• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វាយតម្លៃសក្កានុភាពអភិវឌ្ឍន៍គំរោងការអគ្គិសនីព្រះអាទិត្យតភ្ជាប់បណ្តាញជាតិនៅវៀតណាម

នេះជាដំណោះស្រាយគួរឲ្យចាប់អារម្មណ៍មួយ ក្នុងស្ថានភាពដែលវៀតណាមកំពុងខ្វះខាតថាមពលនិងទប់​ទល់​ជាមួយគ្រោះធម្មជាតិរួមទាំងការបម្រែបម្រួលរបស់អាកាសធាតុ។ នេះជាការវាយតម្លៃរបស់មជ្ឈដ្ឋានអ្នកជំ​នាញ​ការក្នុងនិងក្រៅប្រទេស នៅក្នុងសិក្ខាសាលាស្តីពី  “វាយតម្លៃសក្កានុភាពអភិវឌ្ឍន៍គំរោងអគ្គិសនីព្រះអាទិត្យ​​តភ្ជាប់ជាមួយបញ្តាញជាតិនៅវៀតណាមដល់ឆ្នាំ២០២០ ទស្សនវិស័យ ដល់ឆ្នាំ២០៣០” ដោយអង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍អគ្គិសនីខ្យល់អាល្លឺម៉ង់ (GIZ) សហការជាមួយនាយកដ្ឋានអគ្គីសនីនិងថាមពលកកើត​ឡើងវិញ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមអនុវត្តក្រោមការផ្ទេរសិទ្ធិរបស់ក្រសួងសហ ប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់រៀបចំឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។ តាមនោះ អ្នកជំនាញការទាំងអស់បានចាត់ទុកថា នេះជាលទ្ធផលដំបូងដែលប្រើប្រាស់ផ្នែកទន់និងវិភាគបច្ចេកវិទ្យាប្រើប្រាស់វិទ្យាសាស្ត្រជឿនលឿន។ ការវាយតម្លៃសក្កានុភាពថាមពលព្រះអាទិត្យជាជំហានសំខាន់ដើម្បីអភិវឌ្ឍន៍ថាម​ពល​​ព្រះអាទិត្យនៅវៀតណាម។ ដំណើរការនេះនឹងជួយកំណត់បញ្ជីគំរោងការអគ្គីសនីព្រះអាទិត្យដល់ឆ្នាំ​២០២០​ ដើម្បីអភិវឌ្ឍន៍ដំណាក់កាលបន្តដល់ឆ្នាំ២០២៥ និង ២០៣០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top