• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាម ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិភាព - ការពារជាតិ

"ជប៉ុន​គឺ​ដៃគូ​សំខាន់​ៗ ឈាន​មុខ​គេ​​និង​យូរ​អង្វែង​របស់​វៀតណាម" លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​​បាន​បញ្ជាក់​ដូច្នេះ​នៅ​ពេល​ទទួលបដិសណ្ឋាកិច្ច លោក​ Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញ​មកបំពេញទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម (ចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧)។ ហេតុនេះ ​ដំណើរទស្សនកិច្ច​លើកនេះ ប្រទេសទាំងពីរបានបេ្តជ្ញាចិត្ត​លើក​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​លើគ្រប់វិស័យ ជាក់​ស្តែងនិង​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ឆាប់ៗនេះ។

ក្នុងឳកាស​នេះ ភាគីទាំងពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ខាង​សន្តិសុខ ការពារជាតិ​ ក្នុងនោះ​មាន​ការ​បោះសំអាត​គ្រាប់មីន​និង​លើកកំពស់​សមត្ថភាព​អនុវត្តន៍​ច្បាប់​លើសមុទ្រ។

អំពី​វិស័យ​សេដ្ឋកិច្ច ភាគីទាំងពីរ​បាន​ឯកភាព​អនុវត្តន៍​យុទ្ធសាស្ត្រ​ឧស្សាហូបនីយកម្ម​របស់​ប្រទេស​វៀតណាម​ក្នុង​​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​​រវាង​វៀតណាម​- ជប៉ុន​រហូតដល់​ឆ្នាំ២០២០ ចក្ខុវិស័យ​ ២០៣០ ក៏​ដូចជា​គំនិត​ផ្តួច​ផ្តើម​រួម​វៀតណាម-ជប៉ុន​ ក្នុង​ដំណាក់កាល ៦ សំដៅ​កែលំអ​បរិស្ថាន​វិនិយោគ​វៀតណាម បន្តអនុវត្តន៍​បណ្តា​គម្រោង​ធំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ទាំងពីរ​ដូច​ជា៖ ផ្លូវ​ល្បឿនលឿន​ខាង​ជើង​ដល់​ខាង​ត្បូង​ និង​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​​ក្នុង​វិស័យ​កសិកម្ម​ប្រើប្រាស់​ដោយបច្ចេកវិទ្យា​ខ្ពស់...

ប្រទេសជប៉ុន​សន្យា​ថា៖ ផ្តល់​ ប្រាក់​កម្ចី ODA ​ក្នុង​ឆ្នាំ២០១៦ ដល់​ប្រទេស​វៀតណាម​ ដែល​មាន​តំលៃ ១២៣ ពាន់​លាន​យ៉េន (ស្មើ​នឹង ១០៥ ពាន់​លាន​ដុល្លារអាមេរិក) ក្នុង​វិស័យ​សន្តិសុខ​លើ​ផ្លូវ​សមុទ្រ ឆ្លើយ​តប​នឹង​​បំរែបំរួល​អាកាសធាតុ បង្ហូរទឹក​ចេញនិងប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹកក្រខ្វក់។


លោកនាយករដ្ឋមន្ត្រីជប៉ុន  Shinzo Abe ទើបបញ្ចប់ទស្សនកិច្ចជាផ្លូវការ ប្រកបដោយជោគជ័យ
នៅប្រទេសវៀតណាម នៅពេលជិតដល់ឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិវៀតណាម។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី Shinzo Abe។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងឳកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ លើគ្រប់វិស័យ។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរ
កិច្ចសន្យាវិនិយោគរោងចក្រអគ្គីសនី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការ​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe។
រូបថត៖ ទ្រីយុង /​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញចូលរួមក្នុងការសន្ទនាសហគ្រាសវៀតណាម  - ជប៉ុន។
រូបថត៖ យ៉ាញឡាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​និង​ឯកភាព​នូវ​​តួនាទីសំខាន់ៗ ក្នុង​ការ​ធានា​សន្តិភាព សន្តិសុខ សុវត្ថិភាព​និង​សេរី​ភាព​លើផ្លូវសមុទ្រ​និង​អាកាស​ចរណ៍ ភាគី​​ពាក់​ព័ន្ធ​គ្មាន​​អំពើ​​​​ដែលបង្ក​ភាព​តាន​តឹង​និង​​យោធាភាវូបនីយកម្ម ដែល​បង្កើត​​ការ​ប្រែប្រួល​នៅ​លើសមុទ្រ​ខាងកើត ជំរុញ​​ការ​ដោះ​ស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី គោរព​​ដំណើរ​ការទូត​និង​ច្បាប់​​ប្រកបដោយ​ពេញ​លេញ មិន​ប្រើប្រាស​អាវុធ​ ឬ​គំរាម​កំហែង​​​ប្រើប្រាស់​កង​កម្លាំង ​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ ក៏​ដូចជា​​សេចក្តី​ប្រកាស​​អំពីការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (DOC) ឆាប់​រហ័ស​កសាង​ក្រម​សិលធម៌​អំពី​ការ​ប្រព្រឹត្ត​នៅសមុទ្រ​ខាង​កើត (COC)

ក្នុង​ឳកាស​នេះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ឯកសារជាច្រើន ដែល​មានតំលៃ​សេដ្ឋកិច្ច​​​លើ​បណ្តា​វិស័យ​ដូចជា៖ ការ​ឆ្លើយ​តប​នឹង​បំរែបំរួល​អាកាស​ធាតុ បង្កើន​​សមត្ថភាព​ធានា​សន្តិសុខ​លើ​ផ្លូវ​ទឹក វាយនភណ្ឌ រោងចក្រអគ្គីសនី​.../.​


ប្រទេស​ជប៉ុន​គឺ​ប្រទេស​​ជួយឧបត្ថម្ភ​​ ODA ដល់​ប្រទេស​វៀតណាម ឈាន​មុខ​គេ​បំផុត ហើយជា​ប្រទេស​មាន​ដើម​ទុន​វិនិយោគ​​ឈរ​លំដាប់​លេខ​ ២ ដែរ។ ប្រទេស​ជប៉ុន​មាន​បរិមាណ​ភ្ញៀវទេសចរណ៍​​មកប្រទេស​វៀតណាមឈរ​លំដាប់លេខ ៣ និង​​​គឺជា​ដៃគូ​ពាណិជ្ជកម្ម​​ឈរលំដាប់​លេខ ៤ របស់​ប្រទេស​វៀតណាម។ ចាប់ពី​ឆ្នាំ២០១៦ ប្រទេសវៀតណាម​បាន​​ទាក់ទាញ​ ២ ពាន់​លាន​ដុល្លារអាមេរិក​ ពី​ការ​វិនិយោគ​របស់​សហគ្រាស​ជប៉ុន ឡើង​​តំលៃ​វិនិយោគ​របស់​សហគ្រាស​ជប៉ុន​ចូល​ប្រទេស​វៀតណាម​ទទួល​បាន ៤២ ពាន់​លាន​ដុល្លារអាមេរិក និង​ឈរ​លំដាប់​លេខ ២ ក្នុងនោះ​មាន​ ១៤២ ប្រទេសនិង​ខឿន​សេដ្ឋកិច្ច​វិនិយោគ​ FDI ចូល​ប្រទេស​វៀតណាម

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top