយករដ្ឋមកម្ពុជា លោក កែគឹមយ៉ាន មានបំណងថា ភាគី​ទាំងពីរនឹងបន្តបង្កើនសកម្មភាព រួម​សហការបង្ការទប់ស្កាត់ប្រឆាំង​ គ្រឿងញៀន​នាពេល​ខាងមុខ​។ កម្ពុជាមានបំណងថាវៀតណាម​ជំរុញខ្លាំង​ ជួយគាំទ្រ ចំពោះ​ការ​សាងសង់​គ្រឹះស្ថានផ្ដាច់គ្រឿងញៀនស្ម័គ្រចិត្ត ដោយផ្អែកលើសហគមន៍ ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top