• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក អញ្ជើញបំពេញទស្សនកិច្ចប្រទេសជប៉ុននិងចូលរួមសន្និសីទកំពូល G7 បើកទូលាយ

ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសជប៉ុននិងចូលរួម​សន្និសីទ​កំពូល​បណ្តា​ប្រទេស​ឧស្សហកម្ម​អភិវឌ្ឍន៍ (G7) បើកទូលាយ​នៅ Mie នៃប្រទេសជប៉ុន (ចាប់ពីថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៦) របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក សំដៅ​ជំរុញទំនាក់ទំនង​នៃប្រទេស​វៀត​ណាម​និង​ប្រទេស​ជប៉ុន​ កាន់តែ​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ ជាក់ស្តែង​និង​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​រយៈពេល​ឆាប់ៗ ខាង​មុខនេះ រួមជាមួយ​បណ្តា​ប្រទេស ​G7ក្នុង ជួបពិភាក្សា​ស្តីពីដំណោះស្រាយ​​ដោយ​សន្តិវិធីនិងអភិវឌ្ឍមន៍​យ៉ាង​ស្ថេរភា​តំបន់អាស៊ី ប៉ាស៊ីហ្វិកនិយាយដោយឡែកនិង​ពិភព​លោក​ទាំងឡាយ​និយាយរួម។
វៀតណាម​អំពាវនាវ​សន្តិភាពនិងស្ថេរភាពនៅសមុទ្រខាងកើត

​នេះគឺជាលើកដំបូង ប្រទេសវៀតណាម​បានអញ្ជើញ​ចូលរួម​សន្និសីទកំពូល G7 បើកទូលាយ គូសចំណាំ​ការ​កត់ សម្គាល់​ចំពោះ​តួនាទីនិង​ការរួមចំណែក​របស់វៀតណាម​ក្នុង​បណ្តា​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ។ ថ្លែងសន្ទរកថា​ក្នុង​បណ្តា​កិច្ច​ប្រជុំ​នៃសន្និសីទកំពូល លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក​បានអះអាង​អំពីគោលជំហរ​របស់​វៀតណាម​ស្តីពីសន្តិភាព ស្ថេរភាព​និងអភិវឌ្ឍន៍​យ៉ាងចិរភា​ព​ក្នុង​តំបន់អាស៊ី  - ប៉ាស៊ីហ្វិកនិយាយដោយឡែក​និង​ពិភពលោកនិយាយជារួម។ ​

អញ្ជើញចូលរួម​ក្នុងស​ន្និសីទកំពូល​ បើកទូលាយនេះ​មាន​ថ្នាក់ដឹកនេះ​នៃបណ្តា​ប្រទេសក្នុង​ក្រុម​និង​ថ្នាក់ដឹកនាំបណ្តាប្រទេស​ជាភ្ញៀវ​រួមមាន៖ វៀតណាម ឥណ្ឌូនេ​ស៊ី ​ឡាវ បង់ក្លាដែស ប៉ាពូអាស៊ីនូវែលហ្គីណេស្រីលង្កាឆាដ រួមជាមួយ​បណ្តាអង្គការអន្តរជាតិ​ធំៗ នៅពិភព​លោក​ដូចជា៖ អង្គការសហប្រជាជាតិ (UN) ធនាគារពិភពលោក (IMF) មូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) អង្គការសហ​ប្រតិបត្តិការ​​និងអភិវឌ្ឍន៍សេដ្ឋកិច្ច ធនាគាអភិវឌ្ឍន៍អាស៊ី (ADB)

លោកនាយករដ្ឋមន្ត្រី​ចាត់ទុកថា បណ្តា​ប្រទេស ជាពិសេស​គឺបណ្តា​ប្រទេស​ក្នុងក្រុម G7 ត្រូវមានសម្លេង​និយាយនិងសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែក​ក្នុងការ​ពង្រឹង​បរិស្ថានសន្តិភាព ស្ថេរភាព​និង​ដោះស្រាយ​បណ្តា​បញ្ហារួម​នៅពិភពលោក​ក៏ដូច​ជាក្នុងតំបន់ផងដែរ ជាពិសេសគឺ​បណ្តាគោលដៅអភិវឌ្ឍន៍​ចិរភាព កសាង​ហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់​នឹងគ្រោះធម្មជាតិ ឆ្លើយតបនិងបម្រែបម្រួល​អាកាសធាតុ ប្រឆាំងនឹង​អំពើ​ភេរវកម្ម សន្តិសុខស្បឿងអាហារ ប្រភពទឹក ផ្លូវដែនសមុទ្រនិង​អាកាសចរណ៍។

លោកនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ការយកចិត្តទុក​ដាក់យ៉ាងខ្លាំង​លើ​តួនាទីសំខាន់ៗ​ នៃបណ្តា​ប្រទេស​ក្នុងក្រុមប្រទេស G7 ក្នុងការ​ជំរុញ​ការស្តារសេដ្ឋកិច្ចពិភពលោក តភ្ជាប់នឹង​ពាណិជ្ជកម្ម វិនិយោគ ក៏​ដូចជា​ដោះស្រាយបណ្តា​ការសាកល្បង​អភិវឌ្ឍន៍​ពិភពលោក​យ៉ាង​ប្រសិទ្ធភាព ដោយ​បរិយាកាសសន្តិភាព ស្ថេរភាព​ក្នុងតំបន់អាស៊ី  - ប៉ាស៊ីហ្វិក និង​លើពិភពលោក។ 

លើកឡើង​អំពី​បញ្ហា​សមុទ្រ​ខាង​កើត លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​បាន​អបអរសាទរ​បណ្តា​ប្រទេស​ ដែល​មាន​គោលជំហរ​សកម្ម​ គាំទ្រ​ប្រទេស​វៀតណាម​និង​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​​ជម្លោះ​នៅ​សមុទ្រ​ខាងកើត ដោយសន្តិវិធី សមស្រប​នឹង​សន្ធិសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិស្តីពី​ច្បាប់សមុទ្រ​ឆ្នាំ ១៩៨២ ធានាសន្តិសុខ សុវត្ថិភាព សេរីផ្លូវដែនសមុទ្រ អាកាស​ចរណ៍នៅសមុទ្រ​ខាងកើត រួមចំណែក​ក្នុង​ការ​រក្សាសន្តិភាព ស្ថេរភាព​សំរាប់​វិបុលភាពនិងការ​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក។
 
ឆ្លៀត​ឱកាសនេះ លោកនាយករដ្ឋមន្ត្រី​ក៏​មាន​បណ្តាជំនួប​​និង​ជួប​ពិភាក្សាទ្វេភាគី​ជាមួយ​​ថ្នាក់​ដឹក​នាំ​នៃបណ្តា​ប្រទេស​និង​បណ្តា​អង្គការ​អន្តរជាតិ​ដូចជា៖ ​លោកប្រធានាធិបតីបារាំង លោក​នាយករដ្ឋមន្ត្រី​កាណាដា លោកនាយករដ្ឋមន្ត្រី​អង់គ្លេស លោកនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក​ប្រធានាធិបតី​អាមេរិក លោកនាយករដ្ឋមន្ត្រី​អ៊ីតាលី លោកអគ្គលេខានៃអង្គការ​សហប្រជាជាតិ​​ លោកប្រធាន​គណៈកម្មាធិការអ៊ឺរ៉ុបនិង​ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប អគ្គនាយក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ប្រធាន​ធនាគារពិភពលោក...



លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ថតរូបជាមួយ បណ្តាប្រធានគណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុងសន្និសីទ G7 បើកទូលាយ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ អញ្ជើញ​ចូលរួមសន្និសីទ G7 បើកទូលាយ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​លោកប្រធានាធិបតីអាមេរិក Barack Obama និង​អធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​លោកប្រធានាធិបតីបារាំង Francois Holland។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។
រូបថត៖ ៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi។
រូបថត៖ ៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​លោកអគ្គលេខានៃអង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ ជួប​​លោកប្រធានគណៈកម្មាធិការអ៊ឺរ៉ុប Jean-Claude Juncker និង​ប្រធាន​ក្រុមប្រឹក្សាអ៊ឺរ៉ុប Donald Tusk។ រូបថត៖ ៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
ជំរុញទំនាក់ទំនងវៀតណាម  - ជប៉ុន​អភិវឌ្ឍន៍លើគ្រប់វិស័យ

​បន្ទាប់ពី​បញ្ចប់​កម្មវិធីនៃសន្និសីទកំពូល G7 បើកទូលាយ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក​បានទៅកាន់រាជធានីតូក្យូ ចាប់ផ្តើម​ដំណើរការបំពេញទស្សនកិច្ច​នៅ​ប្រទេសជប៉ុន​ តាម​សេចក្តីអញ្ជើញ​របស់​លោកនាយករដ្ឋមន្ត្រីជប៉ុន ។

នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​បាន​ផ្លាស់ប្តូរយោបល់​យ៉ាងស៊ីជម្រៅ​និង​ឯកភាព​យ៉ាងខ្ពស់​ស្តីពី​គោលដៅធំៗ​និង​បណ្តា​វិធានការ​ជាក់ស្តែង ដើម្បីលើក​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​ស៊ី​ជម្រៅវៀតណាម -  ជប៉ុន​កាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែង​​និង​ប្រសិទ្ធភាពថែមទៀត​ក្នុងរយៈពេលឆាប់ៗ​ខាងមុខនេះ បង្កើន​ការ​ជួបពិភាក្សាក្រៅសន្និសីទអន្តរជាតិ លើកកម្ពស់​បណ្តាយន្តការសន្ទនា​រវាង​ប្រទេសទាំងពីរ​ប្រកបដោយ​ប្រសិទ្ធភាព ឯកភាពនូវការបង្កើន​កិច្ចសបប្រតិបត្តិការសន្តិសុខ ការពារជាតិ​រវាង​ប្រទេសទាំងពីរ​និង​សហការយ៉ាងជិតស្និទ្ធ​ក្នុង​សកម្មភាពរក្សាសន្តិភាពនៃអង្គការ​សហប្រជាជាតិ​និង​ តំបន់ជំនះផលវិបាក​ដោយសារសង្គ្រាម។

ភាគី​ទាំងពីរ​ក៏បានឯកភាព​យ៉ាង​ខ្ពស់​អំពី​តួនាទីសំខាន់ៗ​ក្នុងការ​ធានាសន្តិភាព សន្តិសុខ សុវត្ថិភាព​និងសេរីភាពផ្លូវដែនសមុទ្រ​និងអាកាសចរណ៍នៅសមុទ្រខាងកើត ភាគីនានា​មិនពាក់ព័ន្ធ​​ មាន​បណ្តា​សកម្មភាព​ប្រែប្រួលស្ថានភាព បង្ក​ភាពស្មុគស្មាញ បើកទូលាយជម្លោះ​និង​ប្រើប្រាស់​កងទ័ពលើសមុទ្រ​ខាងកើត ដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី គោរពដំណើរ​ការ​ទូត​និងច្បាប់ គោរព​យ៉ាងត្រឹមត្រូវ​ច្បាប់អន្តរជាតិ ក្នុងនោះ​មាន​សន្ធិសញ្ញារបស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់សមុទ្រ ១៩៨២ សេចក្តីប្រកាសស្តីពី​​ការប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខាងកើត (DOC)  ជំរុញ​​ការកសាង​ក្រមសិលធម៌មួយ​របស់​ភាគីនានា​នៅ​សមុទ្រខាងកើត (COC)។

បន្ទាប់ពី​​ជួប​ពិភាក្សា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​និង​លោកនាយករដ្ឋមន្ត្រី Shinzo Abe បាន​អញ្ជើញ​ធ្វើសាក្សី​​ក្នុងពិធី​ផ្លាស់ប្តូរ​​ឯកសារទាំង ៥ រវាងបណ្តា​ក្រសួង ផ្នែក​និង​ស្ថាប័ន​នៃប្រទេស​ទាំងពីរ ក្នុងនោះ​មាន ៤ ឯកសារ​អំពី​កម្ចី ODA ដែលមានតំលៃ​សរុប ១៦៦ លានយេន (ស្មើនឹង ១,៥ ពាន់លាន​ដុល្លារអាមេរិក)។

ឆ្លៀតឱកាសបំពេញទស្សនកិច្ច លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក​ បាន​អញ្ជើញ​ចូលរួម​សន្ទនាគោលនយោបាយសេដ្ឋកិច្ចជាន់​ខ្ពស់​វៀតណាម ជប៉ុន ដែល​មានការចូលរួមរបស់​សហគ្រាសជប៉ុនចំនួន ទទួលជួប​ថ្នាក់ដឹកនាំនៃបណ្តា​សម្ព័ន្ធក្រុមហ៊ុនធំៗ របស់​ជប៉ុន អញ្ជើញ​ទស្សនាអារាម Ise នៅ Mie Yokoyama ទស្សនា​កសិដ្ឋាន ទម្រង់រូបភាព​ផលិតកសិកម្មគំរូនៅខេត្ត Aichi.../.


លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abeទទួលស្វាគមន៍​ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍​បានរៀបចំយ៉ាងមហោឡារិកនៅវិមាននាយករដ្ឋមន្ត្រី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបពិភាក្សាការងារជាមួយ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន។  ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​រវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
 

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top