• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

រូងសម្ងាត់ផ្ទុកអាវុធនៅក្នុងទីក្រុងហូជីមិញ

រូងសម្ងាត់ផ្ទុកអាវុធក្នុងសម័យតស៊ូប្រឆាំង​អាមេរិក ស្ថិត​នៅផ្ទះលេខ១៨៣/៤ ផ្លូវថ្ងៃទី៣​ខែកុម្ភៈ សង្កាត់១១ ខណ្ឌ១០ ទីក្រុងហូជីមិញ ជាកេរដំណែល​នៃសម័យដ៏រុង​រឿង​អង់​អាច របស់​កង​ប្រ​ដាប់​អាវុធ​ពិសេសសាយ​ហ្គន។ ទីនេះបានក្លាយជា​កេរដំណែលប្រវត្តិ​សាស្ត្រ​ជាតិ ​និង​ជា​ទី​កន្លែង​ទេស​ចរណ៍សំរាប់​​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​​ចរ​ណ៍​ចូល​​ទស្សនា​។

យើងខ្ញុំមកដល់ផ្ទះលេខ១៨៣/៤ ផ្លូវថ្ងៃទី៣ខែកុម្ភៈ ដើម្បីកត់សម្គាល់ពីជ័យជំនះមួយ ដែល​រួម​ចំណែក​បង្កើត​ឡើង​នូវ​ថ្ងៃរំដោះភាគ​ខាងត្បូង​ទាំង​ស្រុង (ថ្ងៃទី​៣០ខែមេសា​ឆ្នាំ២០១៥) របស់កង​ប្រដាប់​អាវុធ​ពិសេស​សាយ​ហ្គន​។ បងស្រីឡង ជាកម្មាភិបាល​នៃមជ្ឈមណ្ឌល​វប្បធម៌សន្តិភាព​នៅខណ្ឌ១០ នាំ​យើង​ខ្ញុំ​ទៅ​កាន់​មុខ​ផ្ទះ​ដែល​នៅ​ទល់​មុខ ​នឹងរោង​ភាពយន្ត​ហ្វាប៊ិញ ដែល​បានសាងសង់​ពី​ឥដ្ឋ ប្រក់ស័ង្កសី មាន​ទំហំ១២ x ៥ម៉ែត្រ។

បងស្រីឡងបានឲ្យដឹងថា៖ នៅពាក់កណ្តាល​ឆ្នាំ១៩៦៤ លោកតាពីរនាក់ គឺ​លោកតា ង្វៀនវាំងទ្រី និង​លោក​តា ង៉ោ​ថាញ់​វឹន (បា​ដែន) បញ្ជា​ការ​នៃអ​ង្គភាព “ធានា” ពាក់ផ្លា​កលេខ​សម្គាល់ J9T700 ចំណុះ​កង​ប្រ​ដាប់​អាវុ​ធ​ពិសេស​សាយហ្គន រួម​ជាមួយយុទ្ធជន ឌូវ៉ាន់​កាំង បាន​ទិញ​ផ្ទះនេះ​។ ក្រោយ​មក  លោក​តាកាំង​និង​គ្រួសារ​បាន​អង្គ​ការកងប្រដាប់​អាវុធពិសេស​សាយហ្គន រៀបចំ​ឲ្យស្នាក់​នៅក្នុងផ្ទះ​នេះ។


លោកតា ឌូវ៉ាន់កាំង និងលោកយាយង្វៀនធីកុក ជាអ្នកកសាងរូងសម្ងាត់ ដើម្បីដឹកជញ្ជូននិងការពាររូងអាវុធ តាំងពីខែកក្កដាឆ្នាំ១៩៦៥ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ១០៧៥។

សមាមិត្ត ង្វៀនវ៉ាន់ទ្រី ជាអ្នកនយោបាយម្នាក់នៃអង្គភាព “ធានាប្រយុទ្ធនៃកងប្រដាប់អាវុធពិសេសនៅទីក្រុង”បញ្ជាឲ្យជីករូងសម្ងាត់ (រូបថតឆ្នាំ១៩៦៥)។

ផ្ទះលេខ១៨៣/៤មានរូងសម្ងាត់ផ្ទុកអាវុធ ហើយនៅជាទីតាំងបង្ហាញរូបភាព វត្ថុតាងដែលពាក់ព័ន្ធដល់កេរដំណែល។

មាត់រូងសម្ងាត់ផ្ទុកអាវុធ នៅក្នុងផ្ទះលេខ១៨៣/៤។

បរិយាកាសនៅក្នុងរូងសម្ងាត់ផ្ទុកអាវុធ។

ឧបករណ៍គាបបាតស្បែកជើងកៅស៊ូរបស់លោកតាបាមូ។

រំសេវ ផ្ទុះTNTលាក់ទុកនៅក្នុងរូងសម្ងាត់។

គ្រាប់បែកលាក់ទុកនៅក្នុងរូងសម្ងាត់។

ត្រួតពិនិត្យមើលចំនួនអាវុធនៅក្នុងរូងសម្ងាត់ (រូបថតឆ្នាំ១៩៧៦)។

បណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ “រូងសម្ងាត់ផ្ទុកអាវុធក្នុងសម័យតស៊ូប្រឆាំងអាមេរិក ១៩៦៥-១៩៧៥”។

លោកតា ឌូវ៉ាន់កាំង (នៅមានឈ្មោះហៅថា ហ្វាងម៉ាញឡាក) រហ័សនាម បាមូ ប្រកបមុខរបរធ្វើស្បែកជើង។ ស្រុក​កំណើត​នៅហាណូយ ​ហើយ​ចូលរួម​បដិវត្តន៍​តាំង​ពីឆ្នាំ​១៩៤៥ ដល់ឆ្នាំ១៩៦៣ លោក​តា​ផ្លាស់​ចូល​ទៅ​ក្នុង​អង្គ​ភាព J9T700 ចំណុះ​កងប្រដាប់អាវុធ​ពិសេសសាយ​ហ្គន។ ដើមឆ្នាំ១៩៦៥ លោកតាបាមូ ទទួល​បាន​បទ​បញ្ជាសាងសង់ រូងសម្ងាត់ជាបន្ទាន់នៅខាងក្នុងផ្ទះ ដើម្បីដាក់​អាវុធ។ ដោយ​សារ​ជាការងារ​សម្ងាត់ ទើប​លោក​តា​ត្រូវ​នាំគ្រួសារត្រឡប់ទៅ ស្រុកកំណើតមួយរយៈពេល។ នៅសល់​តែម្នាក់​ឯង ទើប​លោក​តា​ជីក​រូង​សម្ងាត់​នៅ​ពេល​យប់។ អស់​រយៈពេលមួយ​ជាងខែ លោកតាបាមូ​ទើបធ្វើសម្រេចរូងសម្ងាត់​នេះ។

រូងសម្ងាត់ផ្ទុកអាវុធបានលោកតាបាមូ ជីកត្រង់ខឿននៃបន្ទប់ទទួលភ្ញៀវ ដោយមានប្រវែង២,២ម៉ែត្រ ទទឹង១,៨​ម៉ែត្រ ជម្រៅ១,៧ម៉ែត្រ។ ជុំវិញរូងសាងពីថ្ម ក្រាលដោយស៊ីម៉ង ហើយ​មាន​លូមួយ​តភ្ជាប់​ពីរូង​ទៅ​កាន់​លូធំ​ដាក់​ខាងក្រៅ​មហាវិថី​។ គម្រប​មាត់រូង​ធ្វើពីផ្ទាំងថ្ម៦ដុំគួបផ្សំគ្នា គ្របជិតមាត់រូងដែលមានទំហំ៖ ០,៤ x ០,៦​ម៉ែត្រ។ បន្ទប់​ទទួលភ្ញៀវបានចែក​ធ្វើជាពីរល្វែង ល្វែងខាងមុខ គឺជាឈុត salon ដាក់ពីលើគម្របរូង ដើម្បី​លាក់​បាំង ។

នៅពេលនេះ អាវុធរបស់កងប្រដាប់អាវុធពិសេសសាយហ្គន បានលាក់ក្នុងជ័រកៅស៊ូ ហើយ​នាំ​ទៅ​កាន់​មូលដ្ឋាន​ធ្វើស្បែក​ជើងមួយ​នៅផ្សារ​អានដុង។ តាមការសន្យានិងសញ្ញាសម្ងាត់ បានកំណត់ទុក លោក​តា​បាមូ​នឹង​មកទទួល​កញ្ចប់​កៅស៊ូ  “ពិសេស” យកទៅលាក់ទុកនៅក្នុង​រូង​សម្ងាត់។ លោកតាបាមូប្រើ​រទេះកងបី ធ្វើ​ដំណើរ​នៅចំពេលចរាចរណ៍​កក់ស្ទះ ដើម្បីទៅទទួលទំនិញ។ ក្នុង​អំឡុង​៤ខែ ការជញ្ជូន​ទំនិញ “ពិសេស” នេះ​បាន​ឆ្លង​កាត់ទីកន្លែងត្រួត​ពិនិត្យជាច្រើន​របស់​ខ្មាំង។ លោកតា​បាមូបាន​ជញ្ជូន​មកកាន់​រូងសម្ងាត់ ​នូវ​រំសេវផ្ទុះ​និង​កិប​ផ្ទុះចំនួន ៥០គីឡូក្រាម  កាំភ្លើងយន្តធុនតូចប្រភេទ AK ៧ដើម រួមទាំងគ្រាប់កាំ​ភ្លើង២១.០០០​គ្រាប់ គ្រាប់​បែក៥០គ្រាប់ កាំភ្លើងខ្លីមួយដើមជា​មួយគ្រាប់​កាំភ្លើង​៥០គ្រាប់ និងបរិក្ខារសឹក បរិក្ខារ​យោធា​មួយ​ចំនួន​ផ្សេង​ទៀត។

ក្រោយ​យុទ្ធនាការវាយ​ប្រហារទូទៅ និងចាប់ផ្តើមចូលនិទាឃរដូវឆ្នាំវក​គ.ស១៩៦៨ ខ្មាំង​បាន​ឆែក​ឆេរ​ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​នៅមិន​អាចរក​ឃើញរូងសម្ងាត់នេះ​។ ក្រោយ​ថ្ងៃបាន​ជ័យជំនះ​ទាំង​ស្រុង រូងសម្ងាត់​ផ្ទុក​អាវុធ​នៅផ្ទះ​លេខ១៨៣/៤​ បានក្លាយជាកេរ​ដំណែលប្រវត្តិសាស្រ្តជាតិ ក្នុងសម័យតស៊ូ​ប្រឆាំង​អាមេរិក។


លោកឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប មកទស្សនានិងកត់ត្រាក្នុងសៀវភៅអនុស្សាវរីយ៍។

ក្រុមយុវជនខណ្ឌ១០មកទស្សនាកេរដំណែល។

គណៈប្រតិភូ Ethiopiaមកទស្សនារូងសម្ងាត់។

ក្រុមទរទស្សន៍សហភាពសូវៀតមកទស្សនា ស្រាវជ្រាវ រូងសម្ងាត់ផ្ទុកអាវុធ (ខែមេសាឆ្នាំ១៩៨០)។

គណៈប្រតិភូបក្សកុម្មុយនិស្ត Dominicaទស្សនារូងសម្ងាត់ផ្ទុកអាវុធ។

កន្លង៤០​ឆ្នាំ កេរដំណែលជាតិរូង​សម្ងាត់​ផ្ទុកអាវុធ​បាន​ ក្រុមសិស្សានុសិស្ស និស្សិតរាប់​ពាន់ក្រុម ព្រម​ទាំង​ក្រុម​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និងក្រៅប្រទេសមក​ទស្សនា ស្រាវជ្រាវ អំពី​តួនា​ទីរបស់​កង​ប្រដាប់​អាវុធ​ពិសេស​សាយ​ហ្គន ក្នុងបុព្វហេតុរំ​ដោះប្រជា​ជន ឯកភាព​ទឹកដី៕
 

អត្ថបទ៖ ង្វៀនវូថាញ់ដាក រូបថត៖ ឡេមិញ
 

thachdicon

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top