• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លោកស្រីប្រធានរដ្ឋសភាបានបញ្ចប់ដំណើរទស្សនកិច្ចទៅបរទេសជាលើកដំបូងប្រកបដោយជោគជ័យ

នា​រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ លោកស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន ​បាន​ត្រឡប់​មក​ដល់មាតុភូមិវិញ និង​បញ្ចប់​ដំណើរទស្សនកិច្ចផ្លូវការនិង​ជា​មិត្តភាព​នៅ​​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ព្រះ​រាជាណាចក្រកម្ពុជា និងដំណើរ​ទស្សនកិច្ច​​ផ្លូវការនៅសហភាព​មីយ៉ាន់ម៉ា​និងអញ្ជើញ​ចូលរួម​ក្នុងមហាសន្និបាត​អន្តរសភាអាស៊ានលើកទី ៣៧ (AIPA-៣៧)

ទស្សនកិច្ច​លើកនេះ​បាន​ប្រព្រឹត្តទៅ​​ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ ថ្ងៃទី១ ខែតុលា រួម​មាន ៣០ សកម្មភាព រួមចំណែក​ក្នុង​ការ​រឹត​បណ្តឹង​ថែមទៀត​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការរវាង​រដ្ឋសភាវៀតណាម​ រដ្ឋសភាឡាវ រដ្ឋសភាកម្ពុជានិង​រដ្ឋសភា​មីយ៉ាន់ម៉ា។ នេះ​ក៏គឺជា​ទស្សនកិច្ចទៅកាន់​បរទេសជាលើក​ដំបូង​របស់​លោក​ស្រី​ប្រធានរដ្ឋ​សភា ង្វៀន​ធីគីម​ង៉ឹន តាំងពី​លោក​ស្រី​ឡើង​កាន់តំណែង​ជា​ប្រធាន​រដ្ឋសភា​នីតិកាល ១៤។

​ក្នុង​នាមជា​​ប្រធាន​គណៈប្រតិភូ​​វៀតណាម ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី​មួយ​នៃ​ AIPA - ៣៧ ដែលបាន​ប្រព្រឹត្តទៅ​នៅ​​រដ្ឋធានី Nay Pyi Taw នៃ​សហភាពមីយ៉ាន់ម៉ា លោកស្រី​ប្រធាន​រដ្ឋសភា ង្វៀន​ធីគីម​ង៉ឹន​ បាន​អះអាង៖ វៀតណាម​ចូលរួម​យ៉ាង​សកម្មនិងវិជ្ជមាន ហើយ​មាន​ការទទួល​ខុស​ត្រូវ​ចំពោះ​បណ្តា​បញ្ហា​អន្តរជាតិ​និង​បញ្ហាក្នុងតំបន់ រួម​ចំណែក​ក្នុងការ​កកើត​និង​ផ្លាស់​ប្តូរ​ថ្មីបណ្តា​បទដ្ឋាន​សកម្មភាព​របស់ AIPA សហប្រតិបត្តិការ ​ដើម្បី AIPA មានសកម្មភាពរស់រវើកមួយ​​និង​ ASEAN ជឿន​លឿនមួយ។


លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotu ទទួលស្វាគមន៍ លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបពិភាក្សាកាងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotu។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន និង លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotu អញ្ជើញ
ជាសហអធិបតីភាពក្នុងសិក្ខាសាលាអំពី ''បទពិសោធន៍នូវការគ្រប់គ្រងបំណុលរដ្ឋ''។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចំណុច​សំខាន់​ក្នុង​​ដំណើរទស្សនកិច្ចជា​​មិត្តភាព​នៅ​ប្រទេសឡាវ គឺលោកស្រី​ប្រធាន​រដ្ឋ​សភានៃ​ប្រទេស​ទាំង​ពី​បាន​អញ្ជើញ​ជា​សហអធិបតីភាព​ក្នុងសិក្ខាសាលា“ បទពិសោធន៍​នូវការ​គ្រប់​គ្រង​បំណុល​រដ្ឋ ”។ សិក្ខាសាលានេះ​បាន​បង្ហាញ​តួនាទី​និង​ការទទួល​ខុសត្រូវ​របស់​រដ្ឋ​សភា​នៃ​ប្រទេសទាំងពីរ​ចំពោះ​បណ្តា​បញ្ហា​សំ ខាន់ៗរបស់​ប្រទេសជាតិក្នុងការគ្រប់គ្រង​សេដ្ឋកិច្ច ព្រមទាំង​បង្ហាញ​យ៉ាង​រស់​រវើកនូវទំនងក់ទំនង​សហប្រតិបត្តិការ​​​កាន់​តែ​​​រឹត​បណ្តឹង ប្រសិទ្ធិភាព​រវាង​រដ្ឋ​សភានិង​រដ្ឋាភិបាល​​នៃ​ប្រទេសទាំងពីរវៀតណាមនិងឡាវ​។

នៅព្រះរាជាណាចក្រកម្ពុជា លោកស្រី​ប្រធានរដ្ឋ ង្វៀន​ធីគីមង៉ឹន​ បាន​ជួពពិភាក្សាការងារ​ជាមួយ​ សម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ភាគី​ទាំងពីរ​បាន​ចាត់​ទុក​ថា ក្នុង​សភាពការណ៍​ពិភពលោក​និង​ក្នុង​តំបន់​ ដែល​មាន​ការ​វិវឌ្ឍន៍ដ៏​​​​ស្មុគ​ស្មាញ​ ទំនាក់ទំនង​សាមគ្គី​រវាង​ប្រទេស​ទាំងពីរ​ត្រូវការ​ពង្រឹង​និង​អភិវឌ្ឍន៍។ ភាគី​វៀតណាម​បាន​អះអាង​​ថា៖ ដូចជាពីមុននិងក្រោយ ជានិច្ចជាកាលយកចិត្តទុក​ដាក់​និង​អាទិភាព​ដំបូង​ចំពោះ​ការ​ពង្រឹង​និង​បង្កើន​ទំនាក់ទំនង​​ជា​ប្រទេសជិតខាង​ល្អប្រសើរ មិត្តភាពជា​ប្រពៃណី សហប្រតិបត្តិការ​លើគ្រប់​វិស័យ ចីរភាព​ជា​យូរ​អង្វែង​ជាមួយ​ប្រទេស​កម្ពុជា។


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា។ រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​កិច្ច​ពិភាក្សាជាមួយ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អបអរសាទរ​ចំពោះ​លទ្ធផល​បោះ​​បង្គោល​ខណ្ឌសីមារវាង​ប្រទេសទាំងពីរ​ដែល​ទទួល​បាន​ក្នុងរយៈពេល​កន្លងទៅ​ លោកស្រី​ ប្រធានរដ្ឋ​ស​ភា​ ង្វៀន​ធីគីមង៉ឹន​ និង​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ឋ​សភាមាន​បំណង​ប្រាថ្នាចង់ឲ្យប្រទេសទាំងពីរ​ដោះស្រាយ​បណ្តាបញ្ហា​សេសសល់​លើ​ខ្សែ​ព្រំដែន ដែល​ប្រទេស​ទាំងពីរកំពុងកសាង​ ដើម្បីក្លាយទៅ​ជា​​ខ្សែ​ព្រំដែន​សន្តិភាព​ មិត្តភាព សហប្រតិបត្តិការ​និងអភិវឌ្ឍន៍ ព្រមទាំង​ចាត់ទុកថា​សម្រេច​ការងារ​បោះ​ខណ្ឌសីមា​គឺជា​ទ្រព្យសម្បត្តិ​ថ្លៃថ្នូរ​សំរាប់កូនចៅជំនាន់​ក្រោយ​ៗ។
 

នៅ​ប្រទេស​មីយ៉ាន់ម៉ា ចំណុចសំខាន់​ក្នុង​បណ្តា​ជំនួបពិភាក្សា ថ្នាក់ដឹកនាំ​មីយ៉ាន់ម៉ា​សុទ្ធតែ​វាយ​ខ្ពស់​បណ្តា​សមិទ្ធផល​សេដ្ឋកិច្ច​ - សង្គម​ ដែល​វៀតណាម​ទទួល​បាន​ក្នុង​បុព្វ​ហេតុ​ផ្លាស់​ប្តូរ​ថ្មី​និង​ថ្លែង​​បំណង​ប្រាថ្នាអំពី​វៀតណាម​​ចែក​រំលែក​បទពិសោធន៍ពី​បណ្តា​សមិទ្ធិផលនេះ។ ថ្នាក់​ដឹក​នាំ​​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា៖ មីយ៉ាន់ម៉ា​កំពុង​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​និង​ធ្វើ​​សមាហរណកម្ម​អន្តរជាតិនឹង​បង្ក​លក្ខណៈងាយស្រួល​ថែមទៀត​​​ខាង​គោល​នយោបាយ​ច្បាប់​ ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស​ក្នុងនោះ​មាន​វៀតណាម។


លោកប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ជួបពិភាក្សការងារជាមួយ លោកប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
Mahn Win Khaing Than។ រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន អញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាត AIPA-37
នៅរដ្ឋធានី Nay Pyi Taw នៃសហភាពមីយ៉ាន់ម៉ា។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA-37។
រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

 

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top