• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកគ្រូនៃ​ការ​ហែលទឹក​សម្រាប់​ជនពិការ​

ដោយ​បំណង​មាន​ទីកន្លែង​រៀន​ហែលទឹក​ឥត​​គិត​ថ្លៃមួយ សម្រាប់ជនពិការ​នៅ​​ទីក្រុង​ហូជីមិញ​ គ្រូ​បង្វឹក​​ដុង​ក្វឹង​កឿង (Dong Quoc Cuong) ​បង្កើត​ក្លឹប​ជន​ពិការ​ហែល​ទឹក​ទីក្រុង​ហូជីមិញនៅ​​ឆ្នាំ​១៩៩៩​។ នេះ​មិនត្រឹម​តែ​ជាទីកន្លែង​ចិញ្ចឹម​បំណង​និង​ក្តី​ចំណូលចិត្ត​ហែលទឹក​ ថែម​ទាំង​បាន​ក្លាយជា​កន្លែង​ជួយ​ដល់ជនពិការ​ក្លាយ​ជា​កីឡាករ​​ទេពកោសល្យ​ ​របស់​ក្រុម​ជម្រើស​ជាតិ។​

បំពេញ​ក្តី​ចំណូល​ចិត្ត​ហែល​ទឹក​នៃ​ជនពិការ​

ធ្លាប់​ជា​ជើង​ឯក​ហែល​ទឹក​មាន​ឈ្មោះ​ល្បី​ នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ទសវត្សរ៍​​៦០-៧០ របស់​សតវត្សរ៍​មុន​ លោក​គ្រូ​ដុង​ក្វឹក​កឿង (Dong Quoc Cuong)​ (ស្រុក​​កំណើត​​​ហាណូយ​) បាន​មហាវិទ្យាល័យ​​​កីឡា​ទីក្រុង​ហូជីមិញ​ អញ្ជើញ​ធ្វើគ្រូ​បង្វឹក​​​មុខ​វិជ្ជា​ហែល​ទឹក​​ នៅ​ឆ្នាំ​១៩៧៧។ លើក​ដំបូង​ គ្រូ​បង្វឹក​​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) កំពុង​​បង្រៀន​​ហែល​លើ​​​អាង​ហែល​ទឹកនៅ​​​វិមាន​វប្បធម៌​ពលកម្ម​ (​ខណ្ឌ​៣) លោកគ្រូ​​ឃើញ​មាន​ជនពិការ​មួយចំនួន​​រែក​អង្រែក​ឈរ​លក់​តាម​​របង​ ទីលាន​ចាំ​យានយន្ត ដែល​​នៅ​ក្បែ​រ​អាង​ហែលទឹក​ មើល​មក​មនុស្ស​គ្រប់​លក្ខណៈ​​​កំពុង​ហែលទឹក ​ជាមួយ​កែវ​ភ្នែក​ឃ្លាន​ស្រេក​។ លោក​ដឹងថា ពួក​គេ​ចង់​ហែល​ទឹក​ណាស់​ ប៉ុន្តែ​ដោយ​ស្ថាន​ភាព​​ជីភាព​​​​លំបាក​លំបិន​ ហើយ​រាងកាយ​ពិការ​ទៀត​ផង​ ដូចនេះ​ទើប​ទ្រាំ​ឈរ​​សំឡឹងមើល​ពីចម្ងាយ​។​

កែ​វភ្នែក​នោះ បាន​ឌិត​ជាប់​អារម្មណ៍​លោក​ និង​ជម្រុញ​លោកគ្រូ​​ត្រូវ​ធ្វើ​អ្វី​មួយ​ ជួយ​ដល់​ជនពិការ​។ លោកគ្រូ​​បាន​សម្រេចចិត្ត​បង្កើត​​ក្លឹប​ជនពិការ​ហែល​ទឹក​ទីក្រុង​ហូជីមិញ ​នៅ​ឆ្នាំ​១៩៩៩ សម្រាប់​ប្អូនៗ​​ពិការ​​អាច​ចូលមក​​ហែលទឹក​​ដោយ​​​ឥតគិត​ថ្លៃ​ តាម​ថ្ងៃ​និង​ម៉ោង​កំណត់​ក្នុង​មួយ​សប្តាហ៍​។ យ៉ាង​នេះ​ ក្រោយ​ពេល​ធ្វើការ​ងារ​ហត់​នឿយ​ ជនពិការ​បាន​មក​ជាមួយ​​អាង​ហែល​ទឹក​ ហាត់​ហែល​ទឹក​​ដោយ​ឥតគិត​ថ្លៃ ​ក្រោម​ការណែនាំ​យ៉ាង​អស់​ពី​ចិត្ត​​ របស់​លោក​គ្រូកឿង (Cuong)​​។ ដំបូង​ មានមនុស្ស​​មួយ​ចំនួន​​តិច​​មក​ហាត់​ មក​ដល់​ឆ្នាំ​២០០១ ក្លឹប​បាន​ផ្ទេរ​ទៅ​កាន់​​អាង​ហែល​ទឹក​ខណ្ឌ​តឹន​ប៊ិញ​ (Tan Binh) ​ទីកន្លែងដែល​​មាន​រចនា​ទាប​ ​មាន​​ផ្លូវ​​សម្រាប់​​រទេះរុញ​​សំរាប់​ជន​ពិការ​​​ ជួយ​ពួកគេ​មាន​បន្ថែម​លក្ខណៈ​ងាយ​ស្រួល​​មក​ជាមួយ​​អាង​ហែល​ទឹក​។​​




 ដោយសារ​​ការបង្កើត​ក្លឹប​ជនពិការ​ហែលទឹក​​ទីក្រុង​ហូជីមិញ​ ជនពិការ​​ទាំង​អស់ ដែល​ឡើង​មក​​ទីក្រុង​​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ​មាន​ចំណូល​ចិត្ត​
ហែលទឹក ​មាន​​ឱកាស​ហ្វឹក​​ហាត់​​ឥត​គិត​ថ្លៃ​។​ រូបថត៖ ដាំង​គីម​ផឿង​


 គ្រូ​បង្វឹក ​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) ណែនាំ​​សិស្ស​​ហាត់​កម្លាំង​កាយ​ក្នុង​​បន្ទប់​​ហាត់​។​ រូបថត៖ ដាំង​គីមផឿង​

 គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) ​​ណែនាំ​សិស្ស​​ម្នាក់​។​ រូបថត៖ ដាំង​គីម​ផឿង​​

 
ស្នាម​ញញឹម​​របស់​កីឡាករពិការ​​ហែលទឹក​ ង្វៀន​ក្វាង​វឿង​ (Nguyen Quang Vuong) សិស្សម្នាក់ ​របស់​លោកគ្រូ​កឿង​ (Cuong)​
ពេល​សម្រេច​ចំណូល​ចិត្ត​ហែលទឹកដូច​ប្រាថ្នា​​។


 
កីឡាករ​ពិការ​របស់​ក្លឹប​ កំពុង​ហាត់របៀប​ហែល​ផ្ងារ​។ រូបថត៖ ដាំង​គីម​ផឿង​​

 
គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង (Dong Quoc Cuong)​ ចែក​​រំលែក​បទពិសោធន៍​​ហែលទឹក ​ជាមួយ​សិស្សស្រី​ ផាម​ធី​កួ​ (Pham Thi Cua) ​ជា​កីឡាករ​ធ្លាប់​​​
បំបែក​ឯតទគ្គកម្ម​​ក្នុង​បី​អាណត្តិ​ Paragames បាន​​ជម្រើស​ជា​កីឡាករ​ឆ្នើម​បំផុត​ឆ្នាំ​២០០៤។ រូបថត៖ ដាំង​គីម​ផឿង​​


 
គ្រូបង្វឹក ​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) ពិភាក្សាជាមួយ​គ្រូបង្វឹក ​ឡេ​ថាញ​ហ្វី (Le Thanh Huy) អនុ​ប្រធាន​ទទួល​បន្ទុក​អាង​ទឹក​
តឹន​ប៊ិញ​ (Tan Binh)​ជាអ្នក​គ្រប់​គ្រង​​ផ្ទាល់​ក្លឹប​​សព្វថ្ងៃ។ រូបថត៖ ដាំង​គីម​ផឿង​​

ដើម្បី​មនុស្ស​គ្រប់គ្នា​ដឹង​​ស្គាល់​​ក្លឹប​ គ្រូបង្វឹក ​កឹ្វកកឿង (Quoc Cuong) ​តែង​តែ​​ធ្វើ​ដំណើរ​គ្រប់ទីកន្លែង​ គ្រប់​​ដង​ផ្លូវ​នៅ​សាយហ្គន​ នៅ​ទី​នោះ លោកគ្រូ​​ស្វែង​រក​​ជួប​​ជនពិការ​ ដែល​កំពុង​រក​ស៊ី​ចិញ្ចឹម​ជីវិត​​តាម​ដង​ផ្លូ​វ​ សាក​សួរ​ និង​​ស្វែង​យល់​ មើល​​ពួក​គេ​ស្រឡាញ់​ការ​ហែល​ទឹក​នេះទេ​។ ជាមួយនរណា​មាន​​បំណង​ចង់​​ហែល​ទឹក​ លោកគ្រូ​​ឧទ្ទេសនាមមក​​ជាមួយ​ក្លឹប​។ រំលឹក​អនុស្សាវរីយ៍​ គ្រូបង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) នឹក​ឡើង​វិញ​៖ “កែវ​ភ្នែក​ស្រេក​ឃ្លាន​​របស់​ប្អូនៗ ពេល​សំឡឹង​​មើលទៅ​អាង​ហែល​ទឹក​ បាន​ជម្រុញ​ខ្ញុំ​ធ្វើ​នូវ​ប្រការ​អ្វីមួយ​ ដើម្បី​ជួយ​ប្អូនៗ​ ពីព្រោះ​ខ្ញុំ​ដឹង​ថា​ប្អូន​ៗ​មាន​ចំណូល​ចិត្ត​ខាង​ហែលទឹក​យ៉ាង​ខ្លាំង”។
 
ក្លឹប​ជនពិការ​ហែលទឹក​ទីក្រុងហូជីមិញ​ រក្សា​ប្រចាំ​តាំង​ពី​នោះ​មក​ដល់សព្វថ្ងៃ​ ទោះបី​ខាង​ក្រោយ​គ្រូបង្វឹក​ដុងក្វឹក​កឿង​ (Dong Quoc Cuong) រវល់​ហ្វឹក​​ហាត់​​ក្រុម​ជម្រើស​ជនពិការ​​ទីក្រុង​ហូជីមិញ​ និង​ក្រុម​ជម្រើស​ជាតិ​ ចាប់ពី​ឆ្នាំ​២០១១ ប៉ុន្តែ​​មាន​សិស្ស​ផ្ទាល់​របស់​លោក​គ្រូ​ គ្រូប​ង្វឹក​ ​ឡេថាញ​ហ្វី (Le Thanh Huy) ជំនួស​លោកគ្រូ​​បន្ត​កិច្ច​ការ ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ជាតិ​។​
 
គ្រូ​និ​ងសិស្ស​ឆ្ពោះទៅកាន់​ភាព​ភ្លឺ​ស្វាង​
 
តាម​គ្រូបង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) លោក​បើក​ទីលាន​លេងនេះ​ ដើម្បី​ជួយជនពិការ ​​មាន​ចំណូល​ចិត្ត​ហែលទឹក​ សម្រេច​បំណង​ប្រាថ្នា​ ជួយ​រាង​កាយ​បាន​រឹងមាំជាង។​ ប៉ុន្តែ​ ក៏​តាំង​ពីឡបង្វឹក​​ហែល​ទឹក​នេះ ​មិត្ត​​យុវវ័យ​មាន​ទេពកោសល្យ​ ជាមួយ​ការ​ណែនាំ​​របស់​លោក​គ្រូ​​កឿង (Cuong) ​បាន​​ក្លាយ​ជា​កីឡាករ​​​ពិការ​ហែល​ទឹក​​​លំដាប់​ថ្នាក់​ទីក្រុង​ និង​ក្រុម​ជម្រើស​ជាតិ​ ត្រៀម​ជាស្រេច​ការ​​ប្រជែង​​ ជាមួយ​​អ្នក​ហែល​ទឹក​​លើ​ពិភពលោក​​ តាម​​រយៈ​ពាន​រង្វាន់​​ហែល​ទឹក​ជាតិ​​​និង​​អន្តរជាតិ​។​
 
សព្វថ្ងៃ​ អ្នក​ហែល​ទឹក​ដែល​​លោក​គ្រូហ្វឹក​ហាត់​ ​​ដណ្តើម​បាន​ជាង​២០០​មេដាយ​មាស​ ក្នុងប្រទេស​​និង​អន្តរជាតិ​ ក្នុង​​នោះ​មាន​សិស្ស​គំរូ​ដូចជា៖ វ៉​ថាញទុង (Vo Thanh Tung)​ ង្វៀន​ថាញ​ត្រុង​ (Nguyen Thanh Trung) ង្វៀន​ធី​សារី​ (Nguyen Thi Sari) ផាម​ធី​កួ (Pham Thi Cua)...។ល។ ជា​កីឡាករ​​បន្តបន្ទាប់​បង្កើត​ឯតទគ្គកម្ម​ និង​នាំ​មក​​ភាព​​ភ្លឺ​ស្វាង​​ជូន​​ខ្លួន​និង​ប្រទេសជាតិ​។ ជាពិសេស​ អ្នក​ហែល​​ទឹក ​វ៉ា​ថាញ​ទុង​ (Vo Thanh Tung)​ ធ្លាប់​ល្បី​ឈ្មោះ​​ជាមួ​យឯតទគ្គ​កម្ម​គឺ​ដណ្តើម​​ បាន​​មេដាយ​មាស​ចំនួន​៥ ​​នៅ ASIAN Paragames ទី​២ ​ឆ្នាំ​២០១៤ ជួយ​​ឲ្យ​បង​​ក្លាយជា​កីឡាករ​​ពិការ​លេខ​​មួយ​អាស៊ី​។ ថ្មីៗនេះ ការ​​ដណ្តើម​មេដាយ​សំរឹទ្ធតែ​មួយ​គត់​ ​នៅ​វគ្គ​ហែល​ទឹក​​សម្រាប់​ក្រុម​​ជម្រើស​ជន​ពិការ​វៀតណាម​ នៅ Rio Paralympic ២០១៦ ​ក៏​ជា​ការជោគ​ជ័យ​យ៉ាង​ធំធេង ​របស់​គ្រូនិង​សិស្ស​ ដុង​ក្វឹក​កឿង (Dong Quoc Cuong)​។ ដោយ​គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) បាន​តាំង​​​ជា​​គ្រូ​បង្វឹក​ឆ្នើម​បំផុត​​ ក្នុង​ពីរ​ឆ្នាំ​បន្តបន្ទាប់ ​ឆ្នាំ២០១៣ ២០១៤។


 គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) និង​សិស្ស​សំណព្វចិត្ត ​វ៉ថាញទុង​​ (Vo Thanh Tung) (ខាង​ឆ្វេង) ចូលរួម​​ដណ្តើម​ពាន​រង្វាន់​
ហែលទឹក​អន្តរជាតិ​ នៅទីក្រុង​ Funchal ប្រទេសព័រទុយហ្គាល់ ខែមេសា ឆ្នាំ​២០១៦។ រូបថត៖ ឯកសារ​


 
គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង (Dong Quoc Cuong) និង​សិស្ស​ទាំងឡាយ ​នៅ​ទីក្រុង​ Funchal ប្រទេសព័រទុយហ្គាល់ ខែមេសា ឆ្នាំ​២០១៦។
រូបថត៖ ឯកសារ​


 គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង (Dong Quoc Cuong) និង​សិស្សទាំងឡាយ​​ នៅ​​កី​ឡាដ្ឋាន​ Rio Paralympic ២០១៦។ រូបថត៖ ឯកសារ​

 
គ្រូ​បង្វឹក​ដុង​ក្វឹក​កឿង (Dong Quoc Cuong) និងក្រុម​ជម្រើស​ជនពិការ​វៀតណាម​ មុន​ពេល​ធ្វើ​​ដំណើរទៅ​​ចូល​រួម​ Rio Paralympic ២០១៦។ រូបថត៖ ឯកសារ​

និយាយ​ពី​លោក​គ្រូ​របស់​ខ្លួន​ កីឡាករ​ ផាម​ធី​កួ​ (Pham Thi Cua) ​ជាង​២០​ឆ្នាំជា​សិស្ស​​របស់​លោកគ្រូ​កឿង (Cuong) ​ចែក​រំលែក​៖ “​លោកគ្រូ​កឿង (Cuong)​មាន​ភាពកក់​ក្តៅ ​និង​ស្រឡាញ់​យើង​ខ្ញុំ​ដូច​​កូន​បង្កើត​។ នៅ​រាល់​ពេល​​​ហាត់​ហត់​នឿយ​ យើង​ខ្ញុំ​ខ្ជិល​ពេក​​​មិនចេញ​ហាត់​ទៀត​ លោក​គ្រូ​បក​​ស្រាយ​ លើកទឹក​ចិត្ត​ យ៉ាង​​អស់ពី​ចិត្ត​ ពួក​​យើង​​​យល់​ច្បាស់​ប្រឹង​ប្រែង​ហាត់​ពត់បន្ត​​”។ ផាម​ធីកួ (Pham Thi Cua) សព្វថ្ងៃ​ជា​ជើង​ឯក​ហែលទឹក​​របស់​ជាតិ​ អ្នក​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​ចំនួន​៣គ្រឿង​ បំបែកឯតទគ្គកម្ម​ចំនួន​៣នៅ​ បី​អាណត្តិ​ Paragames បាន​ជម្រើស​ជា​កីឡាករ​ឆ្នើម​នៅ​ឆ្នាំ​២០០៤ និង​ទំនួល​​គ្រឿង​ឥស្សរិយយស​​​ពលកម្ម​ចំណាត់​ថ្នាក់​លេខ​​បី​។​
 
សព្វ​ថ្ងៃ​ ក្រុម​ជម្រើស​ជនពិការ​ហែលទឹក​ទីក្រុង​ហូជីមិញ​ និង​ក្រុម​ជម្រើស​ជាតិ​ សុទ្ធមាន​សមាជិក​ចេញ​​មកពី​ក្លឹប​ជន​ពិការ​ហែលទឹក​ទីក្រុង​ហូជីមិញ​ ដែល​​លោក​គ្រូ​​កឿង (Cuong) ​បង្កើត​ ក្នុង​នោះ​មាន​កីឡាករ ​​ប្រហែល​១០០​នាក់ ​គ្រប់​ស្តង់ដារ​ចុះ​បញ្ជី​​ចូលរួម​ពាន់​រង្វាន់​ជាតិ​៕​



មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​ហែល​ទឹក​ អស់ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​សិស្ស​ គ្រូបង្វឹក​ដុង​ក្វឹក​កឿង​ (Dong Quoc Cuong) នៅ​ជួយ​កីឡាករ​ពិការ​ សិស្ស​ទាំងអស់ របស់​លោកគ្រូ​ឲ្យ​មាន​​គូ​ស្រ​កររៀង​ៗខ្លួន​​។ គិត​មក​ដល់​សព្វថ្ងៃ លោក​ធ្វើមេអណ្តើក​និង​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​គូ​ស្វាមី​​ភរិយា​ចំនួន​១១​​គូ​ មាន​​មនុស្សមួយចំនួន​​និយាយ​បែបកម្លែង​​ថា “​មេអណ្តើក” ជោគជ័យ​បំផុត​​នៅ​ទីលាន​អាងហែលទឹក​វៀតណាម​។

 

 អត្ថបទ៖ សើន​ង្វៀ    រូបថត៖ ដាំង​គីមផឿង​ និង​ឯកសារ​

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top