• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

វត្តបូរាណបូយខេ (Boi Khe)

បាន​កសាង​នៅ​ឆ្នាំ​១៣៣៨ សម័យ​រាជ​ការ​ ស្តេច​ ​ត្រឹន​ហៀន​តុង​  (Tran Hien Tong) វត្ត​បូយ​ខេ (Boi Khe)​ ដោយមាន​​ឈ្មោះលក្ខ​​ជា​អក្សរ​ ដាយ​ប៊ី​ទឺ (Dai Bi Tu) ស្ថិត​នៅ​ភូមិ​បូយ​ខេ​ (Boi Khe) ​ឃុំ​តាម​ហឹង​ (Tam Hung) ស្រុក​ថាញ​អ្វាយ (Thanh Oai) ក្រុង​ហាណូយ​។ ឆ្លង​កាត់​ភាព​​អាប់​ឱន​និង​រុង​រឿង​នៃ​ប្រវត្តិសាស្រ្ត​ វត្ត​បូយ​ខេ​ (Boi Khe) នៅចាត់ទុកជា​វត្ត​​មួយ​ក្នុងចំណោម​វត្ត​បូរាណ​ស្អាត​បំផុត ​របស់​វៀតណាម។
 

អញ្ជើញ​ទៅ​ទស្សនា​វត្ត​បូយ​ខេ​ (Boi Khe) ធ្វើ​ដំណើរ​​ឆ្លងកាត់​​​ខ្លោង​ទ្វារ​ដែល​មាន​​ច្រកចូល​​ប្រាំ​​ បន្ត​​ដើរ​​ឆ្លង​ស្ពាន​តូច​មួយ​​ គឺ​ទៅ​​ដល់​ខ្លោង​ទ្វារដែល​​មានច្រកចូល​​បី​ កន្លែង​​នេះ​​​បាន​រចនា​មានពី​ជាន់ ដណ្តប់​​បីដំបូល​ ​ ខាង​លើ​មាន​ជួង​សិត​ ពី​ឆ្នាំ​ធីវ​ទ្រី (Thieu Tri) ​ទី​៤ (១៨៤៤)​។ ឈរ​លើ​ជាន់​ដាក់​ជួង​ សំឡឹង​មើល​សព្វ​បរិយាកាស​ក្នុង​វត្ត​ ដែល​ព័ទ្ធ​ជុំវិញទៅ​​ដោយ​របង​កល្បព្រឹក្ស​និង​សួន​ច្បា។ ជាពិសេស​ ក្នុង​បរិវេណ​​វត្ត​មាន​ដើម​ផ្កាឈូភ្នំ​​បី​ដើម​ ជា​ប្រភេទ​រុក្ខជាតិកម្រមាន​ តែង​បានដាំ​នៅ​ក្នុង​រាជវាំង​ វត្ត​ និង​ទីសក្ការបូជា​។
 
វត្ត​បូយ​ខេ (Boi Khe) ​បាន​រចនា​តាម​បែប​ “ខាង​មុខ​ព្រះពុទ្ធ ​ខាង​ក្រោយ​ព្រះ​អាទិទេព”។ អគារ​ខាង​មុខ​និង​អគារ​​បូជា​​​រតនៈ​ត្រៃ​ បាន​សាង​ឡើង​តាម​បែប​អក្សរ​ក្វឹក (Quoc)​។ អគារ​ខាងក្រោយ​​​តភ្ជាប់ ជា​មួយ​វិហារ​បូ​ជាព្រះ​អាទិទេព​ សាង​ទៅ​តាម​​បែប​​​អក្សរ​កុង (Cong)។ ស្ថាបត្យកម្មទួទៅ​បាន​រៀប​ចំ​​ទល់គ្នា តាម​​អ័ក្ស​កណ្តាល​​តែ​​មួយ​​គត់​។



ជ្រុងមួយនៃវត្តបូរាណបួយខេ (Boi Khe)។

វត្តបូយខេ (Boi Khe) សព្វថ្ងៃជាវត្តមួយក្នុងចំណោមវត្តមានចំនួនតិច ដែលមានខ្លោងទ្វារមានច្រកចូលបីផង
មាន​ទាំងខ្លោងទ្វារមានច្រកចូលប្រាំផង។ ខ្លោងទ្វារមានច្រកចូលប្រាំ នៃវត្តបូយខេ (Boi Khe) (នៅមានឈ្មោះ​
ហៅថា ងូខុងម៉ោន (Ngu Khong Mon) បានសាងដោយឥដ្ឋទាំងស្រុង។


រូបសំណាកព្រះម៉ែគង់ស៊ីវអ៊ីន ជារូបសំណាកបូរាណកម្រមានណាស់នៅវត្តនេះ។


ជើងពានសម្រាប់ដោតធូប មានអាយុកាលពីឆ្នាំ១៣៨២ បានឆ្លាក់បង្កើតឡើងពីថ្មផ្កា 
ក៏បានចាត់ទុកជាវត្ថុមួយក្នុងចំណោមវត្ថុបូរាណបំផុត របស់វត្តនេះដែរ។


ក្នុងវត្តមានរូបសំណាកបូរាណជាច្រើន បានអ្នកស្រាវជ្រាវវាយតម្លៃ ជាប្រភេទមានតម្លៃនិងកម្រមាន។

រូបភាពផ្ទាល់នៃរូបសំណាកបូរាណមួយអង្គ នៅក្នុងវត្តបូយខេ (Boi Khe)។

រូបភាពផ្ទាល់នៃរូបសំណាកបូរាណមួយអង្គ នៅក្នុងវត្តបូយខេ (Boi Khe)។

រូបសំណាកតម្កល់នៅក្នុងល្វែងបូជាព្រះសម្មាសម្ពុទ្ធ ក្នុងវត្តបូយខេ (Boi Khe)។


បណ្តារូបគំនូរចម្លាក់យ៉ាងរស់រវើក នៅតាមរបៀងអគារ។


បណ្តាដុំឥដ្ឋតុបតែងមានក្បាច់រចនា គឺជាសត្វទេពបានប្រឌិតលើខឿនវត្ត។

 វត្ត​បូយ​ខេ​នៅ​តែ​រក្សា​បាន​លក្ខ​ណៈ​ក្បាច់​ចម្លាក់​តុប​តែង​ លើ​ស្ថាបត្យកម្ម​ សម័យ​​រាជការ​​ ត្រឹន​ (Tran) (សតវត្ស​ទី​​​១៣ -​ ១៤) សម័យ​រាជការ ​ឡេ​សើ - ម៉ាក (Le Sơ – Mac) (សតវត្ស​ទី​១៥ ​- ១៦) សម័យ​រាជការ​ ង្វៀន​ (Nguyen) (​សតវត្ស​​ទី​១៩ - ២០)។ ប្រការ​នេះ អាច​កាន់​តែ​ជាក់​ច្បាស់​​ជាង​​ ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​ខាង​ក្នុង ​នៃ​​អគារ​បូជា​​​រតនៈ​ត្រៃ​​ ដោយ​មាន​សសរទ្រូង​ពីរ​​នៅ​កណ្តាល​ ដែល​​រក្សា​បាន​​លក្ខណៈ​​រចនាបទ​សិល្បៈ​រាជ​ការ​ត្រឹន (Tran)។ ខាង​​ក្រៅ​​មាន​ឆ្លាក់​​ក្បាច់​ទ្រ​ដំបូល​ គឺ​ក្បាច់​​រូប​នាគ​និង​សត្វគ្រុឌ។​ ក្រៅពីនេះ​ នៅ​ខាងក្នុង​វិហារ​បូជា​​អាទិទេព​ ក៏​មាន​ឆ្លាក់​ក្បាច់​រចនា​​​ទៅ​តាម​កម្រង​សត្វ​ទេព​បួន​ក្បាល និង​រុក្ខជាតិ​បួន​ប្រភេទ​ រួមជា​មួយ​ក្បាច់​មាន​សណ្ឋាន​ធរណី​មាត្រ​​ផង​​ដែរ...។
 
មិនត្រឹម​តែរក្សា​បានលក្ខណៈបូរាណ​​ក្នុង​ស្ថាបត្យកម្ម​ វត្ត​បូយ​ខេ (Boi Khe)​នៅ​រក្សា​បាន​វត្ថុកម្រ​ដូចជា​៖ រូប​សំណាក​​ថ្មមាន​​ចម្លាក់​រូបនាគ​ បក្សី​ទេព​ ​ស្លឹកផ្កា​...​ មាន​​អាយុកាល​​ពី​សតវត្ស​ទី​១៤។ ក្នុង​វត្ត​មាន​៥៨​រូបសំណាក​ គួរ​ចាប់​អារម្មណ៍​​បំផុត​​ គឺរូ​បសំណាក​ព្រះ​ម៉ែ​គង​ស៊ី​អ៊ីន​មាន​១២​ព្រះ​ហស្ត​​ កម្ពស់​ប្រហែល​២ម៉ែត្រ​ គងនៅ​​​លើ​ផ្កា​ឈូក​ ​ដាក់​​តម្កល់​នៅ​​អាគារ​បូជា​​​​រតនៈត្រៃ​។​
 
មក​ដល់​សព្វថ្ងៃ​ វត្ត​បូយ​ខេ​ (Boi Khe) នៅ​រក្សា​បាន​ពិធី​សាសនា​នៃ​បក្ស​ត្រុក​ឡឹម​ (Truc Lam)។ ជា​ពិសេស​ វត្ត​នៅ​​បូជា​​អាទិទេពក្នុង​​ស្រុកកំណើត ​គឺ​ង្វៀន​​ប៊ិញ​​អាន​ (Nguyen Binh An)។ លោក​មាន​សគុណ​កសាង​វត្ត​ និង​បង្កើត​​ក្រុម​ប្រជាជននៅ​​តំបន់​​តៀន​លឺ​ (Tien Lư) ប្រឆាំង​កងទ័ព​អាណានិគម​ទិស​ឧត្ត​រ។ រៀង​រាល់​ឆ្នាំ​ វត្ត​បើក​ពិធី​បុណ្យ​នៅ​​ថ្ងៃទី​១២ ខែ​១ ចន្ទ​គតិ​ ទទួល​ភ្ញៀវ​ទេសចរណ៍​​ មកពីគ្រប់ទិសទី​បូជា​ដើម​ឆ្នាំ​៕​

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតកឿង​

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top