• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

វាយនភ័ណ្ឌហ្វេត្រៀមខ្លូនដើម្បីចូលរួមការលេងល្បែងដ៏ធំមួយ

ក្នុងបរិបទខឿនសេដ្ឋកិច្ចវៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែខ្លាំងនិងស៊ីជំរៅចូលក្នុង ខឿន​សេដ្ឋកិច្ចពិភពលោក។ ជាពិសេស នៅពេលវៀតណាម បាន កំពុង នឹងបន្តបង្កើតការមានវត្តមានក្នុងទីលានលេងល្បែងធំដោយសារបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេក៏បានត្រៀមខ្លូននូវបណ្តាយុទ្ធសាស្ត្រដ៏សមស្រប ដើម្បីចូលរួមក្នុងការលេងល្បែងធំមួយនេះ។

ក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ គឺជាអង្គភាពមួយចំណុះសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម គឺអាជីវកម្មឈានមុខគេ របស់ទីក្រុងហ្វេនិងតំបន់ភូមិភាគកណ្តាល។

និយាយអំពីសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ លោកង្វៀនបាក្វាង អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ បានឲ្យដឹងថា នៅតំបន់ ASEAN ប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងវិស័យវាយនភ័ណ្ឌ។ នាពេលឆាប់ៗនេះ នៅពេលវៀតណាមចូលរួមសហគមន៍សេដ្ឋកិច្ច ASEAN (AEC) និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) សង្ឃឹមថាផ្នែកវាយនភ័ណ្ឌនឹងរីកចំរើន។ ជាពិសេស ចំពោះ TPP ពីព្រោះវាយនភ័ណ្ឌហ្វេគឺជាអង្គការមួយដែលមានសមត្ថភាពឆ្លើយតបនឹងតំរូវការ អំពីប្រភពដើមវត្ថុធាតុដើម មួយក្នុងបណ្តាបទបញ្ញត្តិសំខាន់ៗ នៃកិច្ចព្រមព្រឿង TPP។


បានឲ្យដឹងថា វាយនភ័ណ្ឌហ្វេនាសព្វថ្ងៃនេះមានរោងចក្រចំនួន ៥ រួមមាន៖ រោងចក្រសរសៃអំបោះ រោងចក្រត្បាញ - ជ្រលក់ និង ៣ រោងចក្រកាត់ដេរមានខ្សែសង្វាក់ផលិតកម្មបច្ចេកវិទ្យាព្រមៗគ្នា។ ហេតុនេះវាយនភ័ណ្ឌហ្វេមាននៅក្នុងដៃស្ទើរតែបទដ្ឋានផលិតជុំជិត ចាប់ពីដំណាក់កាលផលិតវត្ថុធាតុដើមរហូតដល់ដំណាក់កាលផលិតផល។


រោងចក្រសរសៃអំបោះទំនើបរបស់ក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ

វាយនភ័ណ្ឌហ្វេអាចឆ្លើយតបនឹងប្រភពវត្ថុធាតុដើមសរសៃរអំបោះ នេះគឺជាកក្តាសំខាន់ៗ អំពីលក្ខណៈវិនិច្ច័យប្រភពដើមនៃផលិតផល នៅពេលផ្នែកវាយនភ័ណ្ឌចូលរួម TPP

ក្រុមហ៊ុនបានវិនិយោគ ដើម្បីធ្វើល្អប្រសើរថែមទៀតនិងបំពាក់ម៉ាស៊ីនផលិតផលដ៏ព្រមៗគ្នានិងទំនើបជាច្រើន

រោងជាងកាត់នៃក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ

កម្មករធ្វើការនៅក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេទទួលប្រាក់ខែជាមធ្យមប្រហែល ៥,៦ លានដុងក្នុងមួយខែ

តំលៃនាំចេញរបស់ក្រុមហ៊ុនវាយនភ័ណ្ឌហ្វេនាសព្វថ្ងៃនេះប្រមាណ ៦០ លានដុល្លារអាមេរិក

ហាងដាក់តាំងលក់និងឧទ្ទេសនាមផលិតផលនៃក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ 
(លោកង្វៀនបាក្វាង អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ)
 

"នាពេលថ្មីៗនេះ នៅពេល​វៀត​ណាមចូលរួម​សហគមន៍​សេដ្ឋកិច្ច
ASEAN (AEC) និងបញ្ចប់ការចរចារកិច្ចព្រមព្រៀងដៃ​គូ​អន្តរប៉ាស៊ីហ្វិក (TPP) សង្ឃឹមថាផ្នែកវាយនភ័ណ្ឌនឹង​រីកចំរើន។ ពិសេសចំ​ពោះ​ TPP ពីព្រោះវាយនភ័ណ្ឌហ្វេគឺជាអង្គភាព​មានសមត្ថភាពឆ្លើយ​តប​នឹងតំរូវការប្រភពដើមនូវវត្ថុធាតុដើម មួយក្នុងបណ្តា​កំណត់សំខាន់ៗ នៃកិច្ចព្រមព្រៀង TPP 
"​។

រោងចក្រសរសៃរអំបោះវាយនភ័ណ្ឌហ្វេត្រូវបំពាក់ម៉ាស៊ីនព្រមៗគ្នាមាន ៣ ខែ្ស សង្វាក់មកពីប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសជប៉ុន រួមមានសរសៃរអំបោះចំនួន ៦០.០០០ ដើម បរិមាណផលសរសៃរអំបោះជាង ១២០០០ តោន ក្នុងនោះភាគច្រើនគឺសរសៃរអំបោះ PE សរសៃរអំបោះ PECO សរសៃរអំបោះសិតឆៅនិងសរសៃរអំបោះសិតលំអិត។

ក្នុងនោះរោងចក្រត្បាញ-ជ្រលក់ត្រូវបំពាក់ព្រមៗគ្នា ដោយឧបករណ៍នាំចូលពីប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសតៃវ៉ាន់ ដែលផលិតបរិមាណផលក្រណាត់ប៉ាក់ ក្នុងមួយឆ្នាំគឺ ១.៥០០ តោន។

នាបច្ចុប្បន្ននេះក្រុមហ៊ុនវាយនភ័ណ្ឌមានខ្សែសង្វាក់ដេរចំនួន ៥០ និងត្រូវបំពាក់បណ្តាម៉ាស៊ីនដេរទំនើបមកពីប្រទេសជប៉ុន ប្រទេសតៃវ៉ាន់។ ផលិតផលស្នូលគឺជាអាវ T- shirt, Polo- shirt, អាវ Jacket, ខោវខ្លី សំលៀកបំពាក់កូនក្មេង និងផលិតផលមួយចំនួនទៀតដែលធ្វើពីក្រណាត់ប៉ាក់ ត្បាញនិងត្បាញត្រល់។

បរិមាណផលិតផលរាល់ឆ្នាំរបស់រោងចក្រទទួល​បានផលិតផលចំនួនជិត ១៦ លាន​សម្រាប់។

ក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេនាបច្ចុប្បន្ននេះបង្កការងារឲ្យកម្មករចំនួន ៤.០០០ នាក់់ ដែលមានប្រាក់ចំណូលជាមធ្យម ៥,៦ លានដុងម្នាក់ក្នុងមួយខែ។ នាឆ្នាំ២០១៤ ក្រុមហ៊ុនវាយនភ័ណ្ឌហ្វេទទួលប្រាក់ចំណូល ១.៥០០ ពាន់​លាន​ដុង​ បង់ចូលថវិកា ៣០ ពាន់លានដុង។ នាបច្ចុប្បន្ននេះក្រុមហ៊ុនបានទទួលលិខិតបញ្ជាទិញ ដូច្នេះធានាការងារសំរាប់កម្មកររហូតដល់ពេញឆ្នាំ២០១៥។

គឺជាអាជីវកម្មធំមួយនៃសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម តំលៃនាំចេញក្នុងមួយឆ្នាំរបស់ក្រុមហ៊ុនវាយនភ័ណ្ឌហ្វេទទួលបាន ៦០ លានដុល្លារអាមេរិក។ ក្នុងនោះអត្រាផលិតផលកាត់ដេរស្មើ ៧០% នៃការនាំចេញទៅកាន់ទីផ្សារអាមេរិកនិងជប៉ុន ៣០% សេសសល់គឺជាផលិតផលសរសៃរអំបោះនាំចេញទៅកាន់ទីផ្សារទួរគី ព័រទុយហ្គាល់និងប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អឺរ៉ុប។

ផលិតផលរបស់ក្រុមហ៊ុនវាយនភ័ណ្ឌក្នុងរយៈពេលជាច្រើនឆ្នាំត្រូវជ្រើសតាំងគឺទំនិញវៀតណាមមានគុណភាព​ខ្ពស់ ពានរង្វាន់ផ្កាយមាសវៀតណាមនិងពានរង្វាន់ជាច្រើនទៀត។ ក្រុមហ៊ុនបានអនុវត្តប្រព័ន្ធគ្រប់គ្រងមានគុណភាពខ្ពស់ ISO 9001: 2008។

ជាពិសេស ក្រុមហ៊ុនវាយនភ័ណ្ឌហ្វេបានទទួលលិខិតបញ្ជាក់អំពីការទទួលខុសត្រូវគោរពបទបញ្ញត្តិសង្គមក្នុងផលិតកម្មវាយនភ័ណ្ឌ (SA-8000) របស់អតិថជនធំនៅប្រទេសអាមេរិកដូចជា៖ Perry Ellis, Sears, Hansae, Li & Fung, JC Penny, Kohl’s, Valley View, Regatta...

ដោយសក្តានុពលនិងប្រៀបខ្លាំងខាងលើ សង្ឈឹមក្រុមហ៊ុនវាយនភ័ណ្ឌនឹងពង្រីកបានប្រៀបខ្លាំងរបស់ខ្លូនលើផ្លូវសមាហរណកម្ម ដើម្បីត្រៀមខ្លូនចូលរួមក្នុងទីលានលេងល្បែងលើពិភពលោក។ តាមនោះរួមចំណែកក្នុងការជោគជ័យនៃផ្នែកវាយនភ័ណ្ឌវៀតណាមនិយាយរួមនិងសេដ្ឋកិច្ចនៅខេត្តធឿធៀនហ្វេនិយាយដោយ​ឡែក​​
./.

ក្រុមហ៊ុនភាគហ៊ុនវាយនភ័ណ្ឌហ្វេ
អាស័យដ្ឋាន៖ ១២២យឿងធៀវទឿក សង្កាត់ធូវយឿង ទីរួមខេត្តហឿងធូវ ខេត្តធឿធៀនហ្វេ
លេខទូរស័ព្ទ៖ (84).054.3864337 - (84).054.3864957
ទូរសារ៖(84).054.3864338
គេហទំព័រ៖ huegatex.com.vn

 

អត្ថបទ៖ ក្វឹកវៀត រូបថត៖ ហ្វាងក្វាងហា

nguyenhuonggiang

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top