• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង៖ កម្មាភិបាលគឺជាឫសនៃបញ្ហានានា

ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ឆ្នាំ២០១៧​ ជិត​ឈាន​មក​ដល់​នៅពេល​ឆាប់ៗ នេះ លោក​អគ្គលេខាបក្ស ង្វៀនភូត្រុង​ បាន​មាន​បទសម្ភាស​​​ជាមួយ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​អំពី​បណ្តា​បញ្ហា​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ សេដ្ឋកិច្ច សង្គមកិច្ច​ ...​របស់​ប្រទេសជាតិ។ ជាពិសេស លោកអគ្គលេខាបក្ស បាន​សង្កត់​ធ្ងន់​​​នូវ​​ការងារ​កសាង ធ្វើ​ល្អប្រសើរ​បក្ស​ថែមទៀត បង្កើន​គុណភាព​​​ប្រឆាំង​នឹង​អំពើពុករលួយ។ តាម​លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង កម្មាភិបាល​គឺ​ជា​ឫសនៃ​បញ្ហានានា ​ទទួល​ភាព​ជោគជ័យ​ ឬ​ បរាជ័យ​ សុទ្ធតែអាស្រ័យ​ទៅលើ​កម្មាភិបាល...

កាសែត​រូបភាព​វៀតណាម​សូម​ឧទ្ទេសនាម​ដល់មិត្ត​អ្នក​អាន​​ខ្លឹម​សារ​មួយ​ចំនួន​នៃ​បទ​សម្ភាស​សំខាន់​ៗនេះ


- សូម​គោរព​លោកអគ្គលេខាបក្ស យើង​មើលឃើញ​ថា​ ស្ថានភាព​​ពុក​រលួយ អំពើ​អសកម្មនិងខ្ជះខ្ជាយ ​ នៅតែជា​បញ្ហារ៉ាំរៃ យុទ្ធសាស្រ្តរបស់បក្សគឺការកសាងនិងធ្វើ​ឲ្យកាន់តែល្អប្រសើរ​ថែមទៀត ​មិនត្រឹម​តែ​​​ជា​បញ្ហា​​​ផ្ទៃក្នុងរបស់​បក្ស​តែ​ប៉ុណ្ណោះ ថែមទាំង​ក្លាយទៅ​ជា​ការ​យកចិត្ត​ទុក​ដាក់​របស់​ប្រជាជន​ទាំង​ឡាយ​ផង។ សូម​លោក​អគ្គ​លេខាបក្ស ផ្តល់​យោបល់​អំពី​បញ្ហា​ខាង​លើនេះ ​តើកក្តាណា​​​សំខាន់​បំផុត​ ដើម្បី​អនុវត្តន៍​​​ដ៏ល្អប្រសើរ​ថែមទៀត​នូវការងារកសាងនិង ធ្វើ​ល្អប្រសើរ​បក្សថែមទៀត លើកកម្ពស់ការ​ប្រឆាំង​អំពើរលួយទេ?

លោកអគ្គលេខា ង្វៀនភូត្រុង៖ ក្នុងបណ្តានីតិកាល បក្ស​បាន​​ចេញ​សេចក្តីសម្រចចិត្ត​អំពី​ការកសាង ធ្វើ​ឲ្យ​កាន់តែល្អប្រសើរ​បក្សថែមទៀត និង​ចាត់​ទុក​នេះគឺជា​ភារកិច្ច​សំខាន់​និង​​មូលដ្ឋាន​ ដែល​អនុវត្តន៍​ក្នុង​រយៈពេល​យូរ​អង្វែង។

​​​នៅពេល​ដែល​បញ្ចេញ​សេចក្តី​សម្រេចចិត្ត ​​ក៏​មាន​​បញ្ហា​ស្នូល​ដោយឡែក ប៉ុន្តែ​ប្រការ​​​មិនប្រែប្រួល​និង​រៀង​រហូតគឺជា៖ ​បណ្តា​ផ្នែក​ បណ្តា​ថ្នាក់ កម្មាភិបាល បក្សជននិងប្រជាជន​ត្រូវការ​​​​យកចិត្តទុក​ដាក់​​​ក្នុង​ការ​អនុវត្តន៍ដ៏ល្អ​ការងារ​កសាង​និង​ធ្វើល្អប្រសើរ​ តាមយុទ្ធសាស្រ្តរបស់បក្ស​។

មុននោះ នៅពេល​និយាយអំពី​គ្រោះ​ថ្នាក់​របស់បក្ស​និង​របប យើង​តែងតែ​​លើកឡើង​អំពី​ឧបាយកល​ប្រែ​ប្រួល​​សន្តិភាព​របស់​ពួក​សត្រូវ រហូតដល់​សេចក្តី​សម្រេចចិត្ត​មជ្ឈិម​ (នីតិកាល ១១) បាន​​លើកឡើង​អំពីស្ថានភាពថម​ថយ​សតិអារម្មណ៍​នយោបាយនិងសិលធម៌ក្នុង​​ជីវភាព​រស់នៅ ហើយ​សេចក្តី​សម្រេចចិត្ត​មជ្ឈិម​បក្ស ៤​ (នីតិកាល ១២) បាន​បង្ហាញ​យ៉ាង​ច្បាស់សាស់​និង​វិភាគ​យ៉ាង​ជ្រាល​ជ្រៅ​ស្ថាន​ភាព​​“បំរែបំរួល​ដោយ​ខ្លួន​ឯង” ​“ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង”​ ដែល​ប្រព្រឹត្តិ​នៅ​ផ្ទៃក្នុងបក្ស។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញថ្លែងសន្ទរកថាណែនាំបញ្ជាក្នុងសន្និសីទកម្មាភិបាលទូទាំងប្រទេសសំដៅ
ផ្សព្វផ្សាយនិងជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈិម ៤ នីតិកាល ១២។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមសន្និសីទនេះ។
រូបថត៖ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ស្ថានភាព​ថ្មី​នៃ​សេចក្តី​សម្រេចចិត្ត​មជ្ឈិម ៤ (នីតិកាល ១២) បាន​លើកឡើងការ​យល់ដឹង​​​​អំពីភាព​ថមថយ​​នូវ​សតិអារម្មណ៍នយោបាយ ​​​​ការ​វិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​ដូច​ម្តេច? ​ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង សង្កត់​ធ្ងន់​គ្រោះថ្នាក់​និង​ផល​វិបាក​មិនអាច​ប៉ាន់​ស្មានជាមុន ព្រមទាំងបញ្ជាក់ពី​បេ្តជ្ញាចិត្តនូវការរុញ​ច្រាន​ឲ្យ​ថយ​ក្រោយ​ដោយ​វិធានការ​ទាំងបួននិង​តភ្ជាប់​រវាង​“កសាង“ “ប្រឆាំង​” ក្នុង​នោះ​“ការកសាង”​គឺ​ភារកិច្ច​​មូលដ្ឋាន​​និងយូរ​អង្វែង រីឯ​ការ​“ប្រឆាំង​“គឺ​ភារកិច្ច​សំខាន់​និង​ចាំបាច់​ផង។
 
ទិសដៅ​គឺ​ការពុះពារ​​​​ភាព​ខ្សោយ​ក្នុង​កិច្ចការរបស់​កម្មាភិបាល​និងគ្រប់គ្រង​កម្មាភិបាល។ បើសិន​ជា​ យើង​ចាត់​ទុ​កការងារ​កសាង​បក្សគឺជាគ្រឹះ​ស្ថាន​មួយ ហើយ​​កិច្ចការរបស់​កម្មាភិបាល​គឺ​ដំណាក់កាល​សំខាន់​នៃ​គ្រឹះ​ស្ថាន​នេះ មូលហេតុមួយក្នុងចំណោម​មូលហេតុ​ទាំង​ឡាយ។

កម្មាភិបាល​គឺ​ឫស​របស់​បញ្ហា​ទាំងឡាយ ​​ការ​​ទទួល​ភាព​ជោគជ័យ​ ឬ បរាជ័យ​សុទ្ធតែ​អាស្រ័យ​លើ​កម្មាភិបាល។ គោល​មាគ៌ាល្អ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​កម្មាភិបាល​មិន​ឆ្លើយ​តប​នឹង​តម្រូវការ សូម្បីតែ​ធ្វើ​ខុស មាគ៌ានេះ​មិនអាច​​អនុវត្តន៍បានទេ...

សេច​ក្តីសម្រេចចិត្ត​មជ្ឈិម​លើកទី ៤ នេះ ទន្ទឹម​នឹង​​ដំណោះស្រាយ​សតិអារម្មណ៍​​នយោបាយ ​លេចក្តី​សម្រេចចិត្ត​នេះ​ក៏បាន​លើកឡើង​​​​ដំណោះស្រាយ​នូវយន្តការ គោលនយោបាយ ប្រកបដោយ​គ្រប់គ្រាន់ លើក​តំកើង​វិន័យ ច្បាប់ គោ​រព​ច្បាប់​ជា​ដាច់​ខាត សង្កត់ធ្ងន់​​នូវការអ​នុវត្តន៍​​យ៉ាង​ត្រឹម​ត្រូវ​​យន្តការ​គ្រប់គ្រង​​​​សំរាប់​ការប្រើប្រាស់​អំណាច​របស់​អ្នក​កាន់អំណាច​ ​ ត្រូវដោះស្រាយយ៉ាង​តឹង​រឹងលើបទល្មើស ធ្វើឲ្យប៉ះពាល់ដល់សាធារណៈមតិ។

​ថែមទាំង ត្រូវ​អនុវត្តន៍​ដ៏​ចំហរ តម្លាយភាពក្នុង​​ការ​គ្រប់​គ្រង ​លុប​បំបាត់​យន្តការ “សុំ-ឲ្យ” “ត្រួត​ -ផ្តល់”​ រួម​ចណែក​ក្នុងការទប់​សង្កាត់ រុញ​ច្រាន​ឲ្យ​ថយ​ក្រោយអំពើ​ពុករលួយនិង​អំពើ​អសកម្ម ​​ទទួល​ផល​​ប្រយោជន៍​របស់​ក្រុម ទីធ្លាខាង​ក្រោយ ឆ្លៀត​យក​ផល​ប្រយោជន៍...


លោកអគ្គលេខា ង្វៀនភូត្រុង ប្រធានគណៈកម្មាការណែនាំបញ្ជាមជ្ឈិមអំពីការប្រឆាំងអំពើពុករលួយ
អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទរបស់គណៈកម្មាការអចិន្ត្រៃយ៍ណែនាំបញ្ជាមជ្ឈិមអំពីការប្រឆាំងអំពើពុករលួយ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង លេខាបក្សគណៈកម្មាការបក្សយោធាមជ្ឈិម អញ្ជើញថ្លែងសន្ទរកថា
ក្នុងសន្និសីទយោធានិងនយោបាយកងទ័ពទាំងមូល ឆ្នាំ២០១៦។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង សមាជិកនៃគណៈកម្មាការអចិន្ត្រៃយ៍បក្សនគរបាលមជ្ឈិម
អញ្ជើញថ្លែងសន្ទរកថាណែនាំក្នុងសន្និសីទបក្សនគរបាលមជ្ឈិម។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងសន្និសីទគណៈកម្មាការមជ្ឈិម
រណសិរ្សមាតុភូមិវៀតណាមលើកទី ៦ នីតិកាល៨។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខកម្មាភិបាលនិងប្រជាជនរស់នៅឃុំកុលាន់
ស្រុកដុងអាញ ទីក្រុងហាណូយ (Co Loa Dong Anh Ha Noi)។
រូបថត៖ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្មីៗ នេះ ​បណ្តា​បទបញ្ញតិ្តរបស់​មជ្ឈិម របស់​រដ្ឋាភិបាល​ ត្រូវ​បាន​អបអរសារទ ដូចជា៖ ការ​ផ្លាស់​ប្តូរ​ឆ្នាំ​កំណើត ​​ជូន​លុយ​ដើម្បី​ផ្លាស់​ប្តូរ​ការងារ ហាម​ការ​ផឹក​ស៊ី ជូន​អំណោយ...

​សេចក្តី​សម្រេចចិត្ត​មជ្ឈិម​លើកទី ៤ បាន​ទទួល​​ឯកភាព​ដ៏​ខ្ពស់ ប្តេជ្ញា​យ៉ាង​ខ្លាំង​ នា​សព្វ​ថ្ងៃនេះ​ ប្រការ​សំខាន់​កឺ​​​ធ្វើ​យ៉ាង​ណា ដើម្បី​ការ​ប្តេជ្ញាចិត្ត​ក្លាយទៅ​ជា​អំពើ​ជាក់​ស្តែង និយាយត្រូវ​ការធ្វើ​។

​បន្ទាប់ពី​មាន​ការ​ដឹក​នាំ ប្រហាក់ប្រហែល​​ម៉ាស៊ីន​ទាំង​មូល ប្រព័ន្ធទាំងមូល​បាន​ចូល​រួម​ក្នុង​ការ​ផ្លាស់ប្តូរនេះ ថ្នាក់​បក្ស​ អង្គការ​បក្ស​ទាំង​មូល រដ្ឋសភា រដ្ឋាភិបាល គ្រាប់​ជាន់គ្រប់ថ្នាក់​ គ្រាប់​ផ្នែក​រួម​ជាមួយ​គ្នា​​ពង្រឹង​ស្មារតី​​ទទួល​ខុស​ត្រូវ អនុវត្តន៍​ដោយ​ស្មារតី​ដ៏​ខ្ពង់ខ្ពស់ រួម​ចំណែក​ក្នុង​ការ​តស៊ូ​រួម។
 
កម្មាភិបាល បក្សជន ប្រជាជន​​យ៉ាង​ច្រើន​កុះករសុខ​ចិត្ត​គាំទ្រនិង​សង្ឃឹមថា៖ សេចក្តី​សម្រេចចិត្ត​នេះ​ត្រូវអនុវត្តន៍​​ប្រកបដោយ​ពេញ​លេញ បង្ក​ការ​ប្រែប្រួល​​ដ៏​ច្បាស់​លាស់​​។

កិច្ចការកសាង ធ្វើ​កាន់តែល្អប្រសើរ​បក្សថែមទៀត គឺជា​ភារកិច្ច​សែន​ពិបាក​ ស្មុកស្មាញ ប៉ុន្តែយើង​ចាំបាច់​អនុវត្តន៍។

បញ្ហា​​ដែល​ដាក់ចេញ​៖ ធ្វើ​យ៉ាង​ម្តេច? ​ដើម្បី​អង្គការ​បក្សនិង​ម៉ាស៊ីន​រដ្ឋ​​​បរិសុទ្ធ មួន​មាំ ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច សង្គម​​ស្ថិតស្ថេរភាព​ ប្រទេសជាតិ​អភិវឌ្ឍន៍​ប្រកបដោយឥតឈប់ឈរ។

ជាបឋម ប្រជាជន​​​ត្រូវបាន​ជីវភាព​រស់​នៅ​សុដមរមនា ប្រជាជន​នឹង​ស្ងប់ចិត្ត ជឿ​ជាក់​ ប្រទេសជាតិនឹង​មាន​សន្តិភាព​ ដូច្នេះ ទើប​អភិវឌ្ឍន៍។

ហេតុនេះ យើង​ត្រូវ​គិតគូរ​យ៉ាង​ហ្មត់​ចត់​​និង​បញ្ជាក់​ថា៖ ភារកិច្ច​កសាង​បក្ស​គឺ​ជា​គ្រឹះ​ស្ថាន​ និងអនុវត្តន៍​ទន្ទឹម​នឹង​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ជា​ភារកិច្ច​ស្នូល។

សេចក្តីសម្រេចចិត្ត​មជ្ឈិម​លើកទី ៤ (នីតិកាល ១២) ស្តីពីការកសាង​បក្សដែល​ត្រូវបាន​អនុវត្តន៍​ជាមួយ​​បណ្តា​សេចក្តីសម្រេចចិត្ត​ផ្សេងៗ​ទៀត​របស់មជ្ឈិម រដ្ឋសភា រដ្ឋាភិបាល បង្កើត​ការ​ប្រែប្រួ​លដ៏​ព្រមៗគ្នា លើគ្រប់​ជ្រុង​ជ្រោយ​។

និទាយរដូវ​កំពុង​ឈាន​មក​ដល់​ និងផ្តល់​កម្លាំង​រស់​ដ៏ថ្មី ក្តី​ជឿជាក់​ថ្មី។​ ដើម្បី​ឆ្លៀត​យក​ ឆ្លង​កាត់​ឧបសគ្គ បក្សទាំង​មូល ប្រជាជន​ទាំងមូល បក្ស​និង​ប្រជាជន​​ ​កងទ័ព​ទាំង​ឡាយ​ត្រូវ​​​សាមគ្គី រួម​កម្លាំង​​​និង​កាយ​ចិត្ត ពង្រឹង​ស្មារតី​​​​ស្រឡាញ់​ប្រទេសជាតិ ស្មារតី​ ប្រាជ្ញា​និង​ប្រពៃណី​របស់ប្រទេស​វៀតណាម ខិត​ខំ​ប្រឹង​ប្រែង​​សំដៅ​អនុវត្តន៍​សេចក្តី​សម្រេចចិត្តនៃ​សន្និសីទបក្ស​លើកទី ១២ ចូល​ក្នុង​ជីវភាព បេ្តជ្ញាចិត្ត​កសាង​បក្ស​កាន់តែ​បរិសុទ្ធ ខ្លាំង​ក្លា ប្រទេស​ជាតិ​យើង​កាន់​តែ​អភិវឌ្ឍន៍ សម្បូរ៍​រុង​រឿង ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ​និង​សុភមង្គលដែរ។

-សូម​អុរគណ​លោកអគ្គលេខាបក្ស !

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែត​រូបភាព​វៀតណាម
 

 

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top