• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (VNA)

ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ខែមករា ឆ្នាំ ២០១៦។ ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជឿជាក់ថា៖ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយនិងយ៉ាងល្អប្រសើរវៀតណាម-អាមេរិក ប្រទេសទាំងពីរនឹងបង្កើន​កិច្ចសហប្រតិបត្តិការសំដៅជំរុញថែមទៀតទំនាក់ទំនងស្ថិរភាពយូរអង្វែងនិងប្រសិទ្ធភាពដោយឈរលើ​មូលដ្ឋានគោរពយន្តការនិងទិសដៅអភិវឌ្ឍន៍នៃប្រទេសនិមួយៗ។ ក្នុងជំនួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ភាគីទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពីវិធានការជំរុញកិច្ចព្រមព្រៀង​សហប្រតិបត្តិការទ្វេរភាគីតំបន់និងអន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានស្នើថា៖

អាមេរិកនឹងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារឆាប់រហ័សបើកទ្វារចែមទៀតសំរាប់ទំនិញវៀតណាមកាត់បន្ថយរបាំងពាណិជ្ជកម្មបន្តផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកដោយសង្គ្រាម​អនុវត្ត​សេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមអំពីកិច្ចសហប្រតិបត្តិការការពារប្រទេស ឆ្នាំ២០១៥ និងអនុស្សារណៈ​យោគយល់​គ្នាទៅវិញទៅមកស្តីពីកិច្ចសហប្រតិបត្តិការការពារប្រទេស ឆ្នាំ២០១១ផងដែរ។ ស្តីពីបញ្ហាតំបន់និងអន្តរជាតិ​ អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន​-អាមេរិក ហើយសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយអាមេរិកសំដៅបង្កើនតួនាទី​ស្នូលរបស់អាស៊ានក៏ដូចជាកសាងយន្តការរបស់អាស៊ានក្នុងការកសាងរចនាសម្ព័ន្ធតំបន់នាសតវត្សទី ២១។ ភាគីទាំងពីរបានពិភាក្សារអំពីស្ថានភាពនៅសមុទ្រខាងកើតសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការប្រតិបត្តិតាមច្បាប់អន្តរជាតិដំណើរការទូតនិងគត្តិយុត្តិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើតសំដៅរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់អាមេរិកអំពីការគោរពយន្តការនយោបាយឯកភាពនិងអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម គាំទ្រវៀតណាមក្នុងការរៀបចំសន្និសីទកំពូល APEC 2017 ប្រកបដោយជោគជ័យ ហើយចាត់ទុកថា៖ ដោយមានគ្រឹះស្ថានជាក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងអាមេរិក-វៀតណាមនឹងបន្តសហប្រតិបត្តិការខ្លាំងក្លា​ថែមទៀត។ លោក John Kerry បានអះអាងថា៖ អាមេរិកមានផលប្រយោជន៍យូរអង្វែងនៅតំបន់អាស៊ី-ប៉ា ស៊ីហ្វិក ហើយជឿជាក់ថា៖ រដ្ឋអំណាចថ្មីរបស់អាមេរិកនឹងបន្តអនុវត្តគោលនយោបាយបង្កើនទំនាក់ទំនងជាមួយ​អាស៊ាន។

ស្តីពីបញ្ហាលើសមុទ្រខាងកើត អាមេរិកតាមដានយ៉ាងម៉ត់ចត់បំរ៉ែបំរួលនៅតំបន់នេះហើយអះអាងថា៖ អាមេ​រិក​​​មុនក៏ដូចជាក្រោយគាំទ្រដោះស្រាយរាល់ជំលោះដោយសន្តិវិធីតាមរយៈការសន្ទនានិងគតិយុត្តិដោយ​ឈរ​លើច្បាប់​អន្តរជាតិជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក​នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងជួបធ្វើការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Dinh La Thang និងថ្លែងសន្ទរកថាអំពីទំនាក់ទំនងអាមេរិក​-​វៀត​ណាមផងដែរ៕ 

តាម VOV5- វិទ្យុសម្លេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top