• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ចិន អភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់វិស័យ

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Lu Yunshan និងគណៈប្រតិភូបក្សកុម្មុយនិស្តចិនដែលកំពុងបំ​ពេញ​ទស្សនកិច្ចការងារ នៅវៀតណាម។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោ បាយ លេខាគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោក Lu Yunshan

នៅក្នុងជំនួបនេះ  លោក Nguyen Xuan Phuc បានអះ អាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល​ផ្តោត​​សំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។

នាយករដ្ឋមន្ត្រីបានស្នើរឲ្យភាគីទាំងពីរពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ព្រមទាំងខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត និងរួមជាមួយប្រទេសអាស៊ាននានារៀបចំកិច្ចចរចារ​ជាក់ស្តែងយ៉ាងឆាប់ៗ ដើម្បីទទួលបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

រីឯខ្លួនវិញ លោក Lu Yushan បានសន្យាថា គាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មតាមទិសតម្លាភាព តុល្យភាព​ ដោះស្រាយល្អរាល់បញ្ញាជំពាក់ជំពិន រួមទាំងមានបំណងភាគីទាំងពីរជម្រុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ រួមចំណែកបង្កើតបរិយាកាសបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការមាន ផលប្រយោជន៍រួមរវាងភាគីទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោកប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញទទួលជួប លោក Lu Yunshan

បន្ទាប់មកទឿត នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប លោក Lu Yunshan ផងដែរ។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយចិននិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការ​​គួរឲ្យកត់សម្គាល់រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងនោះមានទំនាក់ទំនងរវាងរដ្ឋសភា​វៀត​ណាម​និងមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិនផង។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរពង្រឹងនិងពង្រីកមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម ចិនឲ្យកាន់​តែអភិវឌ្ឍន៍ស្ថិរភាពយូរអង្វែង។            

រីឯខ្លួនវិញ លោក Lu Yunshan បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជន ចិនគោរពជានិច្ចនូវទំនាក់ទំនង​ជាមួយ​វៀតណាមនិងមានបំណងថា ភាគីទាំងពីរនឹងបង្កើនការជឿទុកចិត្តនយោបាយ ផ្លាស់ប្តូរយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការ និងគាំទ្រការជួបប្រាស្រ័យរវាងរដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរផង​ដែរ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top