• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកង្វៀនកាញ់ប៊ិញ-ពាណិជ្ជករឈ្លាសវៃ

ជា​CEO​វ័យ​ក្មេង​សកម្ម​មួយ​រូប លោក​ង្វៀន​កាញ់​ប៊ិញ​បាន​រួម​ដៃនឹង Alpha Booksគ្រប់​គ្រង​ផ្នែក​សៀវ​ភៅ​ជំនាញ​ ពីការគ្រប់​គ្រងសេដ្ឋកិច្ច​នៅវៀ​ត​ណាម។ លោកក៏ជា​អ្នក​បក​ប្រែ​វាគ្មិន​ល្បី​ឈ្មោះ​ម្នាក់ ខាង​វិស័យ​សៀវ​​ភៅ​​ពា​ណិ​ជ្ជ​ក​រ​ពិភព​​លោក​ ដែលផ្សារភ្ជាប់នឹង​ទីផ្សារ​ពាណិជ្ជកម្ម។

ធ្លាប់ជាសិស្ស​រៀនពូកែមុខ​វិជ្ជារូបវិទ្យា បញ្ចប់​ការសិក្សានៃមហា​វិទ្យាល័យ​ផ្នែកប្រេង​ឥន្ទនៈ​គីមី ប៉ុន្តែលោក​ង្វៀន​កាញ់​​ប៊ិញ បែរ​ជាមានចំណូលចិត្ត​ខាង​បកប្រែ។ លោក​លាលែងតំណែង​សំខាន់ នៅក្នុងអគ្គ​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ និង​ក្រុម​ហ៊ុន FPT ហើយ​ផ្តើមការរក​ស៊ីជាថ្មីដោយ​បង្កើត​ ក្រុមហ៊ុនភាគហ៊ុនសៀវ​ភៅ Alpha Books ឯក​ទេស​ចែក​ចាយ​តែ​សៀវភៅ ដែលបានរក្សាសិទ្ធិគ្រប់​យ៉ាង ដូច​ជាសៀវភៅ​គ្រប់គ្រង​ពាណិជ្ជ​កម្ម និង​អប់រំ ត្រិះរិះ។ លោក​សិក្សា​ដោយ​ខ្លួនឯង និងឆ្លងកាត់បទពិសោធន៍ ពីពិគ្រោះច្បាប់​នៃសៀវភៅ​ដែលបាន​រក្សា​សិទ្ធិ និង​ស្វែង​រក​ផ្លូវ​ដើរ​មួយ​ខុស​ពីអ្នក​ដទៃ នោះគឺបកប្រែសៀ​វភៅជាគន្លឹះដ៏សំខាន់ ​ដែលនាំមកភាពជោគ​ជ័យ​របស់ CEOល្បីឈ្មោះ​នានា​នៅលើ​ពិភពលោក ហើយ​ជាសៀវភៅ​​កត់​ត្រា​ពាណិជ្ជ​កម្ម និង​ផ្តើមការ​រកស៊ីដំបូង.

លោកង្វៀន​កាញ់ប៊ិញ បានខិតខំបង្កើត Alpha Booksតាំងពី​កិច្ច​សន្យា​ទិញ​ការ​រក្សា​សិទ្ធិ​ ជាមួយ​សមាគម​គ្រប់​គ្រង​អាមេរិក Amacom រោងពុម្ពចុះ​ផ្សាយ McGraw-Hill និង​សហការ​យូរអង្វែង​ជាមួយ​សម្ពន្ធ​ក្រុមហ៊ុន​ ចុះផ្សាយ​ធំបំផុត​ប្រទេស​អង់គ្លេស Pearson Education។ លោកដើរមិនចេះនឿយ​ហត់ ពីផ្សារណាត់នៅ​អាមេរិក  ទីក្រុង​ឡុងដ៍ មកដល់ថៃ ម៉ាឡេស៊ី សឹង្ហបូរី ដើម្បីស្វែង​រកឱកាសរិះរកសៀវភៅកម្រ ដែលបាន​រក្សាសិ​ទិ្ធ ដើម្បី​បក​ប្រែ​ឧទ្ទេស​នាម​ជូន​អ្នក​អាន​នៅ​វៀត​ណាម។


លោកង្វៀនកាញ់ប៊ិញ ជាCEOនៃក្រុមហ៊ុនភាគហ៊ុនសៀវភៅ Alpha Books។ រូបថត៖ ថុងហាយ

លោកង្វៀនកាញ់ប៊ិញចែករំលែកបទពិសោធន៍នឹងបុគ្គលិករបស់ Alpha Books។ រូបថត៖ ថុងហាយ


ក្រុមហ៊ុនសៀវភៅ Alpha Booksយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងការអភិវឌ្ឍន៍របស់និស្សិតវ័យក្មេង។ រូបថត៖ ថុងហាយ

កំណត់ទិសដៅការងារជូនមជ្ឈដ្ឋានយុវវ័យ តែងជាគោលដៅជួរមុខក្នុងយុទ្ធសាស្រ្តចុះផ្សាយសៀវភៅរបស់ Alpha Books។ រូបថត៖ ថុងហាយ

លោកង្វៀនកាញ់ប៊ិញ ចុះហត្ថលេខាផ្តល់សៀវភៅជូនសិស្សានុសិស្ស។ រូបថត៖ ឯកសារ

លោកង្វៀនកាញ់ប៊ិញតែងបានមិត្តភ័ក្រគោរពនិងស្រឡាញ់រាប់អាន។ រូបថត៖ ឯកសារ

លោកង្វៀនកាញ់ប៊ិញក្នុងពិធីចុះកិច្ចសន្យាព្រមព្រៀងលើគំរោងសហការយុទ្ធសាស្រ្តរវាង Alpha Booksនិង​រោង​ពុម្ព​ចុះ​ផ្សាយ Kyowon របស់កូរ៉េខាងត្បូង។ រូបថត៖ ថុងហាយ

Alpha Books និង Samsungវៀតណាមរួមរៀបចំកម្មពិធី “អរគុណវៀតណាម”។ រូបថត៖ ថុងហាយ

ធ្វើដំណើរ​ទៅបរទេស ជួយឲ្យលោក​បើកទូលាយឱ​កាសពាណិជ្ជកម្ម ម្យ៉ាង​ជួយ​លោក​សិក្សា​និងរិះ​រកសៀវ​ភៅកម្រ ដែល​​បាន​រក្សា​សិទ្ធិ​របស់​ប្រទេស​ជាច្រើន។ ជាពិសេស​គឺក្រោយ​ពេល​ចូលរួម​សិក្ខាសា​លា​សហគ្រាស​តូច​និង​កិច្ចការពារកម្ម​សិទ្ធិបញ្ញា​ដោយ APEC​ជា​អ្នក រៀបចំនៅទី​ក្រុងបាំង​កក លោក​នឹង Alpha Book បាន​ចេញ​បង្ហាញ​ឈុត​សៀវភៅមូល​បត្ររួមមាន​៧ក្បាល។ ឈុតសៀវភៅនេះ​ក្រោយពេល​បានចុះ​ផ្សាយ បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​​សៀវភៅ​ទាំង​១០ ដែលល្អបំ​ផុតស្តីពី​មូលបត្រ​នៅវៀត​ណាម។

Alpha Books នឹងចុះផ្សាយ​នៅឈុត​សៀវភៅ “គំនិត​ពាណិជ្ជកម្ម​ថ្មីពី Havard” សៀវភៅរួម​មាន៦ក្បាល​បាន​ទិញ​និង​រក្សា​សិទ្ធិ ពីទីផ្សារ​ពាណិជ្ជ​កម្ម Havard។ ដូចជា​ឈុត​សៀវ​ភៅ “បញ្ញា​ឈ្លាស​វៃដាច់​គេ ទេពកោសល្យ​ពាណិជ​កម្ម​” រួមមាន​៤ក្បាល សៀវភៅ​ល្អបំផុតដែល​សរសេរពី "ពាណិជ្ជករល្បី​បួនរូប" Warren Buffet, Bill Gates, Steve Jobs, Richard Branson ចាត់ទុកដូចជា​សៀវភៅ​កត់ត្រាបង្កើត​របររកស៊ីជូន​មជ្ឈដ្ឋាន​យុវវ័យ។

ដើម្បីពង្រីក​ប្រភេទសៀវភៅត្រិះរិះ​អប់រំ លោក​ង្វៀនកាញ់​ប៊ិញ បាន​បង្កើតចេញ​ទម្រង់​រូបភាព Alpha Kids -ទូសៀវ​ភៅ​ត្រិះរិះ​អប់រំសម្រាប់​កុមា​រដ្ឋាន ដោយ​ពាក្យស្លោកនាំ​មកវៀត​ណាម​នូវនិន្នា​ការ វិធីសាស្រ្ត​អប់រំត្រិះរិះ​ថ្មី។ ខ្លឹម​សារ​នៃសៀវ​ភៅនេះ​បង្រៀន​កុមារចេះ​ត្រិះរិះពី​វិចិត្រសិល្បៈ វិទ្យា​សាស្រ្ត​ធម្មជាតិ បរិស្ថាន​សម្តែង​ដោយ​រូបគំនូរ ហើយ​បាន​សាលា​រៀន​ជាច្រើន​ឧទ្ទេសនាម​សៀវភៅ​នេះធ្វើជា​សៀវ​ភៅពិគ្រោះ​ជូន​សិស្ស​នៅថ្នាក់​មតេយ្យ​និង​បឋម​សិក្សា​។ ប្រការនោះបាន​នាំមកនូវភាព​ជោគជ័យជូន Alpha Books ពេលកសាង​ផែនទីអភិវឌ្ឍន៍​បញ្ញា​មួយ ជូន​មជ្ឈដ្ឋាន​យុវវ័យ ជាមួយ​“សៀវភៅកត់ត្រា​អភិវឌ្ឍន៍បំណិន​សម្រាប់មិត្ត​យុវវ័យ”។

សៀវភៅនីមួយៗចុះផ្សាយ​នៅពេល​ណា លោក​ង្វៀនកាញ់​ប៊ិញ ក៏លះបង់​ពេលវាលា​អញ្ជើញ​អ្នកនិពន្ធ​មកវៀត​ណាម​ ដើម្បីសំណេះសំណាល​នឹងមិត្ត​អ្នក​អាន។ ឧទាហរណ៍ដូ​ចជាលោក​បាន​អញ្ជើញ លោកOscar Brenifier ជាអ្នក​និពន្ធ​ឈុត​សៀវភៅ “ត្រិះរិះនឹងកុមារ” មកកាន់វៀតណាម​និងរៀប​ចំកម្ម​វិធី “សិក្ខា​សាលា​ប្រដៅ​កូន​ត្រិះរិះ​យ៉ាង​ណា?” បាន​ទាក់ទាញ​អ្នកម្តាយ​ជាច្រើន​ចូលរួម។ ឬ​ដូច លោកPaul Spiegman ជាអ្នក​និពន្ធ​សៀភៅ “ហេតុ​អ្វីនរ​ណាក៏គាប់​ចិត្ត” ក៏បាន​លោកអញ្ជើញ​មកកាន់វៀតណាម​ដោយផ្ទាស់​ដែរ ដើម្បី​រួមប្រាស្រ័យនឹង​មិត្តអ្នក​អាន។ ការ ​ដែលវាគ្មិនមក​កាន់វៀត​ណាម​បានបើក​ចេញ​ឱកាស​រួមប្រា​ស្រ័យ​វប្បធម៌ ​និង​បង្កើន​បញ្ញាជូន​អ្នក​អាន​នៅ​វៀត​ណាម​។


សៀវភៅល្អ មួយចំនួនរបស់ Alpha Books៖

ស្នាដៃ “ព្រះរាជាជប៉ុន Hirohitoនិងកិច្ចការកសាងប្រទេសជប៉ុនទំនើប” សៀវ​ភៅជាប់រ​ង្វាន់​របស់​សមាគម​ទិតៀន​សៀវ​ភៅជាតិអាមេរិក។ រូបថត៖ ថុងហាយ

ស្នាដៃ “រដ្ឋធម្មនុញ្ញអាមេរិកបានសាងឡើងដូចម៉្តេច” គឺលោកង្វៀនកាញ់ប៊ិញជាអ្នកបកប្រែ។ រូបថត៖ ថុងហាយ


ស្នាដៃ “ពពួកដៃឯក”។ រូបថត៖ ថុងហាយ

ស្នាដៃ “ប្រវត្តិជនជាតិអាមេរិក”។ រូបថត៖ ថុងហាយ

បច្ចុប្បន្ន Alpha Books មានបុគ្គលិក​ជាង១០០នាក់ និងប្រព័ន្ធ​ចែកចាយរីកចម្រើន​ខ្លាំងនៅ​វៀតណាម។ លោក​ប៊ិញ​ឲ្យដឹង​ថា៖ ការងារជួញដូរសៀវ​ភៅពោរពេញ​ទៅដោយ​បញ្ហា ប៉ុន្តែទាក់ទាញ​អារម្មណ៍ខ្ញុំ​។ សៀវ​ភៅនីមួយៗ​ដែល​លក់​ចេញ​ទៅទីផ្សារ​បានមិត្តអ្នក​អាន​ទទួល​​ស្គាល់ នេះ​គឺ​ជា​កម្លាំង​កាយ​​ចិត្ត​​របស់ ក្រុម​ចាប់ពី​ការ​បក​ប្រែ ការ​រចនា ដល់​​ការចុះផ្សាយ​។ល។ ហើយនោះក៏​ជាពន្លក​ស្មារតីរបស់ Alpha Books យើងខ្ញុំ​ដែរ៕
 

អត្ថបទ៖ ប៊ិចវិន រូបថត៖ ថុងហាយ
 

thachdicon

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top