រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល
នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជូបធ្វើការជាមួយ នាយកដ្ឋានត្រួតពិនិត្យបែបបទរដ្ឋបាល (ចំណុះខទ្ធកាល័យរដ្ឋាភិបាល) និងក្រុមប្រឹក្សាពិគ្រោះយោបល់ កែទម្រង់បែបបទរដ្ឋបាល។ នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ លើកិច្ចការកែទម្រង់បែបបទរដ្ឋបាលនិយាយរួម ពោលគឺបែបបទរដ្ឋបាលកំពុងជាបញ្ហាបន្ទាន់ ហើយគម្បីប្រមូលផ្ដុំដោះស្រាយថែមទៀត។ តាមនោះ តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិ គឺត្រូវលើកសំណើល្អថែមទៀត ដោះស្រាយតម្រូវការរបស់ប្រជាជន និងសហគ្រាសជាបន្ទាន់។ លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យកំណើនយឺតយ៉ាវ គឺជាបែបបទវិនិយោគ និងការរំដោះទុន។ ដូច្នេះការកែទម្រង់បែបបទរដ្ឋបាល បម្រើកំណើនសេដ្ឋកិច្ចជាភារកិច្ច សំខាន់នាបច្ចុប្បន្ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម