• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យថាទស្សន៍អភិវឌ្ឍន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន


 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Vietnam+)

នាថ្ងៃទី២៥​​ ខែកក្កដា ឆ្នាំ​២០១៧ ស្ថានទូតវៀតណាមប្រចាំ​នៅអាហ្សង់ទីន បាន សហការ​ជាមួយ​ក្រសួង​ឧស្សាហ​ពាណិជ្ជ​កម្ម​ សហព័ន្ធសហគ្រា​សធុនមធ្យម អាហ្សង់ទីណ (CAME) រៀបចំសិក្ខាសាលា​សហគ្រាស​អាហ្សង់ទីន​-វៀតណា​ម នៅរដ្ឋធា​នី Buenos Aires ដោយមានការចូលរួមរបស់អាជីវក​រ​ចំនួន៦០នាក់នៃ ប្រទេសទាំង​ពីរ។ ថ្លែងមតិ​ប្រារព្ធព្រឹត្តិការ​ណ៍នេះ ប្រធាន CAME លោក Fabian Tarrio សង្កត់ធ្ងន់ថា វៀតណាមជាទីផ្សារពោរ​ពេញទៅ​ដោយសក្ដានុព​ល ហើយ ទំហំពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ​មានលក្ខណៈ​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​នាពេលខាងមុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Dang Xuan Dung អះអាងថា​ ដោយ​មាន​ល្បឿនកំណើន GDP ជា​មធ្យម៦%ក្នុងមួយឆ្នាំ និ​ងស្ថិតក្នុងចំណោម​ប្រទេស អាស៊ី​ដែល​មានល្បឿនកំណើន​ខ្ពស់បំផុត​នោះ វៀត​ណាម​ជាប្រទេស​កំពុង អភិវឌ្ឍន៍យ៉ាង​ផុលផុស ហើយមាន​សក្ដានុពល​សហប្រតិបតិ្តការ​ជាច្រើន។ ក្នុង ព្រឹត្តិការណ៍​នេះ សហគ្រា​សអាហ្សង់ទីនជាច្រើន បានសំដែងការយក​ចិត្តទុកដាក់ ដល់ការ​នាំចូល​ទំនិញតម្បាញ​កាត់ដេ និង​​កាហ្វេរ​បស់វៀតណាម៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top