• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោកគ្រូ Kitaguchi Haruki និង​អ្នក​ស្នេហា​បាល់​ទាត់​វៀត​ណាម​

ដោយ​មនោសញ្ចេតនានិងប្តេជ្ញាចិត្ត លោក​គ្រូ Kitaguchi Haruki ជាគ្រូ​បង្ហាត់​បាល់​ទាត់​ជន​ជាតិ​ជប៉ុន​ម្នាក់ មាន​អាយុ៣១​ឆ្នាំ បាន​​ជ្រើស​រើស​​យក​​ទី​ក្រុង​​ហូ​ជី​មិញ​ ដើម្បី​អនុវត្ត​គម្រោង​ការ​បង្ហាត់​បាល់​ទាត់​កុមារ។ ប្រការ​ពិសេស​គឺ តាម​រយៈបាល់​ទាត់ លោក​គ្រូបានជួយ​កុមារ​ទាំង​ឡាយ លើក​កម្ពស់​នូវ​អត្ត​ចរិត មារ​យាទ  ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ ចេះ​ស្រ​ឡាញ់​រាប់​អាន​ដល់​អ្នក​រស់​នៅ​ជិត​ខាង​ និង​សហគមន៍​ជានិច្ច​។

លោកគ្រូ Kitaguchi Haruki បញ្ចប់ការសិក្សា​នៅមហាវិទ្យាល័យ​កីឡា Osaka ប្រទេស​ជប៉ុន ហើយ​ធ្វើការ​នៅ​ក្នុង​ក្លឹប​បាល់​ទាត់ Amitie អស់ជាង៦ឆ្នាំ។ ក្លឹបនេះ​មាន​ផ្នែក​ជំនាញ​ការ​អភិវឌ្ឍន៍​បាល់​ទាត់​សហគមន៍​ដោយ​ឥត​គិត​ថ្លៃ​។​

មុននេះ លោកគ្រូ Kitaguchi Haruki បានប្រគល់ភារកិច្ចសង្កេត​ពិនិត្យ នៅប្រទេសមួយចំនួន​ក្នុងអាស៊ី​អាគ្នេយ៍ ដើម្បី​បើក​ទូលាយគម្រោងការឲ្យក្លឹប​បាល់​ទាត់ Amitie ហើយ​លោកគ្រូ​ក៏បា​នជ្រើសរើស​ទីក្រុង​ហូជីមិញ ពីព្រោះ​តាម​មតិ​របស់លោកគ្រូ នេះគឺ​ជាទីក្រុងសកម្មនិង​មនុស្សចេះ​ស្រឡាញ់​រាប់អាន​គ្នាណាស់​។

គម្រោង​ការរបស់លោកគ្រូ Kitaguchi Haruki គឺប្រារព្ធឡើងនូវ​បណ្តាម៉ោងបង្ហាត់​បាល់​ទាត់​ជូនកុមារ ដែល​​មាន​អាយុ​​ទៅ​មតេយ្យ​សាលា។ ដើម្បីផ្តើមគម្រោងការរបស់ខ្លួន លោកគ្រូ Kitaguch បាន​ស្វែង​រក​ដល់​បណ្តា​មតេយ្យ​សាលា​នៅ​តាម​តំបន់​ជាយ​ក្រុង ដើម្បីសុំបង្ហាត់​បាល់​ទាត់​ដោយ​ឥតគិត​ថ្លៃ​ ជូនដល់កុមារទាំងឡាយនេះ។ ក្រោយ​មក លោក​គ្រូឆ្លៀតបង្រៀនដែល​មាន​យក​កម្រៃ ឲ្យបណ្តា​វិទ្យាស្ថានដែ​ល​ឪពុកម្តាយ​សិស្ស បានមកចុះ​ឈ្មោះ។ ឥឡូវ​នេះ គម្រោងការរបស់​លោកគ្រូ Kitaguchi Haruki បង្កើតបាន១៣​មូលដ្ឋាន តាំងពីក្នុងក្រុង​ដល់​ជាយ​ក្រុង ទាក់​ទាញ​បានសិស្សមកសិក្សាចំនួន​៣៦៥នាក់។ ក្រៅនោះ គម្រោងការ​របស់​លោក​គ្រូទាក់​ទាញ​បាន​យុវជន​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​ជប៉ុន មកប្រទេស​វៀតណាម​ជួយបង្ហាត់​បង្រៀន​សិស្ស​ទៀត​ផង​។


លោកគ្រូ Kitaguchi Haruki ធ្វើការនៅក្នុងក្លឹបបាល់ទាត់ Amitie របស់ជប៉ុនជាង៦ឆ្នាំ។

ប្អូនៗកំពុងផ្ចង់ស្តាប់យុវជនស្ម័គ្រចិត្តជនជាតិជប៉ុន បង្រៀនបណ្តាជំនាញពីបាល់ទាត់។

ប្អូនៗចូលចិត្តពេលបានលោកគ្រូ Kitaguchi Haruki បង្រៀនជំនាញលេងបាល់ទាត់។

លោកគ្រូ Kitaguchi ណែនាំបណ្តាជំនាញមូលដ្ឋានជូនប្អូនៗយ៉ាងអស់ពីចិត្តពីថ្លើម។ 

ជួយលោកគ្រូ Kitaguchi នៅមានយុវជនស្ម័គ្រចិត្តមកពីប្រទេសជប៉ុន។

ទាំងគ្រូនិងសិស្សសុទ្ធតែសកម្មអស់ពីកម្លាំងកាយចិត្តនៅក្នុងម៉ោងហាត់។

ម៉ោងហាត់តែងប្រព្រឹត្តយ៉ាងសកម្ម ដោយមេរៀនគឺបណ្តើរបាល់និងទាត់ចូលទី។

តាមរយៈបាល់ទាត់ លោកគ្រួ Kitaguchi Haruki មានបំណងបង្រៀនឲ្យប្អូនៗមានក្តីចំណូលចិត្តនិងស្មារតីសង្គមផងដែរ។

ប្រការដែលសឲ្យឃើញជាក់ស្តែងលើប្អូនៗគឺ ចរិតរស់ដោយមិនពឹងផ្អែកនរណា ស្មារតីសម្បជញ្ញៈ និងវិន័យបានលេចអណ្តែតជាក់ច្បាស់ ខណៈពេលចូលរួមម៉ោងបង្ហាត់បង្រៀន របស់លោកគ្រូ Kitaguchi Haruki។

សមាជិកម្នាក់ក្នុងថ្នាក់រៀនកំពុងហាត់ជាមួយគ្រាប់បាល់។

បរិយាកាសទឹកចិត្តរបស់លោកគ្រូនិងសិស្ស។ 

លោកគ្រូ Kitaguchi  បង្រៀនឲ្យប្អូនៗមានស្មារតីលើកកម្ពស់ច្បាប់វិន័យ នោះគឺ ការមិនដណ្តើម និងការរៀបជាជួរ រងចាំដល់វេនរបស់ខ្លួនចូលប្រយុទ្ធ។

ប្រការ​ដែលអស្ចារ្យនៅក្នុង​វិធានការ​បណ្តុះបណ្តាល​បាល់ទាត់ របស់លោកគ្រូ Kitaguchi Haruki មិន​មែន​តែ​បច្ចេក​ទេស​លេង​បាល់​ទាត់​នោះ​ទេ សំខាន់​គឺរបៀប​លោក​គ្រូបង្រៀន​ប្អូនៗនូវ​មេរៀន​ពីស្មារតី​វិន័យ ចរិត​រស់​នៅ​ដោយ​មិន​ពឹង​ផ្អែក​នរណា របៀបបដិសណ្ឋារៈ​ចំពោះមនុស្ស​ចាស់ សមូហភាព និង​ប្រការ​តូច​តាច់​បំផុត​នៅក្នុង​ជីវ​ភាព​រស់​នៅ​។​​

ឧទាហរណ៍ដូចជា របៀបលោកគ្រូបង្រៀនប្អូនៗឲ្យចេះគោរព លោកគ្រូក្នុងពេលជួបដំបូងនិងចាក់ចេញ​ពីថ្នាក់ នូវ​រាល់​ម៉ោង​ហាត់ ឬត្រូវចេះ​អត់​ធន់ មិន​ដណ្តើម និង​រៀបជាជួររង​ចាំ​ដល់វេនខ្លួន​ចូលការ​ប្រយុទ្ធ ឬក៏​នៅ​ពេល​ដួល​គឺចេះ​ងើប​ឈរឡើង​ដោយខ្លួនឯង មិនយំត្អូញត្អែរ ហើយ​មិនរងចាំការ​ជំនួយ​របស់មិត្តភ័ក្តិ គ្រូ ឬឪពុក​ម្តាយ។

លោកគ្រូ Kitaguchi Haruki សំណេះសំណាលថា បាល់ទាត់គឺជាមុខវិញ្ញា​សារ​ក្រុម ដូច្នេះ​ត្រូវ​ការ​ភាព​សាមគ្គី​និង​ចែក​រំលែក។ ដូច្នេះហើយ តាមរយៈ​បាល់ទាត់​ខ្ញុំចង់​ឲ្យប្អូនៗ​លើកកម្ពស់​បានលក្ខណៈអត្តចរិត មារ​យាទ តាំង​ពីតូច​ដើម្បី​ក្លាយ​ជាមួយ​មនុស្សល្អ ចេះស្រឡាញ់​រាប់អាន​ដល់​អ្នករស់​នៅជិត​ខាង និង​សហគមន៍​ទាំង​មូល៕

 

អត្ថបទ៖ ង្វៀនអ្វាញ    រូបថត៖ ថុងហាយ 
 

thachdicon

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top