• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាល To Lam ទទួលជួបជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុនិងឯកអគ្គរដ្ឋទូតទួរគី


រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានអញ្ជើញទទួលជួបជាមួយលោក Sugi Ryotaro
ឯកអគ្គរដ្ឋទូតពិសេស ជប៉ុន-វៀតណាម វៀតណាម-ជប៉ុន

ក្នុងជំនួបនេះ លោក To Lam មានបំណងថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Sugi Ryotaro និងសម្ព័ន្ធសមាគមពន្លត់អគ្គិភ័យជប៉ុននិងជួយវៀតណាមបើកវគ្គបណ្តុះបណ្តាល លើកកំពស់សមត្ថភាពសម្រាប់កម្លាំងប៉ូលីពន្លត់​អគ្គិភ័យវៀតណាម។ រីឯលោក Sugi Ryotaro មានបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុននិង​វៀតណាមនឹងកាន់តែមានការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងទទួលបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ។

ក្នុងថ្ងៃដដែល លោក To Lam បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាមលោក Akif​ Ayhan ផងដែរ។ នៅទីនេះ លោក To Lam មានបំណងថា ក្នុងអាណត្តិបំពេញបេសកកម្មកាទូតរបស់ខ្លួន លោកអគ្គរដ្ឋទូតទួរគី នឹងមានសកម្មភាពជាច្រើនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម-ទួរគីឡើង កំ​ពស់​ថ្មី៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top