• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

រដ្ឋសភានីតិកាលទី១៣ សម័យ​ប្រជុំ​លើក​ទី​១១​៖ បោះ​ឆ្នោត​ជ្រើស​រើស​មុខ​តំណែង​សំខាន់​របស់​រដ្ឋ​

សម័យប្រជុំលើកទី១១ ជាសម័យប្រជុំចុងក្រោយ​ របស់រដ្ឋសភានីតិកាលទី​១៣បាន​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី​២១ ខែ​មិនា ដល់ថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៦ ។ រដ្ឋសភា​បាន​បូក​សរុប​ការ​ងារ​អាណតិ្ត របស់ស្ថា​ប័ន រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល អនុម័តគម្រោងការ​ច្បាប់​សំខាន់​មួយ​ចំនួន​។

ពិសេ​ស នៅសម័យ​ប្រជុំលើកនេះ រដ្ឋសភា​បានដំណើរការ​ពិនិត្យ សម្រេចចិត្ត​ដក​តំណែង បោះ​ឆ្នោត​ អនុម័តនូវមុខ​តំណែងថ្នា​ក់​ដឹក​នាំមួយ​​ចំនួន​​នៃ​ស្ថាប័ន​​របស់​​រដ្ឋ​។

រដ្ឋសភាបានបោះឆ្នោត​ជ្រើសរើស លោកស្រី ង្វៀនធី​គីមង៉ឹន អនុ​ប្រធាន​រដ្ឋ​សភា ធ្វើ​ជាប្រ​ធាន​រដ្ឋ​សភា លោក​នាយឧត្តម​សេនីយ ត្រឹន​ដាយ​ក្វាង រដ្ឋ​មន្រ្តីក្រសួង​នគ​របាល ធ្វើជា​ប្រធាន​រដ្ឋ និង​លោក​ង្វៀន​ស្វឹន​ភុក ឧបនាយក​រដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ធ្វើជានាយក​រដ្ឋមន្រ្តី​នៃរដ្ឋាភិបាល​

 

ទិដ្ឋភាពនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣។ រូបថត៖ ផឿងហ្វា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមាជិករដ្ឋសភាដំណើរការបោះឆ្នោតជ្រើសរើសនូវមុខតំណែងសំខាន់របស់រដ្ឋ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន សច្ចាប្រណិធានទទួលតំណែង។ រូបថត៖ ហ្វាងក្វាងហា/កាសែតរូបភាពវៀតណាម

លោកស្រី ប្រធានរដ្ឋសភាង្វៀនធីគីមង៉ឹន
ថ្ងៃកំណើត៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៥៤
ភូមិកំណើត៖ ខេត្តបេនត្រែ
កម្រិតទ្រឹស្តីនយោបាយ៖ បរិញ្ញាប័ត្រនយោបាយ
កម្រិតវិជ្ជា៖ អនុបណ្ឌិតសេដ្ឋកិច្ច
សមាជិកគណកម្មការប្រតិបត្តិការមជ្ឈឹមបក្សនីតិកាលទី ៩ ១០ ១១ ១២
លេខាធិការមជ្ឈឹមបក្សនីតិកាលទី១១
សមាជិកការិយាយល័យនយោបាយនីតិកាល១១ ១២
សមាជិករដ្ឋសភានីតិកាលទី១២ ១៣



លោកប្រធានរដ្ឋ ត្រឹនដាយក្វាងសច្ចាប្រណិធានទទួលតំណែង។ រូបថត៖ ហ្វាងក្វាងហា/កាសែតរូបភាពវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង
ថ្ងៃកំណើត៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៦
ភូមិកំណើត៖ ខេត្តនិញប៊ិញ
កម្រិតទ្រឹស្តីនយោបាយ៖ ជាន់ខ្ពស់
កម្រិតវិជ្ជា៖ សាស្រ្តាចារ្យ បណ្ឌិតច្បាប់
ភាសាបរទេស៖ ភាសាចិនជាន់ខ្ពស់
សមាជិកគណកម្មការប្រតិបត្តិការមជ្ឈឹមបក្សនីតិកាលទី១០ ១១ ១២
សមាជិកការិយាល័យនយោបាយនីតិកាលទី១១ ១២
សមាជិករដ្ឋសភានីតិកាលទី១៣



លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក សច្ចាប្រណិធានទទួលតំណង។ រូបថត៖ ហ្វាងក្វាង/ហាកាសែតរូបភាពវៀតណាម

លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក
ថ្ងៃកំណើត៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៥៤
ភូមិកំណើត៖ ខេត្តក្វាងណាម
កម្រិតទ្រឹស្តីនយោបាយ៖ ជាន់ខ្ពស់
កម្រិតវិជ្ជា៖ បរិញ្ញាប័ត្រសេដ្ឋកិច្ច
សមាជិកគណកម្មការប្រតិបត្តិការមជ្ឈឹមបក្ស នីតិកាលទី១០ ១១ ១២
សមាជិកការិយាល័យនយោបាយនីតិកាលទី១១ ១២
អ្នកតំណាងរដ្ឋសភានីតិកាលទី១១ ១៣

 

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top