• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

មុខរបរជាងឈើនៅហូវបាំង

នៅចម្ងាយពីក្រុងហាណូយប្រហែលជា៤០គីឡូម៉ែត្រ ភូមិឈើហូវបាំង ស្រុក​ថាច់ថឹត ក្រុង​ហា​ណូយ ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​​នេះ បាន​ក្លាយ​ជា​ទី​កន្លែង​​មក​នៃ​​អតិថិជន​ជាច្រើន ពេល​ជ្រើស​រើស​ផលិត​ផល​សម្ភារៈ​ប្រើប្រាស់​ធ្វើអំពី​ឈើ។ មុខរបរ​ជាង​ឈើ របស់ឃុំហូវ​បាំង បាន​អភិវឌ្ឍន៍​រួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​ឲ្យសង្គម​គ្រួសារ និង​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅតំបន់​នេះយ៉ាង​ឆាប់​រហ័ស។​

យើងខ្ញុំមកកាន់​ឃុំហូវបាំង ពេលដែលបរិយាកាស​ទិញដូរ​ចុង​ឆ្នាំកុះករណែន​ណាន់​តាន​តាប់ ដោយ​មាន​ឡាន​ដឹក​ជញ្ជូន​ធំតូច​ទៅមក​ក្នុងភូមិ​នាំយ​កផលិតផល​ទៅលក់។ តាមការ​ណែនាំ យើង​ខ្ញុំបានស្វែង​រកទៅដល់ក្រុម​ហ៊ុន ទទួល​ខុសត្រូវ​មាន​កម្រិត ហ្វាងផាត ដែលមានរោងចក្រទ្រង់ទ្រាយធំ៥០​ហិកតា និងពលករ​ជំនាញ​ចំនួន​១៥០នាក់ នៅបណ្តាដំណាក់​កាល​សម្រាប់ការបញ្ចប់​ ចំណាត់ផលិតផលតាមលិខិតកកទំនិញ។

បងផានឌឹកវឿង ប្រធាន​ការិយាល័យរចនា នៃក្រុមហ៊ុនទទួលខុស​ត្រូវមានកម្រិត ហ្វាង​ផាត ឲ្យដឹងថា វត្ថុធាតុ​ឈើបាន​ប្រើប្រាស់​សម្រាប់​កែច្នៃ នៅឃុំហូវបាំង គឺឈើ​គ្រញូង ឈើហឿង (padauk) បាន​នាំចូល​ពីអាហ្វ្រិក​ខាង​ត្បូង ឈើសែន​នាំចូល​ពីរុស្ស៊ី អាល្លីម៉ង់ ឬឈើ sawn នាំចូល​ពីឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។​ល។ ក្រោយ​ពេល​វត្ថុ​ធាតុ​បាន​នាំមក​ដល់ ឆ្លងកាត់បណ្តា​ដំណាក់កាល ច្រៀកជាចម្រៀក ហាល​ស្ងួត បង្កើត​ក្បាច់រូប​រាង ខាត់​ដោយ​ក្រដាសខាត់​ឲ្យ​រលីង ផ្លុំទឹក​ពណ៌ និងផលិត​ផល​បាន​សម្រេច នៃជាង​ឈើជំនាញ​បង្កើត​ជាផលិត​ផល ពិពធកម្ម​និង​សម្បូរ​បែបគ្រប់​ប្រភេទ គ្រប់​ម៉ូដ​។


រោងចក្រផលិត ផលិតផលធ្នើសៀវភៅរបស់ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិតហ្វាងផាត នៅឃុំហូវបាំង។

ដំណាក់កាលតបន្ទះឈើ និងបង្កើតផ្ទៃមុខរលើបរលោងឲ្យផលិតផលឈើ។

ដំណាក់កាលផ្លុំទឹកពណ៌ឲ្យផលិតផលឈើ។

ភូមិហូវបាំងជាទីកន្លែងផលិតឯកទេសនូវផលិតផលសម្ភារៈប្រើប្រាស់ធ្វើអំពីឈើ។

ធ្នើសៀវភៅចល័ត ផលិតដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតហ្វាងផាត កំពុងបានបណ្តាក់ផ្គត់ផ្គង់ឲ្យលិខិតកកទំនិញនាំចេញទៅបរទេស។

រោងចក្រឆ្លាក់ក្បូរក្បាច់រចនា ដោយម៉ាស៊ីនរបស់គ្រួសារបង ង្វៀនង៉ុកថៃ នៅភូមិហូវបាំង។ 



ក្បាច់រចនា របស់ផលិតផលឈើបានបង្កើតដោយម៉ាស៊ីន។

ម៉ាស៊ីនឆ្លាក់ក្បាច់រចនា ជួយកាត់បន្ថយសោហ៊ុយផលិតគ្រឿងឈើឲ្យអ្នកស្រុក។

កន្លែងមួយដាក់លក់ផលិតផលសម្ភារៈប្រើប្រាស់របស់ភូមិឈើហូវបាំង។

ផលិតផលសម្ភារៈមួយចំនួនរបស់ភូមិឈើហូវបាំង។

មុខរបរជាងឈើសព្វថ្ងៃបានក្លាយជា​មុខរបរចម្បង សម្រាប់​សង្គម​គ្រួសារ​ប្រជាជន​ នៅឃុំ​ហូវ​បាំង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ យោងទៅតាមការងារជាក់ស្តែង ដែលជាងឈើធ្វើ​នឹងទទួល​បានប្រាក់​ខែផ្សេង​ពីគ្នា ប្រាក់​ចំណូល​ម្នាក់ៗ​​មធ្យម​ពី​៥ដល់៧លាន​ក្នុង​មួយ​ខែ។

ចំពោះមុខ​ទំនិញសម្បូរបែបគ្រប់ប្រភេទ​ និងការរចនាម៉ូដ ផលិត​ផល​សម្ភារៈ​ប្រើ​ប្រាស់​ធ្វើពី​ឈើ ​របស់​អ្នក​ស្រុក​ហូវ​បាំង​ បាននិង​កំពុងស្រូបយក​ទីផ្សារខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនោះ ផលិតផលប្រណិត គុណ​ភាព នៅ​បាន​នាំចេញ​​ទៅប្រទេស​​មួយ​ចំនួន ក្នុង​តំបន់​​អាស៊ី​អាគ្នេយ៍​ដូច​​​ជា៖ ឡាវ កម្ពុជា ឥណ្ឌូនេស៊ី។ល។

លោកផានឡាកទ្រឿង ជាប្រ​ធានគណៈកម្មការ​ឃុំហូវបាំងឲ្យដឹងថា៖ គ្រួសារប្រជា​ជន​ជាច្រើន នៅក្នុង​ឃុំបាន​បង្កើត​សហគ្រាស​ឯកទេសផលិត​តែគ្រឿង​ឈើ។ បច្ចុប្បន្ន ឃុំមានសហគ្រាសចំនួន៣០ ​និងមាន​ពី៧០០ដល់៨០០សង្គម​គ្រួសារ​​ផលិត​​សម្ភារៈប្រើប្រាស់​ធ្វើអំពីឈើ ប្រាក់​ចំណូល​នៃគ្រួសារ​នីមួយ​ៗ​ជា​មធ្យម ពី​៥០០​ដល់​​៦០០លាន​​ដុង​​ក្នុង​​មួយ​ឆ្នាំ៕

 

អត្ថបទ៖ ងិនហា  រូបថត៖ តឹតសើន

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top