• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ


លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ

 នា​ថ្ងៃទី២៣ ខែ​កុម្ភះ ឆ្នាំ​២០១៧ នៅទី​ក្រុង​ហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ​ប្រធាន​​ក្រុម​ប្រឹក្សា​ប្រឡងប្រណាំង-លើក​សរសើរ ​​​​មជ្ឈឹម បាន​អញ្ជើញ​ជា​អធិបតី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា ដើម្បី​វាយតំ​​លៃអំ​ពី​​លទ្ធផលអនុវត្តភារកិច្ច​ក្នុងឆ្នាំ២០១៦ អនុវត្តភារកិច្ចស្នូលក្នុងឆ្នាំ២០១៧។​ នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា៖ ឆ្នាំ​២០១៧ ស្ថានភាពនៅក្នុង​និងក្រៅប្រទេស​នៅ​មាន​​ការលំបាក​ ជាច្រើន​ បានជា​យើង​ត្រូវ​ខំប្រឹង​ប្រែង​​ប្រឡង​ប្រណាំង ដើម្បី​សម្រេច​​ភារកិច្ច ដែលបានដាកចេញ។ ឆ្នាំ​២០១៧ ដោយប្រធានបទ៖​ “ រឹត​បន្តឹង​​វិន័យ ​លើក​កំពស់​ការ​ទទួល​ខុសត្រូវ ប្រឡង​ប្រណាំង ច្នៃប្រឌិត អភិវឌ្ឍន៍​លឿន​និង​​ចីរភាព​” នោះ​នាយក​រដ្ឋមន្ត្រី​បា​នស្នើ​ថា៖ ក្នុង​ការងារ​​លើក​សរសើរ គឺត្រូវ​អនុវត្ត​​ទាន់​​ពេលវេលា និងត្រឹមត្រូវ​។ ការលើកសរសើរត្រូវ​ប្រមូល​ផ្តុំ​​ទៅ​លើ​ពលករ​។​

​ដោយ​មានគោលដៅ ដល់ឆ្នាំ២០២០ វៀតណាមមានសហគ្រាស ជាងមួយ​លាន នាយករដ្ឋ​មន្ត្រីបាន​ក្រើន​រំលឹកថា​៖ ត្រូវ​​លើក​សរសើរ​ចំពោះ​សហគ្រាស​ណា​ ដែល​​មានការរួមវិភាគទានច្រើនចំពោះសេដ្ឋកិច្ច សង្គមកិច្ច៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top