• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

រំលឹកឡើងវិញនូវភាពដ៏អស្ចារ្យនៃវេជ្ជសាស្រ្តបូរាណវៀតណាម

ដោយ​ជាង​៣០០០​វត្ថុតាង​កម្រ​ ដែលពាក់ព័ន្ធ​ដល់​វេជ្ជសាស្រ្ត​បូរាណ​វៀត​ណាម​ ចាប់​ពីសម័យ​យុគ្គ​​ថ្ម​មក​ដល់​សព្វ​ថ្ងៃ​នេះ បានតាំង​បង្ហាញ នៅ​ក្នុងសារមន្ទីរ​វេជ្ជ​សាស្រ្ត​បូរាណ​វៀត​ណាម (វិថី​ហ្វាង​​យឺ​ខឿង ខណ្ឌ​១០ ទីក្រុង​ហូជី​មិញ) បច្ចុប្បន្ន​បានក្លាយ​ជាទី​កន្លែង​ទេស​ចរណ៍ ដែល​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍​មកស្វែង​យល់ ពីរបរវេជ្ជ​សាស្រ្ត​បូរាណ​វៀតណាម​យ៉ាង​កុះករ។

សា​រមន្ទីរវេជ្ជសាស្រ្តបូរាណ​វៀតណាម បានក្រុមហ៊ុន TNHH វេជ្ជសាស្រ្ត Fito Pharma កសាងនិង​គ្រប់​គ្រង ទើប​មាន​ឈ្មោះហៅផ្សេង​ថា​សារមន្ទីរ FITO - FITO Museum។ Fito មានទំ​ហំផ្ទៃ​ដី៦០០​ម៉ែត្រ​ការ៉េ រួម​មាន ជាន់​ក្រោម និង​៥ជាន់​ខាង​លើ ដោយ​មានបន្ទប់​ចំនួន​២៤​បន្ទប់  ក្នុងនោះ​មានបន្ទប់​ចំនួន១៦​បន្ទប់ បាន​រចនា​សម​ស្រប​នឹង​បន្ទប់​ប្រើដើម្បី​តាំង​បង្ហាញ នូវវត្ថុតាង ឧបករណ៍​វេជ្ជសាស្រ្ត បម្រើ​ភ្ញៀវ​ទេសចរណ៍​ទស្សនា។ ជាន់​ខ្ពស់បំ​ផុត គឺបន្ទប់ដែលមាន​ទីសក្ការ​បូជា​​គ្រូដើមទាំងពីរ​រូប នៃផ្នែកវេជ្ជសាស្រ្ត​វៀត​ណាម គឺលោក​ត្វែទិញ​និង​លោក​ហាយធឿ​ងឡាន​អ៊ុង​(ឡេហូវត្រាក)។ សងខាង​នៃទីសក្ការបូជា​មានព្យួរ​ផ្លាក​បូជា​ ធ្វើពី​ឈើលាប​ដោយ​ពណ៌មាស​យ៉ាង​ល្អ​ឯក នៅលើនោះមានសរ​សេរ​កំណាព្យឆ្លង​ឆ្លើយ ស្តីពី​គុណ​បំណាច់​របស់​លោក​ទាំ​ង​ពីរ​។ លើជញ្ជាំង សសរ ឬធ្នឹមរបស់​អគារ បានរចនា​ដោយប្រព័ន្ធ​គំនូ​រចម្លាក់ សម្តែង​សាឡើង​វិញ​នូវសកម្មភាព​ក្នុង ​វេជ្ជសាស្រ្ត​បូរាណ​វៀតណាម​យ៉ាង​រស់រវើក​និងប្រណិត។


ជ្រុងមួយនៃបរិយាកាសតាំងបង្ហាញវត្ថុតាងនានាស្តីពីវេជ្ជសាស្រ្តបូរាណវៀតណាម បាន​រក្សា​និង​តាំង​បង្ហាញនៅក្នុងសារមន្ទីរ Fito។

បន្ទប់តាំងបង្ហាញឱសថអ្នកស្រុក ជាទីកន្លែងរក្សាមធ្យ័តនូវឱសថនៃវេជ្ជសាស្រ្តបូរាណវៀតណាម។

ឱសថស្ថានបានបង្កើតសាឡើងវិញមានភាពរស់រវើកនៅក្នុង Fito។

តាំងបង្ហាញកម្រងក្រឡត្រាំស្រាថ្នាំ ក្រឡបូរាណ។ល។សម្រាប់ប្រើត្រាំស្រាថ្នាំ។

ប្រភេទប៉ាន់ កំសៀវដាំថ្នាំមានអាយុកាលខុសពីគ្នាបានសារមន្ទីរ Fitoខិតខំប្រមូលនិងរក្សាទុកក្នុងសារមន្ទីរ។

បន្ទប់តាំងបង្ហាញកម្រងជញ្ជីងសម្រាប់ថ្លឹងឱសថ។

កម្រងប៉ាន់ ចាន សម្រាប់សិតថ្នាំ ដែលឆ្លងជាច្រើនសម័យកាល។

ជ្រុងមួយនៃបរិយាកាសតាំងបង្ហាញថ្នាំផ្នោរកម្រនៅក្នុងសារមន្ទីរ។

ក្នុងសារមន្ទីរ ភ្ញៀវទេសចរណ៍បានមគ្គទេសក៍សម្តែងឡើងវិញនូវវិធីច្នៃឱសថ។

ភ្ញៀវទេសចរណ៍បរទេសម្នាក់ស្វែងយល់ពីវត្ថុតាងដែលតាំងបង្ហាញស្តីពីវេជ្ជសាស្រ្តបូរាណវៀតណាមនៅក្នុងសារមន្តីរ។

ភ្ញៀវទេសចរណ៍បរទេសទស្សនានូវសកម្មភាពកើបថ្នាំព្យាបាលជម្ងឺ ក្នុងសារមន្តីរ។

រៀងរាល់ថ្ងៃសារមន្ទិរ Fitoទទួលភ្ញៀវមកទស្សនាជាងរាប់រយនាក់ ។

កត្តា​សំខាន់បង្កើតតម្លៃ​របស់​សារមន្ទីរ Fito គឺដោយ​សារមាន​វត្ថុតាង​កម្រ​ជាង៣០០០វត្ថុ ​ដែល​ពាក់​ព័ន្ធ​​ដល់​វេជ្ជ​​សាស្រ្ត​បូរាណ​​វៀត​ណាម តាំងពីសម័យ​យុគ្គថ្ម​ដល់​សព្វ​ថ្ងៃនេះ​ កំពុង​បាន​តាង​បង្ហាញ​នៅ​ក្នុង​បន្ទប់​ផ្សេង​ៗ​គ្នា។ ភ្ញៀវទេស​ចរណ៍​មក​ទស្សនា​សារមន្ទីរ នឹង​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​ភ្នែក​ នៅ​កម្រង​វត្ថុ​ផ្សេងៗ​សម្រាប់​ប្រើ​​ក្នុង​វេជ្ជសាស្រ្តដូច​ជា៖ កាំបិត​ហាន់ថ្នាំ ឧបករណ៍កិន​ថ្នាំទៅជាម្សៅ។ល។ វត្ថុតាង​នេះមាន​អាយុកាស​ប្រហែល២៥០០​ឆ្នាំ សម្បូរបែប​ពីវត្ថុ​ធាតុ ទំហំ​និង​រូបរាង។

នៅក្នុងទម្រង់រូបភាព “ផ្ទះថ្នាំបូរាណ” “ផ្ទះថ្នាំផ្នោរ” សុទ្ធ​តែ​បាន​លើក​សម្តែង​សា​ឡើង​វិញ​ដែល​មាន​ភាព​រស់​រវើក ក្នុង​នោះមាន​រាប់រយ​មុខថ្នាំ​កម្រ។ ភ្ញៀវ​ទេសចរណ៍​អាចសាក​ល្បងដាំ​ថ្នាំពី​ឧបករណ៍​គំរូ ឬពាក់​អាវ​ផាយ​ក្លែង​ខ្លួន​ជាគ្រូពេទ្យ​ចាប់​ជីព​ចរ ផ្សំថ្នាំជូនអ្នកជម្ងឺ ក៏ជាបទពិសោធន៍​មួយយ៉ាងជក់​ចិត្ត​ដែរ។ ក្រៅ​ពីនោះ​នៅ​មាន​កម្រង​ឧបករណ៍ អង្រែ ត្បាលកិន ជញ្ជីង កម្រង​ប្រភេទ​សត្វ រុក្ខជាតិ សម្រាប់​ធ្វើថ្នាំ កម្រង​ប៉ាន់ កំសៀវ​ដាំ​ថ្នាំ និង​ក្រឡត្រាំស្រា​ថ្នាំ នៅ​ក្នុងវេជ្ជសាស្រ្តបូរាណ​វៀតណាម។

ក្រៅពី​ឧបករណ៍​ស្តីពី​វេជ្ជសាស្រ្ត នៅលើជញ្ជាំង​ឈើ នៃជាន់​ទី៤​របស់​សារ​មន្ទីរ Fito គឺជា​ស្នាដៃ​ឆ្លាក់​លើ​ឈើ​ដ៏ប្រណិត​មួយ​ដែល​មាន​ឈ្មោះ “វៀតណាម​រយគ្រូពេទ្យ” ឆ្លាក់​ឈ្មោះគ្រូពេទ្យ​ដ៏ល្បីឈ្មោះ​ទាំង១០០រូប​ដែល​រួម​ចំណែក​យ៉ាង​ធំ ក្នុង​វេជ្ជសាស្រ្តបូរាណវៀតណាម ចាប់​ពីសតវត្សរ៍ទី​១២​ដល់សតវត្សរ៍​ទី២០។ ទូសៀវ​ភៅ​មួយ​សម្រាប់​រក្សានូវ​ក្បូន​ខ្នាតបូរាណ​ពីវេជ្ជ​សាស្រ្ត នៅរក្សា​បាន​ច្បាប់ដើម​ ដែលសរសេរ​ដោយ​ភាសាហាន-ណុម រូម​មានសៀវ​ភៅកម្រ​ជាច្រើន​របស់​គ្រូពេទ្យ​ល្បី​វៀត​ណាម នេះជា​សម្បត្តិ​មួយដ៏​មាន​តម្លៃ។ “មិន​នឹក​ស្មាន​ដល់​និង​ភ្ញាក់​ផ្អើល​ នៅពេលបាន​ឃើញផ្ទាល់​ភ្នែក​នូវវត្ថុ​តាង​ពិសេស​ទាំងនេះ។ វាជូយ​ឲ្យខ្ញុំមាន​ទស្សន​វិស័យ​ប្លែក​ អំពីវេជ្ជសាស្រ្តបូរាណ​វៀត​ណាម” Anna ជា​ភ្ញៀវ​ទេស​ចរណ៍​ជន​ជាតិ​អាមេរិក​ម្នាក់​ក្នុង​ក្រុម​អ្នក​មក​ទស្សនា​ឲ្យដឹ​ង។​


រូបចម្លាក់គ្រូពេទ្យល្បី ឡេហូវត្រាក់ ជាអ្នក​ដែល​បាន​ចាត់ទុក​ថា​ជាគ្រូ​ដើម​របស់​ផ្នែក​វេជ្ជសាស្រ្ត​វៀតណាម​នៅក្នុងសារមន្ទីរ។ 

លើជញ្ជាំង សសរ ធ្នឹមរបស់ Fito គំនូរចម្លាក់​សម្តែងឡើងវិញ​នូវសកម្មភាព​ក្នុងវេជ្ជសាស្រ្ត​បូរាណ​វៀតណាម​យ៉ាងរស់រវើកនិងប្រណិត។

ចំណុចសកម្មភាពព្យាបាលជម្ងឺមួយ ដោយវិធីសាស្រ្តចាក់ម្ជុល ចាប់ជីពចរ បានសម្តែង​ឡើងវិញយ៉ាង​ជាក់ស្តែង។

កម្រងប្រដាប់កិនថ្នាំដែលមានអាយុកាលប្រហែល២៥០០ឆ្នាំនៅក្នុងសារមន្ទីរ Fito

ទូរក្សាទុកនូវក្បួនខ្នាតបូរាណពីវេជ្ជសាស្រ្ត នៅរក្សាបានច្បាប់ដើមដែលសរសេដោយភាសាហាន-ណុម ក្នុងនោះមានសៀវភៅកម្រជាច្រើនរបស់គ្រូពេទ្យល្បីវៀតណាមទាំងឡាយ។

ឈុតកាំបិតហាន់ថ្នាំ ប្រដាប់កិនថ្នាំ ដែលមានអាយុកាលប្រហែល២៥០០ឆ្នាំនៅក្នុងសារមន្ទីរ Fito។

ផ្ទាំងគំនូរនៅក្នុង Fito បានចម្លាក់បង្ហាញសាឡើងវិញ នៅសកម្មភាពច្នៃឱសថនៃវេជ្ជសាស្រ្តបូរាណជនជាតិ។

ស្នាដៃចម្លាក់លើឈើ "វៀតណាមរយគ្រូពេទ្យ" ឆ្លាក់ឈ្មោះគ្រូពេទ្យល្បីទាំង១០០រូប ដែល​រួម​ចំណែក​យ៉ាង​ធំក្នុងវេជ្ជសាស្រ្តបូរាណវៀតណាម ចាប់ពីសតវត្សរ៍ទី១២ដល់ សតវត្សរ៍ទី២០។

ប្រអប់ស្លាម្លូក៏បានរក្សាទុកនៅក្នុងសារមន្ទីរ។

ក្បូរក្បាច់រចនាដែលតុបតែងនៅក្នុងសារមន្ទីរក៏បានថែរក្សាយ៉ាងហ្មត់ចត់ដែរ។

មុន​ពេលត្រឡប់​ទៅវិញ ក្រុមអ្នកទេស​ចរណ៍​នៅបានពិសាតែ​ដោយ​ឥតគិត​ថ្លៃ ដែល​មាន​ប្រភព​ពីដើម​ឈើថ្នាំ​ក្នុង​បរិយា​កាស​ស្រស់​ស្រាយ​នៃ​ក្លិន​ក្រអូប​ឈើថ្នាំសាយ​ភាយ បង្កើត​ឲ្យមនុស្ស​យើងមាន​អារម្មណ៍​ស្រស់​ថ្លា៕

អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹន
 

thachdicon

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top