• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោកស្រីCatherine Karnowនិងរឿងរ៉ាវពីវៀតណាម

ផ្ទាំងរូបថត​ដែលប្រឌិតនៅប្រវត្តិសាស្រ្ត​ពីសង្រ្គាមដល់​សន្តិ​ភាព និង​ពីរឿង​រ៉ាវ​សាមញ្ញ​ធម្មតា​ស្តីពី​ជីវភាព​ជីវិត​រស់នៅ​ របស់​ប្រជា​ជន​​វៀត​ណាម ដោយ​ជាងថត​រូបជន​ជាតិ​អាមេរិក លោក​ស្រីCatherine Karnow ជាអ្នក​អនុវត្ត​និងរក្សា​ហើយបន្សល់​ទុកនៅ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង តាម​រយៈ​តាំង​ពិព័រណ៍​រូប​ថត៖ “វៀត​ណាម - ២៥​ឆ្នាំនៃទឹក​ដីមួយ​កំពុង​តែ​ផ្លាស់​ប្តូរ”។

លោកស្រី Catherine Karnow បានពិភពលោក​ដឹងស្គាល់ជាជាងថត​រូបមួយ​រូប​ធ្វើការ​នៅទស្សន​វដ្តី National Geographic ដោយ​មានរូបថត​ពីទេសភាព​ដ៏ល្បីឈ្មោះជា​ច្រើន។ ឪពុក​របស់លោក​ស្រីជាអ្នក​កាសែត Stanley Karnow ជា​អ្នក​និពន្ធ​នូវ​សៀវ​ភៅ “វៀត​ណាម៖ ប្រ​វត្តិសាស្រ្ត​មួយ”។ មនោ​សញ្ចេត​នា​របស់​ឪពុក​លោក​ស្រី​ចំពោះ​ទឹក​ដី​វៀត​ណាម បាន​បណ្តុះ​គំនិត​ឲ្យ លោក​ស្រី Catherine។ នោះ​គឺជា​មូល​ហេតុ​ដែល​លោក​ស្រី​មក​កាន់​វៀត​ណាម ទុក​ដូចជាភព្វ​ព្រេង​វាសនា​មួយ ក្នុងអំឡុង​ជាង២៥​ឆ្នាំកន្លង​មក។ លោក​ស្រី​បាន​ធ្វើ​ដំណើរ​និង​ឆ្លង​កាត់​តាម​បណ្តោយ​នៃទំហំ​ទឹក​ដី ដើម្បី​ថតរក្សា​ទុកនូវ​ដំណើរផ្លាស់​ប្តូរខ្លូន​របស់​សង្គម​វៀត​ណាម។ សមិទ្ធិ​ផល​នៃ​ការ​ធ្វើ​ដំណើរ​នោះ បាន​តាំងបង្ហាញ​ក្នុងកា​រតាំងពិព័រណ៍៖ “ វៀត​ណាម - ២៥ឆ្នាំនៃ​ទឹកដីមួយ​កំពុង​តែផ្លាស់​ប្តូរ” ទើប​នឹង​បាន​ឧទ្ទេស​នាម​ដល់មហាជន​នៅរដ្ឋធានី​ហាណូយ​ថ្មីៗនេះ។


ឯកអគ្គរដ្ឋទូតអាមេរិកនៅវៀតណាមលោក Ted Osiusថ្លែងសុន្ទរកថាក្នុងពិធីបើកតាំងពិព័រណ៍រូបថត។

នាឱកាសតាំងពិព័រណ៍រូបថត លោកស្រីCatherine Karnow ក៏ចុះផ្សាយបង្ហាញសៀវភៅរូបថត បានថតរក្សាទុក ក្នុង​រយៈពេល២៥ឆ្នាំ ដែលខ្លួនរស់នៅវៀតណាម។

ជ្រុងមួយនៃបរិយាកាសតាំងពិព័រណ៍រូបថតក្រោមប្រធានបទ៖ “សំណល់សង្រ្គាម”។

សាច់ញាត្តិនៃគ្រួសារលោកឧត្តមសេនីយ វ៉ង្វៀនយ៉ាប អញ្ជើញមកចូលរួមតាំងពីព័រណ៍រូបថត។

បងស្រីត្រឹនធីដេប តួអង្គក្នុងរូបថត “នារីលើរថភ្លើងថុងញ៉ឹក” លោកស្រី Catherine Karnow ថត​នៅឆ្នាំ​១៩៩០ បាន​​ជួប​វិញ​​នូវ​អ្នក​ដែល​ថត​រូប​ខ្លួន​ក្នុង​ថ្ងៃ​បើក​តាំងពិព័រណ៍រូបថត។

តាំងពិព័រណ៍បានបែងចែកតាម​ប្រធានបទ៖ រូបថតពីប៉ុន្មានឆ្នាំដើម​ទស្សវត្សរ៍៩០ រូបថត​ពីលោក​ឧត្តមសេនីយ៍​ វ៉ង្វៀន​យ៉ាប រូបថត​ពីកុមារ​ជ្រាបជាតិ​ពុលដេអូ​ស៊ីន និង​រូបថត​ពីវៀតណាម​បច្ចុប្បន្ន។

មនុស្សនៅក្នុង​រូបថត បានលោកស្រី Catherine ថតផ្សារភ្ជាប់នឹងជី​វភាពរស់នៅនិង​ប្រវត្តិសាស្រ្ត របស់​វៀត​ណាម ក្នុង​ដំណាក់​កាល​ជាក់​ស្តែង​មួយ។ ក្នុងផ្នែករូបថត​វៀតណាម​បច្ចុប្បន្ន យើង​ខ្ញុំបាន​ជួប​ប្រទះ​នូវរឿង​រ៉ាវ​ពីអ្នក​ដើរ​លក់​ឥវ៉ានខាងមុខ​នៃមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយនៅសាយ​ហ្គន នោះគឺ​ជារូបភាព​ពីស្រទាប​ពលករ​ក្រីក្រក្នុង​ជីវភាព​នៃទីផ្សារ​ដែលមានកម្រិត​ប្រាក់ចំណូលទាប​ និងជីវភាពរស់​នៅលំបាក។ ឬដូច​រូបថត​ពាណិជ្ជ​ករ ដាំង​ឡេ​ង្វៀន​វូ ដែល​មាន​ទឹកមុខ​ព្រួយ​កង្វល់។ បង្ហាញ​ពីគោលបំណង​នាំយកផលិត​ផល​កាហ្វេវៀត​ណាម ចូល​ទីផ្សារ​ឲ្យ​បាន​ច្រើន។ រូបភាព​ក្រុមអ្នកបម្រើរបស់​ក្រុមហ៊ុន​អាកាសយាន​ចរណ៍វៀត​ណាម បង្ហាញ​ភាព​ផ្លាស់ប្តូរ​ខ្លួន​នៃផ្នែ​ក​ដឹក​ជញ្ជូន​ទំ​នើប កំពុង​តភ្ជាប់ជាមួយ​ពិភព​លោក។ តាមរយៈ​សិល្បករ​ថាយហ្វា ក្នុង​ឈុត​រឿង​ដែល​និយាយ​ពីការ​ផ្លាស់​ប្តូរ​ភេទ ដើម្បី​បញ្ជាក់​ទូទៅនូវ​បញ្ហាសង្គម​ក្តៅគគុក។ រឿងរ៉ាវវៀត​ណាមនៅបានឆ្លុះ​បញ្ចាំង​ជាក់​ស្តែង ក្នុង​កែវភ្នែក​សប្បាយរីករាយ​ របស់​គ្រួបង្រៀននៅក្នុង​រថភ្លើង​ថុង​ញ៉ឹក ធ្វើដំណើរ​បណ្តោយ​ពីភាគ​ខាង​ជើង ដល់​ភាគ​ខាង​កណ្តាល​និងភាគខាង​ត្បូង។ល។

ចំណែករូបថតពីលោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប អ្នកកាសែតបាន​ថតយ៉ាងលម្អិត ចាប់ផ្តើម​ពីពេល​លោក​ស្រី​មាន​ឱកាស​ទៅសួរ​សុខទុក្ខលោក​ឧត្តសេនីយ៍ លើកដំបូង​បង្អស់នៅ​ឆ្នាំ១៩៩០ រហូត​ដល់​ពេលលោក​ស្រីទស្សនា​ផ្ទាល់​នៅ​ពិធីបុណ្យសព​លោក​ឧត្តមសេនីយ៍​នៅឆ្នាំ២០១៣។ រឿងរ៉ាវ​ដែល​រំភើបចិត្ត​នៅទី​នេះ គឺជា​មនោសញ្ចេតនា​របស់​ប្រជា​ជន​ចំពោះលោកឧត្តមសេនីយ៍ ជាអ្នក​បង្កើត​បាន​ប្រវត្តិ​សាស្រ្ត​ដោយ​ការឆ្លង​កាត់​សង្រ្គាម​ប្រឆាំង​បារាំង​និង​អាមេរិក។ លោកស្រី Catherine ដូចជា​ប្រជាជន​វៀតណាម​មួយរូបសម្រប​ខ្លួនចូល​ក្នុងជួរ​ ​អ្នកជូន​ដំណើរ​លោកឧ​ត្តមសេនីយ៍​ដោយ​អារម្មណ៍​គោរព។ រូបថតរបស់​លោក​ស្រី​ពី​លោក​ឧត្តមសេនីយ៍​ វ៉ង្វៀនយ៉ាប បានគ្រួសារ​លោក​ឧត្តមសេនីយ៍​ទុកដូច​ជាកេរដំណែល​កម្រ​មួយ។ បុត្ររបស់​លោក​ឧត្តមសេនីយ៍ដូ​ចជា បង​វ៉ឌៀន​បៀន បងស្រីវ៉ហុង​ផុក បងស្រី​វ៉ហ្វាប៊ិញ​សុទ្ធតែមក​ទស្សនា តាំង​ពិព័រណ៍​និងសែន​រំភើបពេល​ទស្សនា​ឡើងវិញ​នៅរូបថត​ពីឪពុក​របស់​ខ្លួន។

រូបថតលោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប មួយចំនួនរបស់ជាងថតរូប Catherine Karnow៖


រូបថតលោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប “កំពូលភ្នំភ្លើងគ្របដណ្តប់ដោយព្រិល” ដ៏ល្បីឈ្មោះរបស់លោកស្រី Catherine។

លោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប មកសួរសុខទុក្ខមឿងផាំងម្តងទៀត នៅឆ្នាំ១៩៩០។

លោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប មកសួរសុខទុក្ខមន្ទីរបញ្ជាការយុទ្ធនាការឌៀនបៀនភូ នៅឆ្នាំ១៩៩០។

កាន់មរណទុក្ខទូទាំងប្រទេសលោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប ឆ្នាំ២០១៣។

ផ្នែករូបថតពីជាតិពុលដេអូស៊ីន កូនកាត់វៀតណាម-អាមេរិក ក៏ជារឿងរ៉ាវរំភើបចិត្តនឹងទាន់ព្រឹត្តិកាណ៍ដែរ។ សារ​​លិខិត​ដែល លោកស្រី Catherine ចង់ផ្តាំផ្ញើថា៖ សង្រ្គាមនៅវៀតណាមនិងអាមេរិកបានបញ្ចប់៤០ឆ្នាំ ប៉ុន្តែ​​​វានៅ​តែជា​រឿងរ៉ាវ​មានការចង​ចាំជានិច្ច​កាល។ ប្រឈមមុខ​នឹងសោកនាដកម្ម​ក្នុងអតីតកាល គឺ​ដើម្បី​ចាប់​​ផ្តើម​នៅ​ដំណើរ​ផ្សះផ្សា ដើម្បី​ស្វែងរកនូវ​ក្តីសង្ឃឹមមួយ ឆ្ពោះទៅអនាគត។

ក្បែររូបថត​អតីតកាល គឺជារូបថតក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី ឆ្លុះបញ្ចាំងទឹកដីវៀត​ណាមមួយ កំពុង​បើក​ទ្វារ​ឆ្ពោះ​ទៅ​ពាណិជ្ជកម្មអន្តរជាតិ  ដែលពាក់ព័ន្ធដល់ចលនានៃជីវិតរបស់ប្រជាជន ក្នុងការធ្វើសមាហរណកម្ម។

រឿងរ៉ាវវៀតណាម ឆ្លងតាមរយៈរូបថតរបស់ស្រី Catherine Karnow នៅបង្កើត​លក្ខណៈពិសេសឲ្យទស្សនិក​ជន ពេល​មនុស្សនៅ​ក្នុងរូប របស់លោកស្រីក៏​មានវត្តមាន​ក្នុងពិធីបើក​តាំងពិព័រណ៍នេះដែរ ហើយ​រួមជាមួយ​ជាង​ថត​រូបនា​នា ចែករំលែង​រឿងរ៉ាវដ៏ជក់​ចិត្តរបស់ខ្លួន។ លោកស្រី Catherine Karnow រំភើប​ចិត្តសំណេះ​សំណាល​​ថា៖ តាំង​ពិព័រណ៍  “ វៀត​ណាម - ២៥ឆ្នាំនៃទឹកដីមួយ​កំពុងតែផ្លាស់​ប្តូរ” ជាឱកាស ដើម្បីខ្ញុំសម្តែង​ទឹក​ចិត្ត​គោរព ចំពោះ​អ្នក​ដែល​បានបោះជំហានឈានចូល​ជីវិត របស់យើងខ្ញុំ និង​ធ្វើឲ្យវៀតណាម​ក្លាយជា​មួយ​ចំណែក​នៅក្នុង​ក្រឳ​បេះដូង​យើង​ខ្ញុំ៕

រូបភាព​មួយចំនួនពី “វៀតណាម-២៥ឆ្នាំនៃទឹកដីមួយកំពុង​តែផ្លាស​ប្តូរ” ឆ្លង​តាម​កញ្ចក់​ម៉ា​ស៊ីន​​ថត​រូប​​របស់ លោក​ស្រី Catherine Karnow៖


រូបថត “ស្រ្តីនៅលើរថភ្លើងថុងញ៉ឹក” ដោយ លោកស្រីCatherine Karnowថតនៅឆ្នាំ១៩៩០ - រូបថតរបស់លោកស្រីCatherineនៅតាំងពិពរ័ណ៍។

វិញហាឡុងឆ្នាំ១៩៩០ -រូបថតរបស់លោកស្រីCatherineនៅតាំងពិពរ័ណ៍។

វៀតណាមសម័យផ្លាស់ប្តូរថ្មី ដោយរូបភាពពាណិជ្ជករអង្គុយលើស៊ីក្លូ ឆ្នាំ១៩៩៤ -រូបថតរបស់លោកស្រីCatherineនៅ​តាំងពិពរ័ណ៍។

សមាជិកចុងក្រោយបង្អស់នៃរាជការង្វៀន -រូបថតរបស់លោកស្រីCatherineនៅតាំងពិពរ័ណ៍។

ផ្លាកផ្សាយពាណិជ្ជកម្ម Coca Cola ផ្តើមបង្ហាញខ្លួននៅហាណូយ ក្នុងពាក់កណ្តាលទស្សវត្សរ៍១៩៩០ -រូប​ថត​របស់​លោក​ស្រី Catherineនៅតាំងពិពរ័ណ៍។

វគ្គសិក្សា Golf ឆ្នាំ១៩៩៤ -រូបថតរបស់លោកស្រី Catherineនៅតាំងពិពរ័ណ៍។

សិក្ខាកាមស្ត្រីអាកាសចរណ៍ -រូបថតរបស់ លោកស្រី Catherineនៅតាំងពិពរ័ណ៍។

សំឡឹងពីអគារ Bitexco ៦៨ជាន់ឆ្នាំ២០១១ -រូបថតរបស់ លោកស្រីCatherineនៅតាំងពិពរ័ណ៍។

អត្ថបទ៖ ប៊ិចវឹន   រូបថត៖ វៀតកឿង

thachdicon

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top