• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

យកជំនះលើជញ្ជាំងភ្នំកណ្តាលទីក្រុង

កីឡាឡើងភ្នំក្នុងផ្ទះ (Rock Climbing) ហូលចូលមកវៀតណាម​ប្រហែលជា១០​ឆ្នាំមុន​នេះ ប៉ុន្តែ​​សព្វថ្ងៃ​ទាក់​ទាញមិត្ត​យុវវ័យ​ដែល​ចូល​ចិត្ត​យក​ជំនះ​កម្ពស់​និង​សាក​ល្បង​ភាព​មាំមួន​នៃ​រាង​កាយ​។

ហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរអភិវឌ្ឍន៍មាន​ក្លឹបឡើងភ្នំក្នុងផ្ទះច្រើនបំផុត អាច​និយាយ​ដល់​ដូច​ជា​៖ Viet​climb, Kinder Park (Hà Nội) X – Rock Climbing, X – Rock, Push Rock Climbing (ទីក្រុងហូជីមិញ)។ល។ ធម្មតា ក្លឹបឡើង​ភ្នំក្នុងផ្ទះសុទ្ធបំពាក់ខ្សែឡើង​ភ្នំឯកទេស ម្សៅលាបដៃ ខ្សែពួរ សម្ភារៈផ្សេងៗ និង​តែង​មាន​គ្រូបង្វឹក​ណែនាំ​យ៉ាង​អស់ពីចិត្ត​ជូន​អ្នក​លេង។

ជញ្ជាំងភ្នំចោតបានបែងចែកជាថ្នាក់ជាន់ ពីងាយស្រួលដល់​ពិបាក បាន​បែក​ចែក​ផ្អែក​លើរចនា​សម្ព័ន្ធ​ផ្ទៃ​ជញ្ជាំង​ភ្នំ និង​គន្លាក់ថ្មលយ​ចេញ ដុំថ្មលសម្រាប់​តោង។ គន្លាក់ថ្មនេះបានចែក​ចេញជាប្រាំពណ៌ និង​បាន​រចនា​ពីងាយ​ស្រួល​ដល់​ពិបាក រួមមាន៖ ពណ៌លឿង លឿងទុំ បៃតង ពណ៌​ខៀវផ្ទៃមេឃ និងពណ៌ស្វាយ។

បើសិនជាអ្នកថ្មីទើប​តែរៀនលេង នឹងបានគ្រូបង្វឹកទទួល​បន្ទុកណែនាំរបៀបឡើង របៀបតោង​ច្បាម​ដុំថ្ម ជំហាន​ឡើង​មូលដ្ឋាន ហើយចាប់ផ្តើមយកជំនះជញ្ជាំង​ភ្នំនៅ​កម្រិត​ទាប​បំផុត។ បើអ្នក​លេង​ចេះស្ទាត់​និង​ជំនាញ អាច​លេងបាននៅ​កម្រិតខ្ពស់ជាង គ្រូបង្វឹកសង្កេតមើល ធានាសុវត្ថិភាព ជូនអ្នក​លេង និង​ជួយ​ពេល​ចាំបា​ច់​។


មិត្តយុវវ័យជាច្រើននៅទីក្រុងហូជីមិញ ចូលរួមលេងល្បែងឡើងភ្នំក្នុងផ្ទះនៅថ្ងៃចុងសប្តាហ៍។

គន្លាក់ថ្ម ដុំថ្មសម្រាប់តោងច្បាម លើជញ្ជាំងភ្នំសម្រាប់អ្នកលេងតោង។

អ្នកលេងត្រូវយកផ្នែកនៃរាងកាយដូចជាដៃ ជើង និងកាយវិការផ្សេងគ្នាដើម្បីយកជំនះលើជញ្ជាំងភ្នំ។

អ្នកលេងត្រូវបម្រុងខ្សែការពារសុវត្ថិភាពមុនពេលឡើងភ្នំ។

គ្រូបង្វឹកណែនាំអស់ពីចិត្តនិងធានាសុវត្ថិភាពជូនអ្នកលេង។

កីឡាករបានបំពាក់នូវមធ្យោបាយការពារយ៉ាងហ្មត់ចត់មុនពេលចូលរួមល្បែងលេង។

កីឡានេះជួយអ្នកលេងយកជំនះកម្ពស់ បំបាត់ street យ៉ាងល្អ។

យកជំនះលើជញ្ជាំងថ្មចោតកណ្តាលទីក្រុងធ្វើឲ្យមិត្តយុវវ័យយ៉ាងចូលចិត្ត។

កីឡានេះមិនត្រឹមតែទាក់ទាញមិត្តយុវវ័យយ៉ាងច្រើនក្នុងទីក្រុង  នៅទាំងមានជនបរទេសមកទេសចរណ៍ ធ្វើការ នៅទីក្រុងហូជីមិញ ក៏ចូលរួមដែរ។

ឡើងជញ្ជាំងភ្នំខ្ពស់ដូចជាជញ្ជាំងរាជវាំង ជារបៀបសម្រាប់មិត្តយុវវ័យសាកល្បងរាងកាយនិងបំពេញបំណងចំណូលចិត្តយកជំនះកម្ពស់។

កីឡានេះនាំមកជូនអ្នកលេងភាពមាំមួន បង្កើនភាពស៊ូទ្រាំរបស់រាងកាយ។

ជញ្ជាំងភ្នំសិប្បនិមិត្តខ្ពស់ចោតកណ្តាលទីក្រុងរបស់អ្នកលេងឡើងភ្នំក្នុងផ្ទះ។

អ្នកលេងត្រូវប្រើផ្នែក​នៃរាងកាយមានឥរិយាបថឡើងដូច តោង វារខុស​ពីគ្នា ដើម្បី​យក​ជំនះ​លើជញ្ជាំង​ភ្នំចោត​។ ដោយ​សារហេតុ​នេះ កីឡានេះ បាននាំមកជូនអ្នកលេងនូវភាព​មាំមួន បង្កើនភាពស៊ូទ្រាំ​នៃរាង​កាយ នៅ​មាន​អត្ថប្រយោជន៍​ច្រើន​ផ្សេង​ទៀត។

បង​ឡេផុង (ខណ្ឌ៤ ទីក្រុងហូជីមិញ) ជាកីឡាករម្នាក់​តែងមកហ្វឹកហាត់ជាប្រចាំនូវ​កីឡានេះ ឲ្យដឹង​ថា៖ “កីឡា​នេះ ជួយខ្ញុំហាត់​បំប៉ន់សុខភាព​និង​ភាពអត់​ធ្មត់​យ៉ាង​ល្អ ព្រម​ទាំង​បំពេញ​បំណង​ចំណូល​ចិត្ត​យក​ជំនះ​កម្ពស់​”។

ចំពោះ​មិត្តស្រីទាំងពីរនាក់ ត្រឹន​ធីធូហ្វៀន និងវូធូ​ហឿង (អាយុ២៤ឆ្នាំ បុគ្គលិក​ធនាគារ) ឲ្យដឹង​ថា ទើប​តែរៀន​លេង​កីឡាឡើង​ភ្នំក្នុងផ្ទះ​បានបីខែ ដំបូងមានអារម្មណ៍ព្រួយ​បារម្ភ ប៉ុន្តែឥឡូវ​នេះ មាន​ទំនុក​ចិត្ត​និង​ឡើង​បាន​កម្រិត​ថ្នាក់​ពិបាក​ផ្សេងៗ​។ កីឡាជួយបំបាត street ក្រោយពីធ្វើការហត់នឿយ​ពេញ​មួយ​សប្តាហ៍ផ​ង ជួយ​អ្នក​ឆ្លង​កាត់​ភាពភ័យ​ខ្លាច​កម្ពស់។

បង ង្វៀនដឹកថាញ គ្រូបង្វឹករបស់ក្លឹប X – Rock Climbing នៅអគារប្រណាំង​ផានឌិញផុង (ខណ្ឌ៣) ចែក​រំលែក​ថា៖ “ក្នុងក្លឹប អ្នកលេងតូចបំផុត​អាយុ៨ឆ្នាំ អ្នកលេងមានអាយុច្រើនបំផុត​គឺ៦០ឆ្នាំ។ ជាមធ្យុម​រៀង​រាល់​ថ្ងៃ X – Rock Climbing ទទួលអតិថិជនជាង​២០០លើកមកលេងទី​នេះ”។

កីឡាឡើងភ្នំក្នុង​ផ្ទះមិនត្រឹមតែទាក់ទាញមនុស្សជាច្រើន នៅទីក្រុង នៅទាំង​មាន​ជនបរទេស​ដែលរស់​ នៅ​វៀត​​ណាម​ចូលរួម​ផង​ដែរ។ បង Enrique ជនជាតិអេស្ប៉ាញបានរស់នៅក្នុងទីក្រុងហូជីមិញ បាន៤ឆ្នាំ ហើយ​បង​តែង​ចូលរួមលេង​កីឡានេះនៅក្នុងក្លឹប CLB X – Rock Climbing នៅរាល់ចុងសប្តាហ៍ ។ Enrique តែងយក​ជំនះ​​ជញ្ជាំង​ភ្នំសិប្បនិមិត្ត​ នៅកម្រិតពិបាកបំផុត យ៉ាង​ជំនាញ​ក្រោម​ការសាទរ​និង​កោត​សរសើរ​នៃមនុស្ស​គ្រប់​គ្នា៕​

 

អត្ថបទ៖ សើនងៀ    រូបថត៖ ង្វៀនឡឹន
 

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top