ពេលធ្វើការ ក្នុងអង្គការសង្គម អង្គការក្រៅរដ្ឋាភិបាលមួយចំនួន របស់បរទេសបានជាង១០ឆ្នាំមកហើយ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) បានសំឡឹងឃើញនូវភាពចំបាច់ រវាងសហគ្រាសនិងសហគមន៍ ជាពិសេសចំពោះបញ្ហាសង្គមនៅវៀតណាមដូចជា៖ ឧបត្ថបត្ភកុមារកំព្រាអនាថា ការពារ ស្ត្រីត្រូវយកទៅជួញដូរ ក្រុមមនុស្សដែលមានគោលជំហរទន់ខ្សោយក្នុងសង្គម ពីបញ្ហាបរិស្ថាន។ល។ នេះគឺជាបញ្ហា បើមិនមានអង្គការសង្គមទាំងឡាយ រដ្ឋមិនអាចឧបត្ថម្ភជួយបានទាំងស្រុងនោះទេ។ រីឯសហគ្រាសទាំងឡាយនៅក្នុងសង្គម ក៏គ្រាន់តែឧបត្ថម្ភបានមួយចំណែកណាតែប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាទាំងឡាយនេះ។
នេះក៏ជាដំណាក់កាល ដែលបងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) កំពុងបង្កើតគម្រោងការមួយ ស្តីពីបង្ការប្រឆាំងការជួញដូរស្ត្រី កុមារ ដោយសហគ្រិនជនជាតិ Ireland ម្នាក់ មិត្តភក្តិរបស់បងស្រីជាអ្នកឧបត្ថម្ភ។ ពិភាក្សាជាមួយមិត្តនេះយ៉ាងច្រើន អំពីទឹកដីវៀតណាម អំពីការងារដែលខ្លួនបានខិតខំធ្វើឲ្យវៀតណាម ប៉ុន្តែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ពេញលេញ បងស្រីអ្វាញ់ (Oanh) ប្រាថ្នានឹងរកវិធីធ្វើផ្សេង ដែលមានប្រសិទ្ធភាពនិងអភិវឌ្ឍន៍រឹងមាំជាង។
បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ជាអ្នកបង្កើត CSIP ហើយ បានចាត់ទុកជា “យាយឆ្មប”នៃសហគមន៍ សហគ្រាសសង្គម(ខែឧសភា ឆ្នាំ២០១៦)។ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (អង្គុយនៅខាងឆ្វេងរូបថត) បែងចែករាប់រងពិធីសន្ទនា “សិក្ខាសាលាសហគ្រាសសង្គម - ជារបៀបចូលជិតភាពកែច្នៃសម្រាប់អង្គការសង្គមស៊ីវឹលវៀតណាមទាំងឡាយ។ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (អង្គុយនៅចុងខាងឆ្វេងរូបថត) ថ្លែងសុន្ទរកថាលើវេទិកា វិនិយោគសង្គមឆ្នាំ២០១៣។ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (អង្គុយនៅចុងខាងឆ្វេងរូបថត) ចូលរួមសិក្ខាសាលា “ផ្តើមអាជីវកម្មសំចៃ សម្រាប់សហគ្រាសសង្គម”។ ជាអ្នកបង្កើត CSIP បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ពិភាក្សាជាមួយអ្នករួមអាជីពវ័យក្មេង នៅមជ្ឈមណ្ឌលបទពិសោធន៍ ស្តីពីការស្ថាបនាបណ្តាញសហគមន៍សហគ្រាសសង្គម។ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (នៅខាងឆ្វេងរូបថត) កំពុងពិភាក្សាជាមួយអ្នករួមអាជីព ស្តីពីបណ្តាញ សហគមន៍សហគ្រាសសង្គម ដែល CSIP ជាអ្នកឧបត្ថម្ភ។ |
មុនការចែករំលែកនេះ បង សហគ្រិនជនជាតិ Ireland បានឧទ្ទេសនាមបងស្រីមកជាមួយទម្រង់រូបភាពសហគ្រាសសង្គម ហើយនេះជាលើកដំបូង ដែលបងស្រីបានស្គាល់នូវទ្រឹស្តីទស្សនទាននេះ។
បាន ”ឃើញផ្ទាល់ភ្នែក” នូវទម្រង់រូបភាពសហគ្រាសសង្គមមួយចំនួន របស់ Ireland តាមរយៈការឧបត្ថម្ភរបស់សហគ្រិនទាំងឡាយ បងស្រីអ្វាញ់ (Oanh ) មានចំណាប់អារម្មណ៍ខ្លាំង ហើយត្រូវយកជំនះដោយវិធីធ្វើឲ្យរឹងមាំ មានប្រសិទ្ធភាព ម្ចាស់ការ និង ភាពច្នៃប្រឌិត របស់សហគ្រាសសង្គមទាំងឡាយនៅទីនេះ។ ពួកគេសាវន្តយកឈ្នះបានលើគុណវិបត្តិ របស់អង្គការសង្គមទាំងឡាយ ដែលធ្លាប់ជាអសកម្ម រារាំងសមត្ថភាពច្នៃប្រឌិត និង ពិសេសគឺអស្ថេរភាព។ល។ ចាប់ពីនេះទៅ បងស្រីអ្វាញ់ (Oanh) ក៏យល់ដឹងថារវាងពិភពពីរ គឺសហគ្រាសនិងសង្គមស៊ីវិល មានទម្រង់រូបភាពមួយនៅកណ្តាល៖ ទម្រង់រូបភាពសហគ្រាសសង្គម ធ្វើពាណិជ្ជកម្ម ប៉ុន្តែបែរជាបម្រើឲ្យសង្គមទៅវិញ។
តាមបងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ការពិតមុនដំណាក់កាលនាំយកទស្សនទានសហគ្រាសសង្គមចូលមកវៀតណាម នៅវៀតណាមខណៈនេះ ក៏មានទម្រង់រូបភាពមួយចំនួនសកម្មភាព ប្រហាក់ប្រហែលដូចជា សហគ្រាសសង្គម។ នោះគឺទម្រង់រូបភាពពាណិជ្ជកម្មមិនដើម្បីគោលដៅយកកំរៃចំណេញ។ ការងារពាណិជ្ជកម្មនេះ គ្រាន់តែជារូបភាព ជាវិធីសាស្រ្តសម្រាប់ជួយពួកគេដោះស្រាយ ឬឧបត្ថម្ភដល់បញ្ហាសង្គមទាំងឡាយ។ ហេតុដូច្នេះ ពេលបងស្រីអ្វាញ់ (Oanh) នាំយកទស្សនទានសហគ្រាសសង្គម ចូលមកវៀតណាម ដើម្បីជួយដល់អង្គការទាំងឡាយ ដែលមានវត្តមាននោះៗ បានវិលត្រឡប់មកជាមួយឈ្មោះដើមត្រូវនឹងសារជាតិរបស់ខ្លួនផង ជម្រុញបង្កើត និងអភិវឌ្ឍន៍សហគមន៍សហគ្រាសសង្គមនៅវៀតណាមផង។
ឥឡូវក្តីបំណងរបស់បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) បានអនុវត្តូបនីយកម្មមួយចំនួន ពេលសហគមន៍សហគ្រាសសង្គមនៅវៀតណាម មកដល់សព្វថ្ងៃនេះមានជាង២០០សហគ្រាសសង្គម និង អង្គការសង្គមផ្សេងៗរាប់ពាន់ទៀត បានចូលរួមសកម្មភាពដើម្បីគោលដៅសង្គម។
ក្នុងរយៈពេល៥ឆ្នាំសកម្មភាព រួមជាមួយដៃគូនិងមិត្តភក្តិជាច្រើន មជ្ឈមណ្ឌលឧបត្ថម្ភគំនិតផ្តួចផ្តើមបម្រើសហគមន៍ (CSIP) ដែលបងស្រី ជាអ្នកបង្កើតបានឧបត្ថម្ភ និង វិនិយោគឲ្យ៥២សហគ្រាសសង្គម ផ្តល់៧៨២មុខរបរ បណ្តុះបណ្តាលនិងផ្តាស់ប្តូរជីវភាពរស់នៅ របស់មនុស្សទាំង១៧.២២០នាក់ លើកកម្ពស់គុណភាពជីវភាពរស់នៅឲ្យមនុស្សទាំង២០៥.០០០នាក់ ដែលមានស្ថានភាពលំបាក ដោយផលិផលនិងសេវាកម្មសង្គម។
សព្វថ្ងៃ CSIP បានវិនិយោគ៦៣០.៥៤៨ដុល្លាអាមេរិកឲ្យ៥២សហគ្រាសសង្គម ក្នុងនោះ៤៤៦.៨៥៨ជាដើមទុនគ្រាប់ពូជ។ ក្នុងពេលនោះ សហគ្រាសសង្គម ក៏បានប្រមូលផ្តុំឬអំពាវនាវបាន២.៦៣០.០០០ដុល្លាអាមេរិក ធ្វើជាដើមទុនចីរភាព ដោយសារពឹងផ្អែកលើទម្រង់រូបភាពពាណិជ្ជកម្មរបស់ពួកគេ ប្រការនេះ មានន័យថាឲ្យតែមួយដុល្លាអាមេរិក CSIP វិនិយោគជាមធ្យម សហគ្រាសសង្គមទាំងឡាយអាចបង្កើតចេញ៤ដុល្លាអាមេរិកផ្សេង។
បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) ក្នុងពិធីជំនួបស្និទ្ធស្នាល “CSIP និង មិត្តទាំងឡាយ” ជាមួយអ្នករួមអាជីពនិងអ្នកស្ម័គ្រចិត្ត។ បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) (ឈរជួរទីពីរខាងឆ្វេង) ទទួលរង្វាន់ពាណិជ្ជការិនី មានការរួមចំណែក យ៉ាងច្រើនសម្រាប់សហគមន៍ ដោយ VCCI ជាអ្នកផ្តល់ជូន។ បងស្រីផាមកេចអ្វាញ់ (Pham Kieu Oanh) តំណាងឲ្យ CSIP ទទួលរង្វាន់ NGO វៀតណាម២០១៤។ |
មកដល់សព្វថ្ងៃ ទន្ទឹមនឹងសហគ្រាសសង្គម ដែលពាណិជ្ជករទាំងឡាយបានស្វែងរកឃើញនូវវិធានការពាណិជ្ជកម្ម មានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាសង្គមបង្កើតឡើង CSIP បានបើកទូលាយមុខសញ្ញាឧបត្ថម្ភរួមមាន៖ អង្គការ NGO/CSO ពង្រីកសាខាពាណិជ្ជកម្មសង្គម ជាមួយគោលដៅរឹងមាំដើម្បីបន្តស្វែងរកគោលបំណង តាមរយៈគំនិតផ្តូចផ្តើមអាជីវកម្ម និងរឹងមាំដោយខ្លួនឯងពីហិរញ្ញវត្ថុ សហគ្រាសពាណិជ្ជកម្មដើម្បីកំរៃចំណេញ សកម្មភាពពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយការបង្កើតផលប្រយោជន៍ សម្រាប់សហគមន៍ដែលមានគោលជំហរខ្សោយ និង អ្នកក្រីក្រ (Inclusive business) តាមរយៈបង្កើតការងារធ្វើ ផ្គត់ផ្គង់ផលិតផលសេវាកម្មឲ្យសហគមន៍ ដែលមានគោលជំហរខ្សោយ ដោះស្រាយការវិបត្តិបរាជ័យលើទីផ្សារ និងសហគ្រាសសង្គមសហគមន៍ទាំងឡាយ ដែលបានអ្នកស្រុកលំបាកក្រីក្របង្កើតឡើង សម្រាប់ឆ្លើយតបនូវតម្រូវការក្នុងជនបទ ឬពង្រីកផលិតផលនៅក្នុងស្រុក ឲ្យក្លាយជាមានតម្លៃខ្ពស់ជាង រួមចំណែកកែលម្អជីវភាពរស់នៅ និងអភិវឌ្ឍន៍មួលដ្ឋានរឹងមាំ ។
ក្រៅពីតួនាទីឧបត្ថម្ភសហគ្រាសសង្គម បងស្រីផាមកេវអ្វាញ់ (Pham Kieu Oanh) នៅចូលរួមចលនាគោលនយោបាយយ៉ាងសកម្ម ដើម្បីនាំសហគ្រាសសង្គមចូលក្របខណ្ឌច្បាប់ ជាក់ស្តែងគឺច្បាប់សហគ្រាសវិសោធនកម្មឆ្នាំ២០១៤ បានដាក់បញ្ចូលក្នុងមាត្រាលក្ខន្តិកៈ ស្តីពីសហគ្រាសសង្គម។ សព្វថ្ងៃ ទន្ទឹមនឹងតួនាទីប្រតិបត្តិ CSIP បងស្រី ផាមកេវអ្វាញ់ (Pham Kieu Oanh) នៅជាអ្នកបង្កើតបណ្តាញសហគ្រាសសង្គមអាស៊ី ជាសមាជិករបស់សហសម្ពន្ធសប្បុរសធម៌អាស៊ី បង្កើតក្លឹបសហគ្រាសសង្គមវៀតណាម៕
អត្ថបទ៖ ថាវិ រូបថត៖ ត្រឹនថាញយ៉ាង