• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការតំបន់


 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen  Phu Trong អញ្ជើញទទួលជួប
ជាមួយអភិបាលខេត្តព្រះសីហនុ លោក យន្ត យី (រូបថតៈ TTXVN)

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៧ អគ្គលេខាបក្ស​កុម្មុយនិស្តវៀតណាម លោក Nguyen  Phu Trong បានចាកចេញពីទីក្រុងភ្នំពេញ ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅខេ​ត្ត​ព្រះសីហនុ។ 
 
នៅក្នុងជំនួបជាមួយលោក យន្ត​ មីន អភិបាលខេត្តព្រះសីហនុ អគ្គលេខា​បក្សលោក Nguyen Phu Trong បានចាត់ទុក​ថា  ទំនាក់ទំនងសហប្រតិបត្តិការ​រវាងខេត្តព្រះ សីហនុជាមួយតំបន់នានា​ របស់វៀតណាម ជា​មូលដ្ឋាន​​ពូនជ្រំនិងធ្វើឲ្យស៊ីជ​ម្រៅ ថែម ទៀត ទំនាក់ទំនងស​ហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ក្នុង​ឱកាស​នេះ ​​លោក Nguyen Phu Trong បានប្រគល់ជានិមិត្តសញ្ញានូវម៉ាស៊ី កំព្យួរទ័រចំនួន៥០ គ្រឿង ចំពោះខេត្ត​ព្រះសីហនុ​ផង​ដែរ។
 
រីឯខ្លួនវិញ អភិបាលខេត្តព្រះស៊ីហនុ លោក យន្ត មីន មានបំណងថា វៀតណាម​នឹង​បន្តផ្តោតការ​យក​ចិត្ត​ទុក​ដាក់​គាំទ្រ និងជួយឧបត្ថម្ភខេត្តព្រះស៊ីហនុ ជាពិសេស​​លើវិស័យកសា​ង​​ហេដ្ឋារចនា​សម្ព័ន្ធ​ និ​ង​លើក​ទឹកចិត្ត​សហគ្រាស​វៀត​ណាម មកវិនិយោគធ្វើអាជីវកម្ម។
 ​
បន្ទាប់មកទៀត នាព្រឹកថ្ងៃទី២២ ខែកក្កដា ​ឆ្នាំ2017 អគ្គលេខាបក្ស ​លោក Nguyen Phu Trong អញ្ជើញ​ចូល​រួមក្នុង​​ពិធីបើកសម្ពោធស្តូបអនុស្សាវរី​យ៍ មិត្តភាពវៀតណាម កម្ពុជានៅខេត្តព្រះសីហនុ។ ស្តូបមិត្តភាព​វៀត​ណាម​- ​កម្ពុជាខេត្តព្រះសី​ហនុ ត្រូវ​បានកសាងឡើងនៅក្នុងឆ្នាំ១៩៨៤ ហើយបាន​ជួសជុលតាំងពីឆ្នាំ២០១៦រហូត មក​ដល់​​ពេល​នេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានព្រឹទ្ធ សភា កម្ពុជា សម្តេច សាយ ឈុំបាន​​អញ្ជើញ​អុជ​ធូប​រំលឹកកុលបុត្រ កុលធីតា​រ​បស់ ប្រជាជាតិទាំង​ពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top