• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

“មេ​បញ្ជា​ការ” មន្ទីរ​ពេទ្យ​យោធា ១០៣ និង​កំណត់​សម្គាល់​ក្នុង​ប្រវត្តិ​សាស្រ្ត​វះកាត់​ផ្សាំ​សរីរាង្គ​នៅ​ប្រទេស​វៀត​ណាម

បំពាក់​លើខ្លួន​នូវ​អាវពីរ​ពណ៌  ដូច្នេះ​ហើយ ចរិត​លក្ខណៈ​របស់ លោក​ឧត្តមសេនីយ៍​ត្រី និង​ជា​សាស្រ្តា​ចារ្យ​រង បណ្ឌិត គ្រួពេទ្យ​ប្រជាជន​ ហ្វង​ម៉ាញ់​អាន និង​ជា​នាយក​មន្ទីរ​ពេទ្យ​យោធា១០៣​ តែង​តែមាន​ស្មារតី​ពីរ នោះ​គឺ​វិរៈអង់​អាច​របស់​នាយ​ទាហាន​ពាក់​អាវពណ៌​ខៀវ​ម្នាក់ និង​បេះ​ដូង​សប្បុរស​ធម៌​របស់​គ្រូពេទ្យ​ពាក់​អាវ​ពណ៌​​ស។ ជីវិត​គ្រូ​ពេទ្យគួរ​ជា​ទីគោរព​នេះ បាន​ផ្សារ​ភ្ជាប់​នឹង​ករណីវះ​កាត់​ប្រវត្តិ​សាស្រ្តនៃ​ផ្នែក​វះកាត់​ផ្សាំ​សរីរាង្គ​នៅវៀត​ណាម។

ផ្នែកវះ​​កាត់​ផ្សាំសរីរាង្គ​របស់​វៀត​ណាម បាន​កត់​សម្គាល់ តាំង​ពីការ​វះ​កាត់​ផ្សាំ​ក្រ​លៀន​បាន​ជោគ​ជ័យ​ជា​លើក​ដំបូង​បង្អស់ មុន​នេះជាង​មួយ​ទស្សវត្សរ៍​ហើយ។ ប៉ុន្តែ នៅថ្ងៃ១​ខែមិនា​ឆ្នាំ២០១៤ ផ្នែក​វះកាត់​សរីរាង្គ​ផ្សាំ​សរីរាង្គ​វៀត​ណាម កំណត់​ត្រា​បន្ថែម​នូវ​ព្រឹត្តិការណ៍​មួយ​ទៀត ដែល​មាន​លក្ខណៈ​ជាប្រវត្តិ​សាស្រ្ត​ថ្មី នោះ​គឺ​ករណី​វះកាត់​ផ្សាំ​ពហុ​សរីរាង្គ (ក្រលៀន-លំពែង) ដំបួង​បង្អស់​បាន​អនុវត្ត​ជោគជ័យ គូស​បញ្ជាក់ ពីការ​ឡើង​មួយ​កំរិត​ថ្មី​ទៀត ឲ្យផ្នែក​វះកាត់​ផ្សាំសរីរាង្គ​របស់​វៀត​ណាម។ នេះគឺ​ជាបច្ចេក​ទេស​មួយ​យ៉ាង​ស្មុគ​ស្មាញ ហើយ​​សព្វ​ថ្ងៃមាន​តែ​ប្រទេស​មួយចំនួន លើពិភព​លោក​អនុវត្ត​បាន។
 

ដូច្នេះ​ហើយ យើងខ្ញុំ​បានទៅជួប​លោក​ឧត្តមសេនីយ៍​ត្រី ហ្វាង​ម៉ាញ​អាន “មេ​បញ្ជា​ការ” ក្នុង​ករណី​វះកាត់​ប្រវត្តិ​សាស្រ្ត​នេះ ដើម្បី​បាន​ស្តាប់ និង​ស្វែង​យល់​អំពី​ការលំ​បាក​ និងក្តី​អង់​អាច​ក្លាហាន​របស់​លោក ដែល​បង្កើត​បាន​ឡើង​មួយ​កំរិត​ថ្មីទៀត​ឲ្យ ផ្នែកវះកាត់ផ្សាំសរីរាង្គវៀតណាម។

លោកឧត្តមសេនីយ៍ត្រី ហ្វាងម៉ាញ​អាន -“មេ​បញ្ជា​ការ” ក្នុង​ករណី​វះកាត់​ឲ្យ​ដឹង​ថា៖ អ្នក​ទទួល​ការ​វះកាត់​ផ្សាំ​ពហុ​សរីរាង្គ គឺលោក​អនុសេនីយ៍​ឯក​បំរង ផាម​ថៃហ្វៀន ជាយុទ្ធជន​កំពុង​បំពេញ​បេសក​កម្ម​នៅ​គណៈ​បញ្ជា​ការ​យោធា​ នៃខេត្តសើនឡា។ លោក​ហ្វៀនមាន​ជម្ងឺទឹក​នោម​ផ្អែម ដែលមាន​អាការៈ​រោគ​ធ្ងន់​ធ្ងរ បង្ក​ឲ្យ​ខ្សោយ​ក្រលៀន​កម្រិត​ទី​២ មិន​អាច​គ្រប់គ្រង​បាន​កម្រិត​ស្ករ​នៅក្នុង​ឈាម សន្លប់  ហើយ​ត្រូវ​នាំ​ចូល​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​ជា​ប្រ​ចាំ។ ហេតុ​ដូច្នោះ​ហើយ លោក​រួម​នឹង​សមូហភាព​នៃអ្នក​ឯកទេស​ពូកែ​របស់ម​ន្ទីរ​ពេទ្យ១០៣ បាន​ដាក់ចេញ​ផែន​ការ​ចំនួន ៣ សំរាប់​បំរើ​ឲ្យករណី​វះកាត់​ដ៏សំខាន់​នេះ នោះ​គឺ៖ អញ្ជើញ​អ្នក​ឯក​ទេស​របស់​ជប៉ុន​ និងប៊ែលហ្សិក​មក​កាន់​ប្រទេស​វៀត​ណាម អនុវត្ត​ករណីវះ​កាត់​ផ្សាំ​សរីរាង្គ ខណៈ​ដែល​មាន​ប្រភព​សរីរាង្គ​បរិច្ចាគ សហការ​ជាមួយមជ្ឈមណ្ឌល​វះកាត់​ផ្សាំសរីរាង្គ​ លំដាប់ថ្នាក់​ទូទាំង​ប្រទេស​រួម​អនុវត្ត និង​ផែន​ការ​ចុង​ក្រោយ​បង្អស់ គឺក្រុម​វេជ្ជ​សាស្រ្ត គ្រូពេទ្យ​របស់មន្ទីរ​ពេទ្យ១០៣អនុវត្ត​ការ​វះកាត់​ផ្សាំ​សរីរាង្គ​ដោយ​ផ្ទាល់​ខ្លួន​ឯង​។


លោក​សាស្រ្តាចារ្យរង បណ្ឌិត ហ្វាងម៉ាញអាន ជានាយកមន្ទីរពេទ្យយោធា១០៣ ជំនាញ​ចំបង​ផ្នែក​ខាង​វះកាត់​ផ្សាំ​សរីរាង្គរ​បស់​វៀត​ណាម។​​​​​រូបថត៖ ទ្រីញវ៉ាន់ប៊ូ

លោកឧត្តមសេនីយ៍ត្រី ហ្វាងម៉ាញអាន អធិបតីកិច្ចប្រជុំផ្លាស់ប្តូរឯកទេសនៅក្នុងមន្ទីរពេទ្យយោធា១០៣។  រូបថត៖ ឯកសារ


លោកឧត្តមសេនីយ៍ត្រី ហ្វាងម៉ាញអានចូលរួមបរិច្ចាគឈាមនៅទិវាស្មគ្រចិត្តបរិច្ចាគឈាម។ រូបថត៖ ឯកសារ

លោក​សាស្រ្តាចារ្យរង បណ្ឌិត ហ្វាងម៉ាញអាន ក្នុងដំណើរ​ទៅពិនិត្យ​ព្យាបាល​ជម្ងឺជូន​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​ភ្នំក្នុង​ឃុំមឿង​វ៉ា​ ​ស្រុក​​សូបកូប ខេត្ត​សើន​ឡា។ រូបថត​៖ ឯក​សារ

យ៉ាងណាមិញ នៅ​វៀតណាម​សព្វ​ថ្ងៃ នៅមិន​ទាន់​ម្ចាស់ការ​បាន​ប្រភព​សរីរាង្គ។ ព្រោះហេតុ​នោះ​ហើយ ពេល​មាន​ភព្វ​សំណាង​បាន​ប្រភព​សរីរាង្គ​បរិច្ចាគ​ ពីមនុស្ស​ស្លាប់ចៃដន្យ​ម្នាក់​ដោយគ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​សង្រ្គោះ​បន្ទាន់​នៅក្នុង​មន្ទីរ​ពេទ្យ ផែន​ការ​ទីមួយ គឺមិន​អាច​អនុវត្តបាន​ដោយពេល​វេលាចាំយូរ​ពេក ប្រភព​សរីរាង្គ​នឹង​មិន​អាច​ប្រើប្រាស់​បាន​ទៀត។ ប៉ុន្តែ​បើមិន​មានអ្នក​ឯកទេស​បរទេស តាម​ផែន​ការ​ដាក់​ចេញ​គឺលំ​បាក​និង​គ្រោះថ្នាក់​ណាស់។ ដោយសារការ​វះកាត់​ផ្សាំ​ក្រលៀន-លំ​ពែង គឺជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​វះកាត់​ផ្សាំ​ពិបាក​បំផុត​ នៃ​​ការវះ​កាត់​ផ្សាំ​ពហុ​សរីរាង្គ។ ប្រឈម​មុខ​នឹង​ស្ថានភាព​ជាក់​ស្តែង​ និង​គ្រោះថ្នាក់​នេះ សាស្ត្រា​ចារ្យ​រង ហ្វាង​ម៉ាញ​អាន បាន​ប្តេជ្ញាចិត្ត​ប្រថុយ​ប្រថាន​មួយ នោះ​គឺអនុវត្ត​តាមផែន​ការ​ទីបី គឺក្រុម​វេជ្ជ​សាស្រ្ត គ្រូពេទ្យ​របស់​មន្ទីរ​ពេទ្យ១០៣ អនុវត្តការ​វះកាត់​ផ្សាំសរីរាង្គ​នេះ​ដោយ​ខ្លួន​ឯង។

ករណីពីរ​ដែល​បាន​ដាក់​ចេញ ពេលសម្រេច​ចិត្តវះ​កាត់​នោះគឺ បើ​ការវះ​កាត់​ផ្សាំបាន​ជោគ​ជ័យ អ្នក​ជម្ងឺ​មាន​ឱកាស​រស់​រៀន​មាន​ជីវិត ប្រសិន​បើការ​វះកាត់​បរាជ័យ គឺអ្នក​ជម្ងឺត្រូវ​ចូល​មន្ទីរពេទ្យ​ជា​ប្រចាំ ដើម្បី​ដំណើរ​ការ​ប្រតិ​កម្ម​ក្រលៀន​សិប្ប​និម្មិត ហើយ​អាចបាត់​បង់​ជីវិត​នៅគ្រប់ពេល​បាន។ “កំណត់​បាន​ប្រការ​នោះ ទើប​យើង​ខ្ញុំ​អនុវត្ត​ការវះ​កាត់ ដោយ​ប្តេជ្ញាចិត្តមិន​មែន​១០០%​ទេ គឺ​១២០%​ឯណោះ។ ពីព្រោះ​បើការ​វះកាត់​បរាជ័យ គឺ​យើង​ខ្ញុំ​មិន​អាច​វះកាត់​ផ្សាំ​សរីរាង្គ​ ឲ្យករណី​ទីពីរ​បាន” លោក​សាស្រ្តាចារ្យ​រង ហ្វាង​ម៉ាញ​អាន សំណេះ​សំណាល​។

ប្រហែល​ដោយសារ​មានស្មារតី​និងភារកិច្ច​ខ្ពស់ រួម​នឹងគោល​បំណង​អ្នក​ជម្ងឺ ចង់​វិលត្រឡប​មក​កាន់​ជីវ​ភាព​រស់​នៅ​ជា​​ធម្មតា​ដូច​មនុស្ស​រាល់​គ្នា ទើប​លោក​សាស្រ្តាចារ្យ​រង ហ្វាង​ម៉ាញ​អាន រួម​នឹង​ក្រុម​វេជ្ជសាស្រ្ត គ្រូ​ពេទ្យ ចំនួន​១៥០​នាក់​របស់​មន្ទីរ​ពេទ្យយោធា​១០៣ បាន​អនុវត្ត​ជោគជ័យ​ករណីវះ​កាត់​ជាប្រវត្តិសាស្រ្ត​នេះ ក្រោយ១៣​ម៉ោង​វះកាត់ (ពីម៉ោង៣​ព្រឹកដល់​៤រសៀល​ក្នុង​ថ្ងៃ)។  ក្រុម​វេជ្ជសាស្រ្ត ហាក់​ដូច​ជា​រំជួល​ចិត្ត​និង​ក្តីសប្បាយ​រីករាយ​ក្រោយ​ពេលបញ្ចប់​ការវះ​កាត់។

ប៉ុន្តែសម្ពាធ​ការងារ​មិនទាន់​បញ្ឈប់​នៅត្រឹម​នេះ​ទេ បីថ្ងៃ​ក្រោយ ករណី​វះកាត់ និង​សុខភាព​របស់​បង ហ្វៀន ចាប់​ផ្តើម​បញ្ចេញ​អាការៈ​ធ្ងន់ធ្ងរ​ឡើង​ដូច​ជា៖ រលាក​លំពែង​ធ្ងន់ អង់​ស៊ីម​លំពែង​កើន​ឡើង ភ្នាស​ពោះ ភ្នាស​សួត​មាន​ទឹក​។ល។

ចំពោះស្ថាន​ភាព​នេះ មន្ទីរពេទ្យ​ត្រូវរៀប​ចំគ្រូ​ពេទ្យប្តូរ​វេន​គ្នាចាំ​ថែទាំ​អ្នក​ជម្ងឺ។ សកម្ម​ភាព​រោគ​សញ្ញា​ប្រព្រឹត្ត​ទៅ​ហាក់​ដូច​ជា​មិន​ស្រាក​ស្រាន្ត​សោះ។ លោក​សាស្រ្តាចារ្យ​រង ហ្វាង​ម៉ាញ​អាន នឹក​ឡើង​ពីអ​​តីត៖ “ក្នុង​អំឡុង​បីខែ​ក្រោយ​ពីការ​វះកាត់ គ្រូពេទ្យ​ធ្វើការ​តែង​មាន​ភាពតាន​តឹន ពេល​ណាក៏​យាម​ចាំថែទាំ​អ្នក​ជម្ងឺ​២៤​/២៤ទាំង​អស់​។ បើសិន​ជាមាន​ការ​ធ្វេស​ប្រហែស​តែបន្តិច  អ្នក​ជម្ងឺ​អាច​ស្លាប់​គឺគុណ​បំណាច ​ដែល​អនុវត្ត​ការ​វះកាត់​ផ្សាំ​ត្រូវ​បាត់​បង់​សោះសូន្យ​ទៅ”។


លោកសាស្រ្តាចារ្យរង ហ្វាងម៉ាញអាន ក្នុងករណីវះកាត់ផ្សាំសរីរាង្គនៅក្នុងមន្ទីរពេទ្យយោធា១០៣។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

លោកសាស្រ្តាចារ្យរង ហ្វាងម៉ាញអាន អនុវត្តការវះកាត់ផ្សាំក្រលៀនដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យយោធា១០៣។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

ករណីវះកាត់ផ្សាំបេះដូងដំបូងបង្អស់នៅវៀតណាម បានអនុវត្តក្នុងមន្ទីរពេទ្យយោធា១០៣។ រូបថត៖ ឯកសារ


លោកសាស្រ្តាចារ្យរង ហ្វាងម៉ាញអាន ទៅសួរសុខទុក្ខអ្នកជម្ងឺ ទើបឆ្លងកាត់ការវះកាត់ផ្សាំសរីរាង្គ។ រូបថត៖ ឯកសារ

ទោះបីមានការមមាញឹកក្នុងការងារឯកទេសនិងការគ្រប់គ្រង ប៉ុន្តែលោកនៅឆ្លៀតពេលវេលា តាម​ដាន​ស្ថានភាព​បណ្តា​អ្នក​ជម្ងឺ​ដែល​កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ រូបថត៖ ឯកសារ

ពេលស្តាប់​សម្តីលោក​សាស្រ្តាចារ្យ​រង ហ្វាងម៉ាញ​អាន បរិយាយ​នូវដំណើរ​ការអនុវត្តការ​វះកាត់ យើង​ខ្ញុំមាន​អារម្មណ៍​ថា ដូច​ជាសង្រ្គាម​នៅលើសមរ​ភូមិ​មួយ​ជាមួយ​លោក “មេបញ្ជា​ការ” នោះគឺ​លោក​សាស្រ្តាចារ្យ​រង ហ្វាង​ម៉ាញ​អាន ឯ​គ្រូពេទ្យទាំង​ឡាយ​គឺជា​នាយ​ទាហាន យុទ្ធ​ជន កំពុង​តែប្រយុទ្ធ​នៅលើ​សមរភូមិ​វេជ្ជសាស្រ្ត ដើម្បី​ដណ្តើម​យក​នូវជីវិត​ជូន​អ្នកជម្ងឺ។ ដូច្នេះ​ហើយ​រាល់​សកម្មភាព​នៃការ​វះកាត់​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ម៉ឹង​ម៉ាត់ មាន​វិន័យ​ត្រូវតាម​រចនាបទ​និង​វិន័យ​របស់​នាយ​ទាហាន។

ក្រោយ​ការខិត​ខំប្រឹង​ប្រែង​មិន​បង្អង់​នេះ ករណី​វះកាត់​ផ្សាំពហុស​រីរាង្គដំបូង​នេះ ក៏បាន​សម្រេច​ជោគ​ជ័យ នាំ​មក​ក្តីមោទន​ភាព មិន​មែនសម្រាប់​តែក្រុម​គ្រូពេទ្យ នៃមន្ទីរពេទ្យ​យោធា​១០៣​ប៉ុណ្ណោះ​ទេ គឺ​រួម​ទាំង​ផ្នែក​វេជ្ជសាស្រ្ត​វៀតណាម​ទាំង​មូល​ទៀត​ផង។ ក្តីមោទនភាព​មួយពោរ​ពេញ​ដោយ​តម្លៃ​មនុស្ស​សាស្រ្ត ក្នុង​នោះ​អ្នក​ផ្តើម​ប្រភព​នៃតម្លៃ​នេះ គ្មាន​អ្នកណា​ផ្សេង​ក្រៅពី​លោក​គ្រូពេទ្យ​ប្រជាជន ហ្វាងម៉ាញ​អាន។

មុន​នោះ នៅឆ្នាំ២០១០ លោក​ក៏បាន​រៀបចំ​និង​ចូល​រួម​អនុវត្ត​ជោគជ័យ​ នូវ​ករណីវះ​កាត់​ផ្សាំ​បេះ​ដូង​ដំបូង​បង្អស់​នៅវៀត​ណាម។ ករណីវះ​កាត់​ផ្សាំនេះ ក៏បង្កើត​បាន​គន្លឹះ​សំខាន់ គូស​បញ្ជាក់​ពីការ​អភិវឌ្ឍន៍​មិន​ចេះឈប់​របស់​ផ្នែកវះ​កាត់ផ្សាំសរីរាង្គ​វៀតណាម។

អាវពីរ​ពណ៌ ក្នុងតំណែងពីរ ទោះបីជានាយទាហាន​ឬគ្រូពេទ្យ សាស្រ្តាចារ្យរង បណ្ឌិត គ្រូពេទ្យ​ប្រជាជន ហ្វាង​ម៉ាញ​អាន សុទ្ធតែ​បន្សល់​ស្លាកស្នាម​ទុកនៅ​ក្នុងចិត្ត​អ្នក​រួមការ​ងារ​និង​អ្នក​ជម្ងឺ។ ស្លាក​ស្នាម​នោះ​គឺ ទេព​កោសល្យ អស់​ពីចិត្ត​ពីថ្លើម​ជាមួយ​នឹង​ការ​ងារ និង​ទាំងចរិត​នាយទាហាន​ដ៏ក្លា​ហាន ម៉ឹង​ម៉ាត់ ជា​និច្ច​ពុះ​កញ្រ្ជោល​ក្នុង​លោហិត​របស់​លោក៕

 

អត្ថបទ៖ ថាវវី     រូបថត៖ ទ្រីញវ៉ាន់ប៊ូនិងឯកសារ

thachdicon

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top