• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មុខម្ហូបផើមាន់លាយឈ្ងុយឆ្ងាញ់នៅរដ្ឋធានីហាណូយ

ពីវត្ថុធាតុស្នូលនៃមុខម្ហូបផើមាន់ប្រពៃណី​ ប្រជាជនហាណូយ​គ្រាន់​​​​​​​​តែ ផ្លាស់ប្តូរបន្តិចបន្តួចក្នុងកាកែច្នៃ គឺបង្កើតបានមុខម្ហូប​​​​ថ្មីមួយ នេះគឺមុខម្ហូបផើមាន់លាយ។ មុខម្ហូបនេះជាលទ្ធផល​នៃការច្នៃប្រឌិត របស់ប្រជាជនហាណូយ។​ មុខ​ម្ហូប​ផើ​មាន់​​លាយមិនត្រឹមតែចាប់មាត់ ធ្វើឲ្យអ្នកទទួលទានពេញចិត្ត ព្រម​​ទាំងងាយធ្វើទៀតផង។
 
 

វត្ថុ​ធាតុស្នូល​ធ្វើ​មុខ​ម្ហូប​ផើ​មាន់​លាយ​រួម​មាន៖​ នំផើ សាច់​មាន់។ មាន់​ស្ងោរ​ឆ្អិន​ល្មម ​នឹង​ធ្វើ​ឲ្យ​ស្បែក​មាន​ព​ណ៌ល​ខ្លាញ់រ​ងើប ​ឈ្ងុយឆ្ងាញ់និងស្រួយ។ផ្នែកសាច់ដែលឆ្ងាញ់បំផុតសំរាប់ធ្វើផើលាយ គឺ​សាច់​​នៅ​ភ្លៅ ស្លាបឬចម្លក ពីព្រោះសាច់ទាំងនេះរឹង មិនខ្ទេចនិងមានរសជាតិឆ្ងាញ់ពិសា។

នាំផើមានពណ៌សនិងទន់ ប៉ុន្តែវានៅរក្សាភាពស្វិតនិងស្រួយ ក្រោយពេលស្រុះទឹកក្តៅ ដាក់ថែម​ខ្លាញ់​​មាន់បន្តិច កុំឲ្យនំផើជាប់គ្នា។ នំផើដាក់ក្នុងចាន សាច់មាន់កាត់ស្តើង ដាក់ពីលើ ហើយរោយ​​សណ្តែតដីលីង ខ្ទឹមក្រហមចៀន និងល្ហុងសរសៃ។ មុខម្ហូបនេះពិសាជាមួយជីរនាងវង ជីរវ៉ាន់ស៊ុយ ​រួមនឹងទឹកត្រីជូរអែម។

ផើមាន់លាយជាមុខម្ហូបងាយស្រួលធ្វើ ប៉ុន្តែជក់ចិត្តអ្នកទទួលទាន ដោយសារការតុបតែងស្អាត ចាប់​
ភ្នែក និងរសជាតិឈ្ងុយឆ្ងាញ់ពិសារបស់សាច់មាន់សណ្តែតដី និងជីរគ្រប់មុខដ៏ល្បីល្បាញ នៅរដ្ឋធា​នី​​​​ ហាណូយ ដូចជា៖ជីរនាងវង ជីរវ៉ាន់ស៊ុយ។

នៅបណ្តាថ្ងៃក្នុងរដូវក្តៅក៏ដូចជាថ្ងៃមានអាកាសធាតុត្រជាក់តិចៗ អង្គុយនៅផ្លូវនៃរដ្ឋធានីហាណួយ គយគន់មើលទិដ្ឋភាពមនុស្ស យានយន្តរត់ទៅមកយ៉ាងច្រើនកុះករ ហើយទទួលទានផើមាន់លាយ​​​មួយចាន ដើម្បីក្រេបរសជាតិចំឡែកផង និងធ្លាប់ស្គាល់ផង។ សកម្មភាពទាំងនេះ ចាត់ទុកដូចជា​ការកំសាន្តមួយ នៅពេលភ្ញៀវមានឱកាសមកដល់វិថីបុរាណ នៅរដ្ឋធានីហាណួយ។

នៅរដ្ឋធានីហាណូយ វិថីឡានអុង មានហាងលក់ផើមាន់លាយឈ្ងុយឆ្ងាញ់បំផុតជាច្រើន ក្នុងតំបន់​វិថីបុរាណ។​ នាពេលរសៀល បណ្តាហាងលក់ផើមាន់លាយ មានអ្នកចេញចូលយ៉ាងកុះករអ៊ូអរ​ដែល​ពិសាមុខម្ហូបសាម័ញ្ញ ប៉ុន្តែចំឡែកៗមាត់នេះ៕

 

សាច់ស្លាបមាន់ស្រួយ ផ្អែម ឈ្ងុយឆ្ងាញ់ សមស្របនឹងការកែច្នៃមុខម្ហូបផើលាយ។


មាន់ស្ងោរឆ្អិនលម្ម ហើយកាត់ស្តើងទាំងស្បែកនិងសាច់។

នំផើស្រួយនិងស្វិត ត្រូវបានស្រុះទឹកក្តៅ ហើយលាយនឹងខ្លាញ់មាន់បន្តិចដើម្បី
ធ្វើឲ្យនំផើមិនជាប់គ្នា ក៏ដូចជាបង្កើតរស់ជាតិឈ្ងុយឆ្ងាញ់ពិសារបស់មាន់។

វត្ថុធាតុធ្វើមុខម្ហូបផើមាន់លាយឈ្ងុយឆ្ងាញ់នេះរួមមាន៖ សាច់មាន់ នំផើ សណ្តែតដីលីង ខ្ទឹមក្រហមចៀន និងទឹកត្រីជូរអែម ។

ផើមាន់លាយជក់ចិត្តដោយសារពណ៌ស្អាត ព្រមទាំងរសជាតិឈ្ងុយឆ្ងាញ់
ពិសេសរបស់សាច់មាន់ សណ្តែតដីនិងជីរគ្រប់មុខ។


មុខម្ហូបផើមាន់លាយ គឺជាការរកឃើញថ្មី ក្នុងសិល្បម្ហូបអាហាររបស់ប្រជាជនហាណួយ ។

 អត្ថបទ៖ វិញហ៊ឹង រូបថត៖ត្រឹនថាញ់យ៉ាង

nguyenhuonggiang


Top