• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោក សាស្ត្រាចារ្យរង បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) - វេជ្ជបណ្ឌិតឆ្នើមក្នុងជំនាញផ្នែកបេះដូង

ដោយបំណង​បរិច្ចាក រួម​ជាមួយ​​ចិត្តមនុស្សធម៌​និង​មនោសញ្ចេតនា​ចំពោះអ្នកជំងឺ  លោក សាស្ត្រាចារ្យ​រង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) តំណាង​​រដ្ឋសភា ​នីតិកាល ១៤ នាយក​មន្ទីរពេទ្យ​បេះដូង​ហាណូយ (Ha Noi) រួមជាមួយ​សហការី សហការិនី ​បាន​បង្កើតប្រព័ន្ធ​មជ្ឈមណ្ឌល​មួយ​ដែល​បំពាក់​បច្ចេកវិទ្យាដ៏ទំនើបនៅតាមបណ្តាខេត្ត​មួយចំនួន បាន​ជួយ​អ្នក​ជំងឺ​ក្រីក្របានទទួលការព្យាបាល​ជំងឺ​​បន្ទាន់និងទាន់ពេលវេលា ។ ក្នុងកែវភ្នែក​របស់​មិត្ត​អន្តរជាតិ សាស្ត្រាចារ្យ​​រង​  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) បាន​រួម​ចំណែក​ក្នុងការ​បង្កើត​​ការ​ទីតាំង​​នៃ​​ផ្នែក​បេះដូង​នៅ​ប្រទេសវៀតណាម។

នា​ឆ្នាំ១៩៩៦ លោក ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) រៀនសូត្រ​​អំពី​​​ជំនាញផ្នែកបេះដូង​ នៅ​ប្រទេស​បារាំង (មហាវិទ្យាល័យ Toulouse)  និង​គឺមួយ​ក្នុង​បណ្តា​វេជ្ជបណ្ឌិត​វៀត​ណាម​ដំ​បូង​​​ត្រូវបាន​បណ្តុះ​បណ្តាល​នូវ​ផ្នែក​នេះដែល​គឺ​ផ្នែកមួយ​នៅតែមិនទាន់​ដឹង​ច្បាស់​លាស់​នៅ​ប្រទេស​​វៀតណាម​ នៅពេល​នោះ។

បញ្ចប់​​ការសិក្សាយ៉ាង​ឆ្នើម​នៅ​មហាវិទ្យាល័យ Toulouse លោក​តឹន (Tuan) ទទួល​ការ​អញ្ជើញ​​​ធ្វើការ​នៅ​ប្រទេស​វៀតណាម។ ផ្ទុយ​នឹង​​បរិស្ថានវិជ្ជាពេទ្យ​​ឈាន​មុខ​គេ​លើពិភពលោក នៅពេល​នោះ​ បរិស្ថានធ្វើការ​នៅ​ប្រទេស​វៀតណាមខ្វះ​ខាត​ជា​ច្រើន។ ប៉ុន្តែ ជំរើស​​ចុង​ក្រោយ​​របស់​លោកតឹន​ (Tuan) ​​នៅតែ​មិន​ប្រែប្រួលទេ លោក​បាន​សម្រេចចិត្ត​ធ្វើ​ការ​នៅ​ប្រទេស​វៀតណាម ​យក​ចំណេះ​ដឹងនូវវិជ្ជាពេទ្យ​​ដែល​បានសិក្សានៅ​បរទេស​ ដើម្បី​រួម​ចំ​ណែក​​​ក្នុងជំនាញ​ផ្នែក​​បេះដូង​កំពុង​នៅថ្មោងថ្មីៗ ​​ក្នុង​ស្រុក។

លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) ចាប់​ផ្តើម​និយាយ​ជាមួយ​យើង​ខ្ញុំ​អំពីអនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បានទេ​​​នូវ​បណ្តា​ថ្ងៃ​ដំបូង​​​​ចាប់​ផ្តើម​ការងារថែ​ទាំ​សុខភាព​ប្រជាជន​និង​បណ្តា​បរិបទ​​ជួបការលំបាក​​របស់​ផ្នែក​​បេះដូង​ ​នៅ​ប្រទេស​វៀតណាម​​ក្នុង​​ប៉ុន្មាន​ឆ្នាំ​​ចុង​សតវត្សរ៍​ទី ២០។ វិធានការ​ព្យា​បាល​ជំងឺបេះដូងដោយជំនាញ​ នៅ​ប្រទេស​វៀតណាម​ជួប​​ការ​រារាំង​​និង​ការ​ប្រឆាំងជា​ច្រើន​ នៅ​ពេល​​វិធានការ​នេះ​​ទើបបាន​អនុវត្តន៍​។

ជំងឺ​បេះដូង​ត្រូវបាន​ចាត់​ទុក​ដូចជាជំងឺរបស់​អ្នក​មាន មិនមែន​ជា​អ្នក​ណា​​ក៏មាន​​ប្រាក់​ចំនួន ២០០០​ ដុល្លារអាមេរិក គ្រប់គ្រាន់ ដើម្បីធ្វើការ​វះកាត់​បេះដូង​ទេ។​ បើ​សិន​ជា​មាន​លុយ អ្នក​ជំងឺ​ភាគ​ច្រើន​សុទ្ធតែព្យាបាល​នៅ​បរទេស។ ហេតុនេះ ​មិន​ត្រឹម​តែ​អ្នក​ជំងឺ​​តែប៉ុណ្ណោះ ថែម​ទាំង​សហការី សហការិនី​ក៏​សង្ស័យ​អំពី​សមត្ថភាព​របស់​វេជ្ជបណ្ឌិត​វៀតណាមដែរ។

​ប៉ុន្តែ​ដោយ​​ឆន្ទៈ  ការប្តេជ្ញាចិត្ត​និង​ក្តី​ស្រឡាញ់​រវាង​មនុស្សនិង​មនុស្ស មិនដាច់​ចិត្ត​មើល​ឃើញ​បេះ​ដូង​ខ្សោយ​ជា​បណ្តើរៗ​និងដណ្តើម​អាយុជីវិត​របស់​អ្នក​ជំងឺ ទោះបី​ស្ថានភាព​និង​លក្ខណៈជាក់​ស្តែងជា​ពិបាក​​និង​ខ្វះខាត​​យ៉ាង​ណាក៏ដោយ លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) និង​​បណ្តា​វេជ្ជបណ្ឌិត​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​បេះដូង​ហាណូយ (Ha Noi)  បាន​អនុវត្តន៍ការវះកាត់​បេះដូងដោយប្រើជំនាញជា​ច្រើន​ប្រកបដោយ​ជោគ​ជ័យ​ និងក្លាយទៅ​ជា​​ស្ពាន​តភ្ជាប់​រវាង​អ្នក​ជំងឺ​និង​បច្ចេកទេស​ដ៏​ទំនើប ស្មើ​នឹង​បណ្តា​ប្រទេស​ជឿន​លឿន​ ទន្ទឹម​​នឹង​នេះ មធ្យោបាយ​ព្យាបាលដ៏​គុណភាព​ខ្ពស់​និង​​ប្រាក់​ចំណាយ​តិច​ជាង ចំនៅ​ក្នុង​ស្រុក​​ មិន​ត្រូវការ​ចេញ​ទៅ​បរទេស​ទេ។


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) តំណាងរដ្ឋសភា នីតិកាល ១៤
នាយកមន្ទីរពេទ្យបេះដូងហាណូយ (Ha Noi)។ រូបថត៖ តឹតសើន


នាសព្វថ្ងៃនេះ លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) គឺអ្នកជំនាញ
ឈរលំដាប់លេខមួយរបស់ប្រទេសវៀតណាមអំពី“ជំនាញផ្នែកបេះដូង”។ រូបថត៖ តឹតសើន


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) ចុះសួរសុខទុក្ខអ្នកជំងឺម្នាក់
ដែលព្យាបាលនៅមន្ទីរពេទ្យបេះដូងហាណូយ (Ha Noi) ។ រូបថត៖ តឹតសើន


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) អនុវត្តន៍ការវះកាត់បេះដូង
នៅមន្ទីរពេទ្យបេះដូងហាណូយ (Ha Noi) ។ រូបថត៖ ឯកសារ

នា​ឆ្នាំ២០១០ លោក​តឹន (Tuan) បាន​ទទួល​ពាន​រង្វាន់ "អ្នក​ប៉ិនប្រសប់​នៅ​ប្រទេស​វៀតណាម"​ក្នុង​វិស័យ​សុខភិបាល​​ ក្រោម​ប្រធានបទ “​​ជំនាញសរសៃបេះដូង​ តាមរយៈដាក់បំពង់បូម (ដាក់ stent)”។ ​ប្រធានបទ​នេះ​បាន​​បើក​ផ្លូវថ្មី​សំរាប់​ផ្នែក​បេះដូង​នៅ​ប្រទេសវៀតណាម បញ្ជូន​ផ្នែក​ព្យាបាលបេះដូងដោយជំនាញក្លាយ​ទៅ​ជា​​​ចំណុច​ស្រួច​នៃ​វិស័យ​វិជ្ជាពេទ្យ​វៀតណាម ព្រមទាំង​បញ្ជាក់​​​​ការទីតាំង​របស់​វិជ្ជាពេទ្យ​វៀតណាម​​ក្នុង​តំបន់​និង​លើ​ពិភពលោក​ផង​​ដែរ។ ការព្យាបាលជំងឺបេះដូងជាជំនាញមួយក្នុង​បណ្តាផ្នែក​វិជ្ជាពេទ្យ​របស់​ប្រទេស​វៀតណាម​ និង​មាន​ការ​រីកចំរើន​ស្មើនឹងជំនាញ​​ផ្នែក​បេះដូង​ ​​នៅ​បណ្តា​ប្រទេសអភិវឌ្ឍន៍។

នា​សព្វ​ថ្ងៃនេះ លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan)​​ ជា​ប្រធាន​សមាគមន៍​​ព្យាបាលជំ​ងឺ​បេះ​ដូង​ដោយជំនាញនៅប្រទេស​វៀតណាម ​​ប្រធាន​សមាគន៍​​បេះដូង​ហាណូយ (Ha Noi) និង​ជាលោក​គ្រូ​បង្រៀន​​នៅ​មហាវិទ្យល័យ​វិជ្ជាពេទ្យ​ហាណូយ (Ha Noi) សមាជិក​​​ក្នុង​ក្រុមណែនាំ​សមាគម៍​ព្យាបាលជំ​ងឺ​បេះ​ដូង​ដោយជំនាញអាស៊ី - ប៉ាស៊ីហ្វិក (FAPSIC);  …សមាជិក​ក្នុង​សមាគមន៍​ព្យាបាលជំងឺបេះដូងដោយ​ជំនាញអាមេរិក (FSCAI) …


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan)​​ បាន​ចែក​រំលែក​ថា “នា​សព្វថ្ងៃនេះ​ ជំងឺ​បេះដូង​មិនត្រឹមតែ​ជា​ជំងឺ​របស់​អ្នក​មាន​តែ​ប៉ុណ្ណោះ។ អ្នក​ក្រីក្រ​ជា​ច្រើននាក់​ក៏​មាន​ជំងឺ​នេះ​និង​គេ​​ត្រូវបាន​ព្យាបាល​ជា​បន្ទាន់...”

ហេតុនេះ លោក​តឹន (Tuan) មាន​បំណង​​ប្រាថ្នាថា មិនត្រឹមតែ​អនុវត្តន៍​ការ​វះកាត់ជា​ច្រើនប្រកបដោយ​ជោគ​ជ័យតែប៉ុណ្ណោះ​ ជាងនោះ​ទៀត ​លោក​ចង់​ជួយ​បណ្តា​ខេត្ត​ ទី​ក្រុង​​​កសាង​មជ្ឈមណ្ឌល​ព្យាបាលបេះដូង​ដោយការជំនាញដែល​ទទួល​ស្តង់​ដា ដើម្បី​អ្នក​ជំ​ងឺ​​ក្រីក្រ​បាន​ជិត​ខិត​ដល់​​បណ្តា​ឧបករណ៍​វិជ្ជាពេទ្យ​ដ៏​ទំនើប ​រួមនឹង​មានចំណេះដឹង​ក្នុង​ការ​​កំណត់​ជំងឺ​​​និង​ព្យាបាល​ដោយ​បន្ទាន់។

នៅពេល ​ក្រសួងសុខាភិបាល​បាន​សម្រចចិត្ត​​មន្ទីរពេទ្យ​បេះដូង​ហាណូយ (Ha Noi) គឺក្លាយទៅ​ជា​មួយ​ក្នុង​បណ្តា​មន្ទីរពេទ្យ​កណ្តាល លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) និង​​វេជ្ជបណ្ឌិត​ឆ្នើម​ផ្សេង​ទៀត​របស់​មន្ទីរពេទ្យ​បាន​​​ធ្វើ​ការ​នៅ​​ ៣០ មន្ទីរពេទ្យ​របស់​​ខេត្ត​និង​បណ្តា​មន្ទីរ​ពេទ្យ​នៅ​ជាយទីក្រុង​ហាណូយ (Ha Noi) ដើម្បី​​ផ្ទេរ​បច្ចេកវិទ្យា​និង​បច្ចេកទេស​ វិធានការ​ព្យាបាល​បណ្តា​ជំងឺ​​បេះដូង​​សំដៅ​កាត់​បន្ថយ​បរិមាណ​អ្នក​ជំងឺព្យាបាល​ក្នុង​មន្ទីរពេទ្យកណ្តាល។
 
ក្នុង​រយៈពេល​ឆ្នាំ២០១២ ដល់ ២០១៦ មន្ទីរពេទ្យ​បេះដូង​ហាណូយ​ (Ha Noi) បានផ្ទេរ​បច្ចេកវិទ្យា​​ព្យាបាល​ជំងឺបេះដូងដោយជំនាញទៅ​ដល់​ប្រព័ន្ធមន្ទីរពេទ្យ​​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ៣០ ខេត្ត​​ទូទាំង​ប្រទេស​។ ទន្ទឹម​នឹង​នេះ ការកសាង​បណ្តា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល ឃោសនា​​ឲ្យ​ប្រជាជន​ដឹង​នូវរបៀ​បង្ការ​ ប្រឆាំង​នឹង​ជំងឺ​បេះដូង រក​ឃើញ​និង​ព្យា​បាល​ជំងឺ​​ជា​បន្ទាន់។ អាស្រ័យ​លើនេះ អ្នក​ជំងឺ​ក្រីក្រ​ជា​ច្រើន​នាក់​ដែល​រស់​នៅ​បណ្តា​ខេត្ត ទីក្រុង​មិនត្រឹម​តែ​ជិត​ខិត​ដល់ ព្យាបាល​ជំងឺ​បេះដូង​ជា​បន្ទាន់​តែ​ប៉ុណ្ណោះ​ ថែមទាង​​មាន​ចំណេះ​ដឹង​អំពីការធ្វើ​ម្តេច​ ​ដើម្បី​មាន​បេះដូង​​ល្អ។​
 
​មិន​ត្រឹម​តែ​ចាប់ចិត្តពិសេស​ដោយ​ជំនាញ ​ក្នុង​តួនាទី​គ្រប់គ្រង លោក​សាស្ត្រាចារ្យរង​  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan)​​ បាន​នាំមន្ទីរពេទ្យ​បេះដូង​ហាណូយ​ក្លាយទៅ​ជា​មួយ​ក្នុង​បណ្តា​មន្ទីរពេទ្យ​គំរូ​របស់​រដ្ឋធានី​ ក្នុង​ការ​អនុវត្តន៍​បច្ចេកវិទ្យា​​គ្រប់គ្រង​ជឿនលឿន​ប្រកបដោយ​ជោគជ័យ ជំរុញ​ការ​កែទម្រង់​រដ្ឋភិបាល បង្កើត​បរិស្ថាន​ធ្វើ​ការ​ល្អសំរាប់​បុគ្គលិកនិង​បង្កលក្ខណៈងាយស្រួល​សំរាប់​អ្នក​ជំងឺ។ ក្នុង​មន្ទីរពេទ្យ​ហាណូយ អ្វីៗ​ត្រូវអនុវត្តន៍​តាម​ទិសស្លោក៖ មន្ទីរពេទ្យរាក់ទាក់ សេវាកម្ម​ល្អ បុគ្គលិក​ជិតស្និទ្ធនិង​​បី H គឺ Head, Hand  Heart (​ក្បាល ដៃ បេះដូង) មាន​ន័យថា​ធ្វើ​ការ​​ដោយ​ប្រាជ្ញា​ ជំនាញ​ខ្ពស់​និង​ទឹក​ចិត្ត។ នា​សព្វ​ថ្ងៃនេះ មន្ទីរពេទ្យ​បេះដូង​ហាណូយ (Ha Noi) បាន​និង​កំពុង​សហការ​នឹង​មន្ទីរពេទ្យ Perigueux (ប្រទេស​បារាំង)និង​បណ្តា​ប្រទេស​ឈាន​មុខ​គេ​របស់​ប្រទេស​កូរ៉េខាង​ត្បូង ប្រទេស​ជប៉ុន,...

ដោយ​ការ​ខិតខំ​ប្រឹងប្រែង​និង​ផល​ទទួល​បាន​នេះ ថ្មីៗនេះ លោក​សាស្ត្រាចារ្យរង​  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan)​​ បាន​​ចាត់តាំង​ជា​សមាជិត​រដ្ឋសភា​ នីតិកាល ១៤។ ក្នុង​តំណែង​ជាតំណាង​ឲ្យ​ប្រជាជន លោក​​មិនត្រឹមតែរួមចំណែក​ក្នុង​គោលការណ៍​របស់​បក្ស រដ្ឋ​ក្នុង​វិស័យ​សុខាភិបាលតែប៉ុណ្ណោះ​ទេ ថែមទាំង​ក្នុង​បណ្តាវិស័យ​ពាក់ពាល់​ជាផ្ទាល់​ដល់​មនុស្ស ជៈឥទ្ធិពលដល់អនាគត​របស់​ជនជាតិ​មួយ,...


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) អញ្ជើញចូលរួមក្នុងមហាសន្និសីទ “សមាគមន៏បេះដូងហាណូយ ”នីតិកាល៣។ រូបថត៖ ឯកសារ

លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) ចុះហេត្ថលេខាសហប្រតិបត្តិការរ
វាងមន្ទីរពេទ្យហាណូយនិងមហាវិទ្យាល័យ Toulouse (ប្រទេសបារាំង)។ រូបថត៖ ឯកសារ


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) ប្រគល់អំណោយដល់កូនសិស្សនៅ
ខេត្តអៀនបាយ (Yen Bai)។ រូបថត៖ ឯកសារ


លោកសាស្ត្រាចារ្យរង  បណ្ឌិត ង្វៀនក្វាងតឹន (Nguyen Quang Tuan) ប្រគល់អំណោយដល់លោកគ្រូ
អ្នកគ្រូនិងកូនសិស្ស ក្នុងភូមិសាស្ត្រស្រុសវិស្វៀន (Vi Xuyen) (ខេត្តហាយ៉ាង) (Ha Giang)។
រូបថត៖ ឯកសារ

បំណង​ចង់​បរិច្ចាក ស្មារតីស្វះ​ស្វែង​រៀនសូត្រ​ដោយឥតឈប់ឈរ រួម​នឹង​ចិត្ត​មនុស្សធម៌និង​ក្តីស្រឡាញ់អ្នកជំងឺ លោក​​សាស្ត្រាចារ្យរង​  បណ្ឌិត ង្វៀន​ក្វាង​តឹន (Nguyen Quang Tuan) បាន​ក្លាយទៅ​ជា​គំរូ​​មួយ​ចំពោះ​​​បណ្តាវេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ក្នុងផ្នែក ថែមទាំង​​បង្កើត​កម្លាំង​ជំរុញ​​សំរាប់​អ្នក​ណា​ហ៊ាន​អនុវត្តន៍​បំណង​ប្រាថ្នា​ ឧត្តមគតិ​និង​​​ចង់​រស់​នៅ​ដោយ​អត្ថន័យ ដូចជា​ទិស​ស្លោក​រស់​នៅ​ដែល​លោក​បាន​គិត​គូរហើយ “ខ្ញុំ​ដឹង​ខ្លួន​តែ​រស់​​លើពិភព​លោក​​នេះ​តែម្តង​គត់។ ហេតុនេះ​បើសិន​ជា​ខ្ញុំ​ចង់​បង្ហាញ​មនោសញ្ចេតនា​របស់​ខ្លួន​ជាមួយ​អ្នកណា ឬ​​ធ្វើប្រការ​ល្អប្រសើរ​មួយ​សំរាប់​​មនុស្ស​ជុំវិញ​ខ្ញុំ ខ្ញុំ​សូម​បាន​ធ្វើ​ជា​ភ្លាម​នៅពេល​នេះ.”../

អត្ថបទ៖​វិថាវ រូបថត៖ តឹត​សើន


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top